ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី៣១ មីនានេះថា លោកបានធ្វើការវះកាត់ប្តូរកែវភ្នែកទាំងពីរ បានដោយជោគជ័យហើយ ។ បើតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ ការវះកាត់ប្តូរកែវភ្នែកទាំងពីររបស់លោក ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមីនា ២០២២ ដោយទទួលបានជោគជ័យ ហើយរងចាំពេទ្យដករបាំងការពារភ្នែក មុននឹងលោកវិលមកកម្ពុជាវិញ នៅថ្ងៃទី១មេសាខាងមុខនេះ ។...
ព្រៃវែង៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងាររបស់មន្ទីរព័ត៌មាន ខេត្តព្រៃវែង និងសកម្មភាពការងារមួយចំនួន ដែលមន្ទីរព័ត៌មានខេត្តព្រៃវែង បាននិងរៀបចំកសាងនៅអគារថ្មី ១ ខ្នង ដែលមានទទឹង ១២ម៉ែត្រ បណ្តោយ ២០ម៉ែត្រ ដែលមានកម្ពស់ ២ជាន់ សម្រាប់ផ្តល់ជូន ដល់មន្ត្រីមន្ទីរព័ត៌មាន...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្តដែលប្រទានដោយផ្ទាល់ពីព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ។ នេះបើតាមការចេញផ្សាយសារព័ត៌មានAKP ។ សញ្ញាបត្រនេះ ត្រូវបានផ្តល់ជូនរដ្ឋមន្ត្រីព័ត៌មានខ្មែរ ពីសកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន...
ភ្នំពេញ៖ និយាយមិនបញ្ចេញឈ្មោះឲ្យចំ ប្រទេសណាមួយនោះ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងថា ក្រោយពីមានសង្រ្គាមផ្ទុះឡើង រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនភ្លាម ប្រទេសធ្លាប់តែមកប្រដៅខ្មែរ ឲ្យគោរពសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន បានប្រញាប់បិទអស់សារព័ត៌មានណា ដែលគេយល់ថា គាំទ្រដោយរុស្ស៊ី ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ២៨ កុម្ភៈ ឆ្នាំ២០២២ដែលជាចុងខែចាស់ ផ្លាស់ចូលខែថ្មី...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញការសោកស្តាយ ចំពោះមន្រ្តីរដ្ឋបាល សាលាខេត្តបាត់ដំបងម្នាក់ ដែលបានដាក់ពាក្យលាឈប់ ក្រោមហេតុផល មានបក្ខពួកនិយម នៅក្នុងសាលាខេត្ត។ ក្នុងហ្វេសប៊ុក របស់លោករដ្ឋមន្រ្តីព័ត៌មាន នៅថ្ងៃ១៩ មករា នេះបានឲ្យដឹងថា “សោកស្តាយ ឃើញយុវជនម្នាក់ ដើរចោលការងាររដ្ឋ ព្រោះយល់ថា...
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការរិះគន់ចំពោះក្រសួងព័ត៌មាន បង្កើតគណ:កម្មការតាមដានវាយតំលៃ និងលើកសរសើរ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នកដែលប្រតិកម្មនោះ គឺមិនបានអានខ្លឹមសារនៃសេចក្តីសម្រេចនេះទេ ហើយក៏មិនបានស្គាល់នូវអ្វីដែលជា វិជ្ជាជីវៈសារព័ត៌មាន ព្រោះគោលការណ៍របស់ក្រសួងព័ត៌មាន វិជ្ជាជីវៈសារព័ត៌មាន ជាស្តង់ដាអន្តរជាតិ ដែលអ្នកកាសែត ភាគច្រើននៅទូទាំងពិភព លោកមានការទទួលស្គាល់។...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរ ការអនុវត្តក្រមសីលធម៍ វិជ្ជាជីវៈសារព័ត៌មាន។ យោងតាមសេចក្ដីសម្រេ ច លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា នឹងដាក់វិន័យចំពោះអ្នកសារព័ត៌មាន និងអង្គភាពព័ត៌មាន ដែលបានប្រព្រឹត្តល្មើសក្រមសីលធម៍ វិជ្ជាជីវៈ ដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន ក្នុងការបំពេញភារកិច្ចខ្លួន ឱ្យបានត្រឹមត្រូវតាមក្រមសីលធម៍...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនចូលចិត្ត បានជេរប្រមាថ អ្នកឡាយព័ត៌មាន តាមគេហទំព័រហ្វេសប៊ុក ប៉ុន្ដែខ្លួនឯងចូលមើលព័ត៌មានគេរហូត ។ លោកថា ដើម្បីលុបបំបាច់អ្នកឡាយព័ត៌មាន តាមហ្វេសប៊ុកដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវនោះ គឺកុំនាំគ្នាចូលមើល ធ្វើដូចនេះនឹងរលត់បាច់ដោយឯងៗ ។ មិនខុសពីលោក ខៀវ កាញារីទ្ធនេះ សូម្បីលោក...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសូងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សារព័ត៌មានជាពិតជាសំខាន់ ក្នុងការធ្វើឲ្យសង្គមមួយប្រែប្រួលរីកចម្រើន ឬធ្លាក់ចុះបានតាមរយៈព័ត៌មានចេញផ្សាយ ។ ក្នុងកិច្ចពិភាក្សាសារព័ត៌មានស្តីពី «ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» តាម Zoom នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «ប្រវត្តិសាស្ត្រកន្លងមក សារៈសំខាន់...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង ព័ត៌មាន បានធ្វើការណែនាំដល់ អង្គភាពសារព័ត៌មានទាំងអស់ មិនទាន់ចុះបញ្ជីម៉ាក់ស្របតាមច្បាប់ ត្រូវចុះបញ្ជីពាណិជ្ជកម្ម ដើម្បីការពារម៉ាក់ រហូតដល់ដំណាច់ឆ្នាំ២០២១។ យោងតាមលិខិតក្រសួងព័ត៌មាន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ បាន បញ្ជាក់ថា «ដើម្បីធានាការពារសិទ្ធិ...