បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ថា ជំនួបកំពូលដំបូងរបស់លោក ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានបង្ហាញឲ្យឃើញនូវភាពអាចទៅរួច សម្រាប់ចំណងមិត្តភាពរបស់ ប្រទេសទាំងពីរ មានភាពកាន់តែប្រសើរខ្លាំងឡើង ប៉ុន្តែបានព្រមានប្រឆាំងការវាយប្រហារលើអ៊ីនធឺណេត និងការរំលោភបំពានសិទ្ធិមនុស្ស។ មេដឹកនាំទាំងពីរ បានធ្វើកិច្ចប្រជុំមួយនៅក្នុងប្រទេសស្វីស នាថ្ងៃពុធសប្ដាហ៍នេះ ក្រោយជំនួបកំពូល G7 ដែលប្រារព្ធធ្វើឡើងនៅក្នុងប្រទេសអង់គ្លេស...
ហ្សឺណែវ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃពុធបានសម្តែងការសោកស្តាយ ចំពោះសហរដ្ឋអាមេរិក ស្តីពីការគ្រប់គ្រងអាវុធសិទ្ធិមនុស្ស ការវាយប្រហារតាមអ៊ីធឺណិតក្នុងចំណោមបញ្ហាផ្សេងទៀត បន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយលក្ខណៈស្ថាបនាជាមួយសមភាគីអាមេរិកលោកចូ បៃដិន។ លោកពូទីន បានឲ្យដឹងនៅក្នុងសន្និសីទកាសែតទោលរបស់លោកថា “សម្រាប់ការវាយតម្លៃជាទូទៅខ្ញុំជឿជាក់ថា គ្មានការប្រទូសរ៉ាយទាល់តែសោះ” ។ លោកបានបន្ថែមថាកិច្ចប្រជុំលើកទី១ ចាប់តាំងពីលោក ចូ បៃដិន ចូលកាន់តំណែងនៅខែមករា គឺ “បើកចំហ”...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ នឹងបញ្ចប់ដំណើរទស្សនកិច្ច នៅបរទេសដំបូងរបស់លោក ក្នុងនាមជាប្រធានាធិបតី នៅក្នុងថ្ងៃពុធនេះ ជាមួយជំនួបកំពូលមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ស្របពេលមានភាពតានតឹងកើនឡើង រវាងប្រទេសទាំងពីរ។ ជំនួបកំពូលនេះ នឹងត្រូវធ្វើឡើងវិមាន Swiss Villa La...
ភ្នំពេញ ៖ លោក ហេង វណ្ណដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យាស្ថានវ៉ាន់ដា ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយទាំងជាតិ-អន្តរជាតិបានលើកឡើងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានប្រាប់ឲ្យបណ្តាប្រទេសជាច្រើនក្នុងពិភពលោកជួបទប់ស្កាត់ចិនដែលកំពុងតែមានឥទ្ធិពលនាពេលបច្ចុប្បន្ន ។ ក្នុងករណីឲ្យជួយទប់ចិនពីសំណាក់មហាអំណាចអាមេរិកនេះ ក៏មិនខុសពីករណីនៅរាមដែរ ដែលអាមេរិកបានចោទថា នៅតំបន់សមុទ្ររាម មានមូលដ្ឋានទ័ពចិននៅទីនោះ ។ លោកវរសេនីយឯក Marcus...
បរទេស៖ ជំនួយការវិមានក្រឹមឡាំងមួយរូប បាននិយាយប្រាប់ថា ជំនួបគ្នាមួយរវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងទីក្រុងហ្សឺណែវ នាថ្ងៃពុធសប្ដាហ៍នេះ ទំនងជាមិនបង្កើតឲ្យមាន កិច្ចព្រមព្រៀងជាក់លាក់នោះទេ ប៉ុន្តែកិច្ចពិភាក្សាគ្នានោះ នឹងនៅតែមានប្រយោជន៍។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៥...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបង្ហាញពីក្តីសង្ឃឹមថា លោក ចូ បៃដិន ប្រធានាធិបតិសហរដ្ឋអាមេរិក នឹងមិនមានភាពអត់ធ្មត់ជាងលោក ត្រាំ ដែលការលើកឡើងនេះបានធ្វើឡើង នៅមុនពេលជំនួបដំបូងរបស់...
បរទេស៖ ប្រធានាធិបតីនៃប្រទេសប៉េឡារុស លោក Alexander Lukashenko បាននិយាយប្រាប់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ថា ការស៊ើបអង្កេតលើកញ្ញា Sofia Sapega ដែលជាមិត្តស្រីរបស់អ្នកកាសែត ប្រឆាំងដែលត្រូវចាប់ខ្លួននោះ នឹងត្រូវបានធ្វើឡើងនៅក្នុងប្រទេសប៉េឡារុស។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១...
បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃពុធនេះ បាននិយាយថា ស្ថិរភាពយុទ្ធសាស្ត្រ គួរតែជាកំពូលលើរបៀបវារៈនៃជំនួបកំពូលអនាគត រវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ទាំងជាមួយនឹងរឿងចំណងមិត្តភាពទ្វេភាគី។ លោក ចូ បៃដិន ដែលកាលពីក្នុងខែមីនាបាននិយាយថា លោកគិតថា លោក ពូទីន...
បរទេស៖ វិមានក្រឹមឡាំងបាននិយាយ នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការចាំបាច់ ឲ្យមានការអង្កេតមើលដ៏ហ្មត់ចង់ លើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាមួយ រវាងអាមេនីនិងអាហ្សែបៃហ្សង់ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយលោកនាយករដ្ឋមន្ត្រីអាមេនី Nikol Pashinyan។ តាមសេចក្តីរាយការណ៍ កិច្ចសន្ទនាគ្នាតាមទូរស័ព្ទនេះ គឺធ្វើឡើងតាមសំណើរបស់ប្រទេសអាមេនី ក្រោយក្រសួងការពារជាតិនៃប្រទេសនេះ បានចោទប្រទេសអាហ្សែបៃហ្សង់ ពីបទចល័តទ័ពចូលទៅក្នុងទឹកដីខ្លួន ហើយអគ្គរដ្ឋអាជ្ញាអាមេនី...
បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើការបញ្ជាក់នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ថា ទីក្រុងមូស្គូបានត្រៀមលក្ខណៈរួចរាល់ ដើម្បីធ្វើការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងកូវីដ១៩ Sputnik V ឲ្យដល់តួកគី។ ទីភ្នាក់ងារព័ត៌មានវិមានក្រឹមឡាំងបាននិយាយនៅថ្ងៃពុធនេះថា “ភាគី (ទាំងពីរ) បន្តកិច្ចពិភាក្សាគ្នាលើស្ថានភាពបច្ចុប្បន្ន និងលទ្ធភាពនៃសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា ហើយលោក...