ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មានពីថៃ ប្រទានផ្ទាល់ពីព្រះអង្គម្ចាស់ក្សត្រីយ៍ សិរិនថន

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្តដែលប្រទានដោយផ្ទាល់ពីព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ។ នេះបើតាមការចេញផ្សាយសារព័ត៌មានAKP ។

សញ្ញាបត្រនេះ ត្រូវបានផ្តល់ជូនរដ្ឋមន្ត្រីព័ត៌មានខ្មែរ ពីសកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន ប្រទេសថៃ Rajamangala University of Technology Phra Nakhon (RMUTP) នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ៕

To Top