អ្នកនេសាទបងប្អូនពីរនាក់ ដែលបាននាំឱ្យប្រទេសកម្ពុជា មានមោទកភាព និងភាពល្បីល្បាញ អំពីត្រីបបែលយក្សទឹកសាបទន្លេមេគង្គ ដែលពួកគាត់ចាប់បាន ទម្ងន់ ៣០០គីឡូក្រាម ហើយត្រូវបានជាប់ក្នុងកំណត់ត្រា «ហ្គីនណេស វើលរីខត» Guinness World Record ជាត្រីបបែលយក្សទឹកសាបធំជាងគេ លើពិភពលោក ឈ្មោះ កន សុផុល ភេទប្រុស អាយុ ៣៩ឆ្នាំ...
កាលពីថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក លោក Antony Blinken បានមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក គោលបំណងចម្បងនៃដំណើរទស្សនកិច្ចរបស់លោក Antony Blinken គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ជាក់ស្ដែង វៀតណាមមិនមានឆន្ទៈស្របគ្នា ជាមួសហរដ្ឋអាមេរិកនោះឡើយ លើសពីនេះទៀត វៀតណាមមានចេតនាធ្វើឱ្យ សហរដ្ឋអាមេរិកអាម៉ាស់មុខ...
“វិវាទនយោបាយ” បណ្ដាប្រទេសនានានៅក្នុងពិភពលោកកម្រនឹងគេចផុត រាប់ចាប់តាំងពីប្រទេសក្រីក្ររហូតដល់ប្រទេសអភិវឌ្ឍន៍ ល្គឹកណាមានការប្រកួតប្រជែងផ្នែកនយោបាយ នោះ “វិវាទនយោបាយ” នឹងកើតមានឡើង។ ប៉ុន្ដែទោះបីជាវាកើតឡើង ភាពធ្ងន់ធ្ងរឬក៏ធូរស្រាលនៃវិបត្ដិនយោបាយ អាស្រ័យលើអ្នកនយោបាយចេះចរចារកដំណោះស្រាយ ដោយយកប្រយោជន៍ជាតិ និងរាស្ដ្រ ធំជាងប្រយោជន៍បក្ខពួកឬប្រយោជន៍ផ្ទាល់ខ្លួន។ នៅកម្ពុជា ភាពចម្រូងចម្រាសនយោបាយ ក៏បានកើតឡើងគួរឱ្យកត់សម្គាល់បន្ថែមទៀតនៅក្នុងពេលថ្មីៗនេះ ពោលគឺបន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្ដិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ ជាការប៉ះទង្គិចរវាងគណបក្សនយោបាយជាមួយគណបក្សនយោបាយ និងរវាងគណបក្សនយោបាយជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។...
ភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក សម្ដេចបានជួបជាមួយនឹងអ្នកគាំទ្រជាច្រើន មុនចាប់ផ្ដើមកិច្ចប្រជុំផ្លូវការ នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ ប៉ុន្ដែជារឿងមិននឹកស្មានដល់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានជួបនឹងហេតុការណ៍មិនធ្លាប់មាន សម្រាប់រូបលោកនៅពេលធ្វើទស្សនកិច្ច ទៅក្រៅប្រទេស គឺលោកត្រូវបានបុរសខ្មែរ-អាមេរិកកាំងម្នាក់ គប់ស្បែកជើងមកលើ អំឡុងពេលជួបអ្នកគាំទ្រ នៅមុខសណ្ឋាគារមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃ១១ ឧសភា។...
នាពេលថ្មីៗនេះលោកសម រង្សីបានធ្វើការប្រកាស ក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួន របស់លោកថា ខ្លួនបានធ្វើដំណើរដល់ប្រទេស សហរដ្ឋអាមេរិកហើយ ប៉ុន្តែមិនបានបញ្ជាក់អំពី ព័ត៌មានអ្វីបន្ថែមទៀតនោះឡើយ ដូចជាគោលបំណង នៃការធ្វើដំណើរទស្សនៈកិច្ចនេះ ឬផែនការអ្វីនោះទេ។ ទោះបីជាយ៉ាងណាក្ដី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានដាក់ការសង្ស័យថា អតីតប្រធានគណបក្ស សង្រ្គោះជាតិ ទៅសហរដ្ឋអាមេរិក ក្នុងគោលបំណង...
សហរដ្ឋអាមេរិក បានដកកងទ័ពរបស់ខ្លួន ស្ទើរតែទាំងស្រុង ពីប្រទេសអាហ្វហ្កានីស្ថាន ដែលជាទីប្រយុទ្ធដ៏យូរលង់មួយរបស់ខ្លួន ដោយប្រើការចោទប្រកាន់ថា នៅទីនោះគឺមានក្រុមភេរវកម្ម និងក្រុមភេរវកម្ម Al Qaeda ប្រើប្រាស់ទីនោះជាមូលដ្ឋាន ដើម្បីធ្វើការវាយប្រហារ ទៅលើសហរដ្ឋអាមរិក ហើយក្រុមតាលីបង់ បានទាញយកឱកាសនេះ ដើម្បីគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានទាំងមូល បន្ទាប់ពីបានធ្វើការវាយសម្រុក ចូលទៅដល់ទីក្រុងកាប៊ូល កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ។ ជាមួយគ្នានេះដែរ លោក...
សារសង្ខេបរបស់កសិករ ផ្នែកវារីវប្បកម្ម ជូនជនមួយក្ដាប់តូច ដែលមិនទាន់បានស្គាល់ និងដឹងពី ផ្នែកវារីវប្បកម្ម ហើយបែរជាបកស្រាយថា បើអត់មានយួន ខ្មែរនឹងអត់ត្រីហូប មិនខាន។ ក្នុងនាម ជាកសិករចិញ្ចឹមត្រីម្នាក់ ដែលមានបទពិសោធន៍ ចិញ្ចឹមត្រីរាប់លានក្បាល លើសប្រាំឆ្នាំ ធ្លាប់ទៅមើលកសិដ្ឋានចិញ្ចឹមត្រី សត្វទឹកសាបនឹងទឺកប្រៃធំៗនៅបរទេស ជាច្រើនកន្លែង ធ្លាប់រៀនបច្ចេកទាក់ទង នឹងវារីវប្បកម្ម ធ្លាប់រៀនពីផលិតកម្ម ចំណីសត្វ...