បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលយោធាបាននិយាយថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំពីបទញុះញង់ឱ្យមានការតវ៉ា និងបំពានច្បាប់ប្រឆាំងវីរុស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលយោធា គឺលោក Zaw Min Tun បានថ្លែងថា «លោកស្រី...
បរទេស៖ អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃពុធនេះថា ភាពក្រីក្រនៅតាមទីក្រុង កំពុងមានការកើនឡើងដល់ទៅ៣ដង នៅក្នុងប្រទេសមីយ៉ានម៉ា បណ្ដាលឲ្យជិតពាក់កណ្ដាលនៃ ចំនួនប្រជាជនស្ថិតនៅក្រោម បន្ទាត់ក្រីក្រនាឆ្នាំក្រោយនេះ ស្របពេលដែលឥទ្ធិពលនៃជម្ងឺកូវីដ១៩និងរដ្ឋប្រហារយោធា គម្រាមដល់ដំណើររីកចម្រើនដែលកើតមានក្នុងរយៈពេលមួយទសវត្សកន្លងទៅ។ កងទ័ពមីយ៉ានម៉ា បានដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិល ជាប់ឆ្នោតរបស់ម្ចាស់ពាន់រង្វាន់សន្តិភាពណូបែល គឺលោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បណ្ដាលឲ្យមានភាពចលាចលនយោបាយនិងសេដ្ឋកិច្ច ក្នុងខណៈដែលព្យាយាមកម្ទេចក្រុមប្រឆាំង និងបង្កការប៉ះពាល់ដល់កិច្ចប្រឹងប្រែងប្រយុទ្ធនឹងមេរោគកូរ៉ូណា។...
បរទេស៖ ជំនួយការជាន់ខ្ពស់មួយរូបរបស់មេដឹកនាំត្រូវផ្តួលរំលំចេញពីអំណាច លោកស្រី អ៊ុង សានស៊ូជី នៅថ្ងៃសុក្រនេះ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលដល់ទៅ២០ឆ្នាំ ដោយចោទប្រកាន់ពីបទក្បត់ជាតិលំដាប់ខ្ពស់ នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ និងសម្តីរបស់សមាជិកគ្រួសារលោកមួយរូបប្រាប់ឲ្យដឹង។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Win Htein មានវ័យ៧៩ឆ្នាំ...
បរទេស៖ លោកស្រី អ៊ុង សានស៊ូជី នាពេលបច្ចុប្បន្ននេះ កំពុងតែប្រឈមមុខនឹងបទ ចោទប្រកាន់ចំនួន៤ ករណីបន្ថែមទៀត ដែលបានប្តឹងនៅតុលាការមួយក្នុងទីក្រុងម៉ាន់ដាឡាយ ដែលជាទីក្រុងដ៏ធំបំផុតទី២ របស់ប្រទេសមីយ៉ានម៉ា នេះបើតាមសម្តីរបស់សមាជិកមួយរូបនៃក្រុមអ្នកច្បាប់របស់លោកស្រី នាថ្ងៃចន្ទនេះ។ លោក Min Min Soe តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន ថា ក្រុមអ្នកច្បាប់របស់លោកស្រី អ៊ុង...
បរទេស៖ នៅថ្ងៃអង្គារនេះ អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ានម៉ា បាននាំគ្នាធ្វើការតវ៉ាតាមដងផ្លូវ ក្នុងស្រុកមួយចំនួន ស្របពេលដែលការប្រយុទ្ធគ្នារវាងកងទ័ព មីយ៉ានម៉ានិងកងជីវពលប្រឆាំងរបបយោធា មានការកើនកម្តៅខ្លាំងឡើង នៅតាមតំបន់ព្រំដែន ក្រោយរយៈពេល៤ខែ បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលជាប់ឆ្នោត។ បើទោះជាមានការបង្ក្រាបយ៉ាងខ្លាំងក្លា ធ្វើឡើងដោយកងកម្លាំងសន្តិសុខក៏ដោយ ក៏យោធា មីយ៉ានម៉ា នៅតែកំពុងតែពិបាកក្នុងអនុវត្តបទបញ្ជា ក្រោយធ្វើការចាប់ខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមេដឹកនាំជាន់ខ្ពស់នានា នៃគណបក្សរបស់លោកស្រី...
