បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ា បានរាយការណ៍នៅថ្ងៃអង្គារថា អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវលើកលែងទោសចំពោះបទល្មើសចំនួន ៥ ក្នុងចំណោមបទល្មើសជាច្រើន ដែលលោកស្រីត្រូវបានជាប់ពន្ធនាគារសរុបចំនួន ៣៣ ឆ្នាំ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ម្ចាស់ជ័យលាភីណូបែល លោកស្រី អ៊ុងសាន ស៊ូជី...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធតុលាការកំពូល របស់ប្រទេសមីយ៉ាន់ម៉ា បានយល់ព្រម ដើម្បីស្តាប់ការប្តឹងឧទ្ធរណ៍ ចំពោះការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែង និងស្នើសុំកាត់បន្ថយការកាត់ទោស នៅក្នុងករណីជាច្រើន ដែលលោកស្រីត្រូវបាន ចោទប្រកាន់ពីបទពុករលួយ ការក្លែងបន្លំការបោះឆ្នោត និងរំលោភលើសកម្មភាពសម្ងាត់ផ្លូវការ...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា ការរំលាយគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី និងគណបក្សប្រឆាំងជាច្រើនរបស់មីយ៉ាន់ម៉ា ធ្វើឱ្យផែនការបោះឆ្នោតរបស់របបយោធា ស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំង ។ ក្រុមអ្នកវិភាគបានលើកឡើងថា ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យ ការបោះឆ្នោតនាពេលខាងមុខ...
បរទេស៖ ទូរទស្សន៍សិង្ហបុរីChannel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងអូស្ត្រាលី បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះការរំលាយអតីតគណបក្សកាន់អំណាច របស់ប្រទេសមីយ៉ាន់ម៉ា និងបានជំរុញឱ្យមានដំណើរការរួមបញ្ចូលបន្ថែមទៀត ដើម្បីប្រគល់ប្រទេសឲ្យកាន់លទ្ធិប្រជាធិបតេយ្យ ។ គួររំលឹកថា កាលពីថ្ងៃអង្គាររបបយោធាដែលកំពុង កាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា បានរំលាយគណបក្សសម្ព័ន្ធជាតិ...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ថា នៅថ្ងៃចន្ទនេះ តុលាការរបបយោធាមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថា នឹងបើកសវនាការបិទទឡ្ហីករណ៍ សម្រាប់ការចោទប្រកាន់ចុងក្រោយ ដែលនៅសេសសល់ប្រឆាំងនឹង មេដឹកនាំលទ្ធិប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី ដែលជាប់ពន្ធនាគារ ក្រោយពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យមានការដោះលែង...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ថា ប្រភពមួយដែលដឹងអំពី បញ្ហានេះបានឲ្យដឹងថា តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា នៅថ្ងៃពុធនេះ តុលាបានកាត់ទោសមេដឹកនាំ ដែលត្រូវបានគេទម្លាក់ ពីតំណែងលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ថា មេដឹកនាំយោធាមីយ៉ាន់ម៉ា បានលើកឡើងកាលពីថ្ងៃសុក្រថា របបយោធាបើកចំហរក្នុងការចរចា ជាមួយមេដឹកនាំដែលត្រូវបាន បណ្តេញចេញពីតំណែង គឺលោកស្រី អ៊ុងសាន ស៊ូជី ដើម្បីបញ្ចប់វិបត្តិដែល បង្កឡើងដោយរដ្ឋប្រហារ បន្ទាប់ពីការកាត់ក្តីរបស់លោកស្រី នៅក្នុងតុលាការដែលគ្រប់គ្រង ដោយរបបយោធាបានបញ្ចប់ ។...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ថា មេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបាន បណ្ដេញចេញពីតំណែងលោកស្រី អ៊ុងសាន ស៊ូជី បានវិលត្រឡប់មកវិញសម្រាប់ សវនាការនៅក្នុងតុលាការរបបយោធា នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីត្រូវបានគេដាក់ឱ្យ នៅដាច់ដោយឡែកពីគេ នៅគ្រាដែលបានរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមបុគ្គលិករបស់គាត់ ។ ប្រភពដែលដឹងអំពីករណីរបស់លោកស្រី...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានថ្លែងនៅថ្ងៃអាទិត្យនេះថា មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានទម្លាក់ពីតំណែង គឺលោកស្រី អ៊ុងសាន ស៊ូជី គឺ “មិនអាចខ្វះបានឡើយ” ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យដល់ប្រទេស ដែលគ្រប់គ្រងដោយយោធា ហើយត្រូវតែបញ្ចូលទៅក្នុង កិច្ចចរចាសន្តិភាពណាមួយ ដោយមិនគិតពីការផ្តន្ទាទោសរបស់គាត់...
បរទេស៖ មន្ត្រីម្នាក់បាននិយាយថា រដ្ឋាភិបាលដែលដំឡើងដោយយោធា របស់ប្រទេស មីយ៉ាន់ម៉ា បានចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយថ្មីចំនួន៥ ប្រឆាំងនឹងមេដឹកនាំដែលត្រូវបានបណ្តេញចេញ គឺលោកស្រី អ៊ុងសាន ស៊ូជី ពាក់ព័ន្ធនឹងការផ្តល់ការអនុញ្ញាតឱ្យជួល និងទិញឧទ្ធម្ភាគចក្រ។ យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានឃុំខ្លួនតាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ...