ភ្នំពេញ ៖ ទោះបីមិនបានចេញទៅចែកដោយផ្ទាល់ដៃក្តី តែលោក កឹម សុខា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចាត់តាំងឲ្យសហមេធាវី និងសហការីនាំយកជំនួយមនុស្សធម៌របស់លោក និងសប្បុរសជនខ្មែរក្នុង-ក្រៅប្រទេស ទៅចែកជូនពលរដ្ឋ ខ្វះខាតរស់នៅក្នុងតំបន់បិទខ្ទប់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខណ្ឌទួលគោក ចំនួន១០០គ្រួសារ។ អំណោយសម្រាប់ចែកជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ-ត្រីខ-ឆៃប៉ូវផ្អែម-ទឹកស៊ីអ៊ីវ-ម៉ាស់-អាល់កុល-សាប៊ូនិងថវិកា ២០០០០រៀល។ លោក កឹម សុខា...
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ លោក កឹម សុខា យល់ឃើញថា កម្ពុជា កំពុងជួបបញ្ហាជំងឺកូ វីដ-១៩ ហើយមិនមែន ជាពេលវេលាត្រូវ បំបែកបំបាក់ខ្មែរ ដើម្បីបម្រើមហិច្ឆតានៃនិន្នាការណានោះឡើយ គឺជាពេល វេលាកម្ចាត់ជំងឺកូវីដ ។ តាមរយៈសារលិខិត នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១...
ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង បានលើកឡើងថា ក្នុងនាមជា ប្រជាពលរដ្ឋខ្មែរ ដើម្បីខ្មែរក្រៅ ពីការចូលរួមចំណែកខិតខំ ជួយខ្លួនឯង តាមលទ្ធភាព ដែលអាចធ្វើបាន លោកនៅតែបន្តទំនាក់ទំនងល្អ ជាមួយសហគមន៍ អន្តរជាតិដើម្បីខ្មែរ ។ ក្រោយបញ្ចប់ជំនួប ជាមួយឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំង ប្រចាំកម្ពុជា នៅថ្ងៃទី៣...
ភ្នំពេញ៖ ក្នុងនាមជាអ្នកធ្លាប់រស់ក្រោមដំបូល គណបក្សនិងជាមនុស្សជំនិតរបស់លោក កឹម សុខា ម្នាក់ដែលនោះ លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងថា ក្រោយការប្រកាសបង្កើតគណបក្សថ្មី គឺលោកមិនបានយកឈ្មោះលោក កឹម សុខាមកពាក់ព័ន្ធដើម្បីប្រើប្រាស់ ទាក់ទាញប្រជាប្រិយភាពនោះទេ ។ បក្សថ្មីរបស់លោក អ៊ូ ច័ន្ទរ័ត្នកើតចេញពីក្រុម មន្រ្តីអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានគេដឹងថាមានឈ្មោះ “បក្សកែទម្រង់កម្ពុជា”។...
ឃ្លីបវីដេអូមានរយៈពេល ជាង១ម៉ោងដែលលោក កឹម សុខា ទាមទារឱ្យមានការចាក់ផ្សាយនោះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ ចាក់ផ្សាយហើយនៅរសៀលថ្ងៃពុធ ទី២២ មករានេះ ទៅតាមសំណើររបស់លោក កឹម សុខា។ អ្វីដែលសំខាន់គឺ ពាក្យសម្តីទាំងអស់ដែលលោក កឹម សុខា បាននិយាយពាក់ព័ន្ធនឹង ការឃុបឃិតជាមួយបរទេស ហើយដែលដើមបណ្តឹងបានយកចេញពីការផ្សាយ របស់ទូរទស្សន៍អ៊នឡាញ CBN របស់អូស្រ្តាលី...
ភ្នំពេញ៖ លោក កឹម សុខា នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានទទួលជួប លោក TAKAHASHI Fumiaki អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា (២០០៣-២០០៦) និងបច្ចុប្បន្ន ជាប្រធានសមាគម មិត្តភាព ជប៉ុន-កម្ពុជា។ បើតាមហ្វេសប៊ុកលោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា TAKAHASHI Fumiaki បានដឹកនាំគណៈប្រតិភូ វិនិយោគគិនជប៉ុន ធ្វើទស្សនកិច្ចកម្ពុជា ដោយបានជួបជាមួយ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីពាក់ព័ន្ធមួយចំនួន នៃរាជរដ្ឋាភិបាលកម្ពុជា និងបានចូលគាល់ព្រះករុណាមហាក្សត្រ នៃកម្ពុជា។ ឆកយកឱកាសនេះ លោក Fumiaki ក៏បានចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ លោក កឹម សុខា នៅគេហដ្ឋានរបស់លោក។ ជាមួយគ្នានេះ លោក កឹម សុខាថ្លែងថា «ទំនាក់ទំនងអន្តរជាតិរបស់ខ្ញុំ គឺដើម្បីជាតិខ្ញុំ សម្រាប់ប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋខ្មែរ»៕
ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងចង់ឲ្យខ្មែរបានសុខ ទើបជ្រើសរើស គោលការណ៍ខ្មែរតែមួយ និងប្រឆាំងដាច់ខាតចំពោះទស្សនៈមានសែន អត់ស៊ី ឬមានស៊ី អត់សែនរបស់ មេឧទ្ទាមសម រង្ស៊ី ដែលនាំឲ្យខ្មែរបែកបាក់។ នេះបើតាមការបញ្ជាក់របស់ លោក មុត ចន្ថា នាយកខុទ្ទកាល័យ លោក កឹម សុខា។...
ភ្នំពេញ ៖ មនុស្សជំនិតលោក កឹម សុខា គឺលោក មុត ចន្ថា បានប្រកាសស្វាគមន៍ និងសាទរជាខ្លាំងចំពោះការប្រកាសរបស់នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការឲ្យដោះលែងអតីតសកម្មជនបក្សប្រឆាំងដែលបានចាប់ខ្លួនក្នុងផែនការធ្វើរដ្ឋប្រហារជាមួយទណ្ឌិតសម រង្ស៊ី មុនថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ សកម្មជនអតីតបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនមុនថ្ងៃ៩ វិច្ឆិកា មានប្រមាណជាជិត១០០នាក់។ ក្រោយបញ្ចប់ជំនួបរវាងលោក កឹម សុខា...