រ៉ង់ហ្គូន៖ មេធាវីម្នាក់បានប្រាប់ ក្រុមអ្នកយកព័ត៌មានថា មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានបណ្តេញចេញពីតំណែងលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋជាច្រើន បានបង្ហាញខ្លួននៅក្នុងតុលាការកាលពីថ្ងៃច័ន្ទ ជាលើកដំបូងចាប់តាំងពីយោធា បានកាន់កាប់អំណាច និងឃុំខ្លួនលោកស្រីអស់រយៈពេលជិត ៣ ខែមកហើយ។ ក្រោយមកនៅថ្ងៃនោះទូរទស្សន៍រដ្ឋ បានចាក់ផ្សាយរូបថតរបស់លោកស្រីស៊ូជី នៅក្នុងតុលាការដែលនេះជាលើកទី១ ហើយដែលរូបថត ដែលបង្ហាញលោកស្រីត្រូវបាន ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយ របបយោធាចេញផ្សាយចាប់តាំង...
បរទេស៖ មរណភាពរបស់មន្ត្រីទី ២ មកពីគណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី បានបង្កឱ្យមានការភ័យខ្លាច ចំពោះការឃុំឃាំងរបស់យោធាភូមា ហើយបើយោងតាមក្រុមឃ្លាំមើល មួយបានអោយដឹងថា មន្រ្តីមួយរូបទៀតមកពីគណបក្សប្រឆាំង របស់លោកស្រីអ៊ុងសានស៊ូជី បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង បន្ទាប់ពីមានការធ្វើទារុណកម្ម ដែលជាការស្លាប់លើកទី ២ ក្នុងពេលកំពុងឃុំឃាំង របស់កងកម្លាំងយោធាក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី១០...
រ៉ង់ហ្គូន៖ មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី បានឲ្យដឹងថា លោកស្រីស៊ូជី ដែលត្រូវបានបណ្តេញអំណាចនៅមីយ៉ាន់ម៉ា នឹងត្រូវបញ្ជូនទៅឃុំខ្លួនរហូតដល់ថ្ងៃពុធ ទី១៧ ខែកុម្ភៈ សម្រាប់សវនាការនៅតុលាការ ហើយនឹងមិនបង្ហាញខ្លួននៅថ្ងៃច័ន្ទ ដូចការរំពឹងទុកនោះទេ។ មេធាវីលោក Khin Maung Zaw បានប្រាប់អ្នកយកព័ត៌មានថា “យើងមកទីនេះដើម្បីបញ្ជូន លិខិតរបស់មេធាវីយើង និងពិភាក្សាជាមួយចៅក្រម យោងតាមការលើកឡើង...
រ៉ង់ហ្គូន៖ ក្រុមយោធាបានវាយឆ្មក់ ទីស្នាក់ការកណ្តាលទីក្រុងរ៉ង់ហ្គូន របស់គណបក្សដែលត្រូវបានបណ្តេញចេញ ពីតំណែងមេដឹកនាំរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីល្ងាចថ្ងៃអង្គារនៅពេល ដែលសហរដ្ឋអាមេរិក បានចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងការថ្កោលទោសអំពើហឹង្សាប្រឆាំង នឹងក្រុមបាតុករដែលទាមទារឱ្យមាន លទ្ធិប្រជាធិបតេយ្យឡើងវិញ។ ការវាយប្រហារចុងក្រោយលើភាព ជាអ្នកដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ា បានធ្វើឱ្យមានការខឹងសម្បារចំពោះការ ធ្វើរដ្ឋប្រហារកាលពីសប្តាហ៍មុន និងការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ដោយក្រុមឧត្តមសេនីយ៍ បានជំរុញប្រជាជនរាប់សែននាក់...
ការពិភាក្សាបានចាប់ផ្តើមផ្លាស់ប្តូរថា លោកស្រី អ៊ុង សានស៊ូជី ធ្លាប់ជាវីរជនរបស់មនុស្សជាច្រើនរួមទាំងខ្ញុំផង ហើយក៏ស្ត្រីម្នាក់ដែលមានជំនឿរឹងមាំ លើលទ្ធិប្រជាធិបតេយ្យ និងសាធារណរដ្ឋ ហ៊ានការតស៊ូ និងការលះបង់អស់រយៈពេល ជាងមួយទសវត្សរ៍មកហើយ លោកស្រីជាឥស្សរជនល្អឥតខ្ចោះនៃសិទ្ធិស៊ីវិល និងស្ត្រី ទោះយ៉ាងណាចាប់តាំងពី គណបក្សនយោបាយរបស់លោកស្រី គឺសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ បានឈ្នះការបោះឆ្នោតពេញនិយម លើកដំបូងរបស់ប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៥ ។ ប្រទេសមីយ៉ាន់ម៉ាបានបើកចំហប្រទេស និងអនុវត្តកំណែទម្រង់សេដ្ឋកិច្ច...