បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រួតពិនិត្យលើសមយុទ្ធយោធា ដែលបង្ហាញពីការវាយប្រហារ នុយក្លេអ៊ែរសងសឹក។ រដ្ឋមន្ត្រីការពារជាតិលោក Sergey Shoigu បានពណ៌នាអំពីគោលបំណង នៃសមយុទ្ធនេះថា ជាការសាកល្បង “ការត្រៀមខ្លួនរបស់កងកម្លាំង វាយលុកជាយុទ្ធសាស្ត្ររបស់រុស្ស៊ី ដើម្បីធ្វើការវាយប្រហារ នុយក្លេអ៊ែរទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទៅនឹងការ វាយប្រហារនុយក្លេអ៊ែររបស់សត្រូវ” ។ យោងតាមសារព័ត៌មាន...
គៀវ៖ លោក Boris Bondarev អតីតអ្នកការទូតរុស្ស៊ីបានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយថា “សំណាងល្អ” របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានកន្លងផុតទៅហើយ ចំពេលមានសង្គ្រាម ដែលកំពុងបន្តរបស់រុស្ស៊ី នៅអ៊ុយក្រែន។ លោក Bondarev បានលាលែងពីតួនាទី របស់លោកនៅក្នុងបេសកកម្មរបស់រុស្ស៊ី នៅអង្គការសហប្រជាជាតិ កាលពីខែឧសភា ជុំវិញការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអឺរ៉ុបខាងកើត ដោយបញ្ជាក់នៅក្នុងលិខិត...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការពារជាតិ លោក Sergey Shoigu បានទៅធ្វើដំណើរទៅកន្លែងហ្វឹកហាត់នៅតំបន់ Ryazan ភាគខាងលិច កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីមើលអំពីការរៀបចំកងទ័ពចល័តជាលើកដំបូង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ពូទីន...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានប្រកាសច្បាប់អាជ្ញាសឹក នៅក្នុងតំបន់ចំនួនបួន របស់អ៊ុយក្រែន ដែលទីក្រុងមូស្គូអះអាងថា បានបញ្ចូលជាឧបសម្ព័ន្ធជាមួយរុស្ស៊ី ខណៈដែលយោធារុស្ស៊ី នៅតែបន្តញាំញីដោយការវាយលុក ក្នុងការវាយលុករយៈពេលប្រាំបីខែរបស់ខ្លួន។ បើយោងតាមក្រឹត្យដែលចេញផ្សាយ ដោយវិមានក្រឹមឡាំង ច្បាប់អាជ្ញាសឹកនឹងចូលជាធរមាន ចាប់ពីដើមថ្ងៃព្រហស្បតិ៍នេះ។ យោងតាមសារព័ត៌មាន The Moscow Times...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់បរិមាណឧស្ម័នធម្មជាតិ បន្ថែមទៀតទៅកាន់សហភាពអឺរ៉ុប ក្នុងអំឡុងរដូវស្លឹកឈើជ្រុះ រដូវរងាខាងមុខនេះ។ លោក ពូទីន បានឲ្យដឹងនៅក្នុងសម័យ ប្រជុំពេញអង្គនៃវេទិកាអន្តរជាតិ “សប្តាហ៍ថាមពលរុស្ស៊ី” នៅទីក្រុងមូស្គូថា សាខាមួយក្នុងចំណោមសាខាទាំងពីរនៃបំពង់ Nord Stream 2...
គៀវ ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចោទប្រកាន់ អ៊ុយក្រែន ពីបទរៀបចំអ្វី ដែលលោកហៅថា ជាការវាយប្រហារ ភេរវកម្មលើស្ពានសំខាន់ដ៏មួយ ដែលតភ្ជាប់ប្រទេសរុស្ស៊ី និងឧបទ្វីបគ្រីមៀ ខណៈដែលលោកបានរៀបចំ កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខរបស់លោក នៅថ្ងៃចន្ទនេះ ។ ទូរទស្សន៍សិង្ហបុរី Channel News...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានហៅការផ្ទុះ ដែលបានបំផ្លាញ ស្ពានតភ្ជាប់ពីប្រទេសរុស្ស៊ី និងឧបទ្វីបគ្រីមៀថា ជា “អំពើភេរវកម្ម” ហើយបានលើកឡើងថា អ៊ុយក្រែន ជាអ្នកទទួលខុសត្រូវ។ លោក ពូទីន បានឲ្យដឹងនៅក្នុងវីដេអូមួយ នៅលើបណ្តាញ Telegram របស់វិមានក្រឹមឡាំងថា ” គ្មានការងឿងឆ្ងល់នោះទេ នេះជាសកម្មភាព នៃអំពើភេរវកម្ម...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានទាមទារវិធានការសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្ម របស់លោកខាងលិច ដែលត្រូវបានគេរំពឹងថា នឹងកើនឡើងកាន់តែខ្លាំង។ លោកពូទីន បានឲ្យដឹងនៅឯកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីបញ្ហាសេដ្ឋកិច្ចតាមរយៈខ្សែវីដេអូថា “វាមានសារៈសំខាន់ណាស់ក្នុងការយល់ថា សម្ពាធទណ្ឌកម្មលើប្រទេសរុស្ស៊ី នឹងកើនឡើង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ពូទិន បានលើកឡើងថា...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីដាក់ឱ្យចូលជាធរមាន នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ (NSDC) ដែលច្រានចោលការចរចាណាមួយ ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។ ឯកសារដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់លោក ហ្សេឡិនស្គី បានឲ្យដឹងថា NSDC របស់អ៊ុយក្រែន បានចាត់ទុកការពិភាក្សាជាមួយលោក ពូទីន “មិនអាចទៅរួចនោះទេ”...
ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ថា នៅសប្តាហ៍នេះ កាសែតរុស្ស៊ីមួយឈ្មោះ Moskovsky Komsomolets បានសន្និដ្ឋានថា “លោក វ្ល៉ាឌីមៀ ពូទីន គ្មានកន្លែងណាត្រូវដកថយនោះទេ ដូច្នេះគាត់នឹងបន្តវាយប្រហារបន្ថែមទៀតមិនខាន” ។ គេឃើញនៅឯវិមានក្រឹមឡាំង និងមានរៀបចំពិធីចុះហត្ថលេខា ដ៏ចម្រូងចម្រាសនៅចំពោះមុខ សមាជិកសភា សមាជិកព្រឹទ្ធសភា...