ព័ត៌មានអន្តរជាតិ

លោកស្រី អ៊ុងសាន ស៊ូជី ប្រឈមមុខនឹងការចោទប្រកាន់ ៥បទល្មើសថែមទៀត , បទល្មើសនីមួយៗ អាចជាប់គុក១៥ឆ្នាំ

បរទេស៖ មន្ត្រីម្នាក់បាននិយាយថា រដ្ឋាភិបាលដែលដំឡើងដោយយោធា របស់ប្រទេស មីយ៉ាន់ម៉ា បានចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយថ្មីចំនួន៥ ប្រឆាំងនឹងមេដឹកនាំដែលត្រូវបានបណ្តេញចេញ គឺលោកស្រី អ៊ុងសាន ស៊ូជី ពាក់ព័ន្ធនឹងការផ្តល់ការអនុញ្ញាតឱ្យជួល និងទិញឧទ្ធម្ភាគចក្រ។

យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានឃុំខ្លួនតាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនោះ កំពុងត្រូវបានកាត់ទោសរួចហើយលើបទចោទប្រកាន់ពុករលួយចំនួន៥ផ្សេងទៀត។ ទោសនីមួយៗត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ និងពិន័យជាប្រាក់ថែមទៀត។

ផ្ទាំងពាណិជ្ជកម្ម

កន្លងមកលោកស្រី ស៊ូជី បានប្រឈមមុខនឹងការចោទប្រកាន់ផ្សេងទៀត ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសពីបទនាំចូល និងកាន់កាប់វិទ្យុទាក់ទងដោយខុសច្បាប់ និងរំលោភលើការរឹតបន្តឹងលើមេរោគឆ្លង។

អ្នកគាំទ្រ និងក្រុមសិទ្ធិមនុស្ស និយាយថា ករណីប្រឆាំងនឹងលោកស្រី ត្រូវបានយោធាបង្កើត ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការកាន់កាប់ និងរារាំងលោកស្រីពីការវិលចូលឆាកនយោបាយ៕

To Top