ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃសៅរ៍ថា លោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយរដ្ឋបាលចូល ដែលគ្រោងនឹងចាប់ផ្តើមនៅខែមករា ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ប្រសិនបើប្រទេសនេះមិនចាត់ទុក ប្រទេសចិនជាសត្រូវ។ នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ ពួកគេនៅប្រទេសប៉េរូ លោក ស៊ី បានសង្កត់ធ្ងន់ថា ដើម្បីឲ្យទំនាក់ទំនងទ្វេភាគីឆ្ពោះទៅមុខ...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា ការបង្រួបបង្រួមជាតិមាតុភូមិគឺជា “ភាពជៀសមិនរួចជាប្រវត្តិសាស្ត្រ” នៅក្នុងសុន្ទរកថា ដែលបានថ្លែងនៅថ្ងៃចូលឆ្នាំសកល ដោយកោះដែលគ្រប់គ្រងដោយខ្លួនឯង នឹងឈានទៅដល់ការបោះឆ្នោត ប្រធានាធិបតីនៅថ្ងៃទី១៣ ខែមករា។ មេដឹកនាំរូបនេះបានឲ្យដឹងថា “ប្រទេសចិនប្រាកដជានឹង បង្រួបបង្រួមគ្នាឡើងវិញ ហើយជនជាតិចិនទាំងអស់ នៅលើភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ គួរតែត្រូវបានចងភ្ជាប់ដោយ សុភវិនិច្ឆ័យនៃគោលបំណង និងចែករំលែកនៅក្នុងសិរីរុងរឿង នៃការស្តារប្រជាជាតិចិនឡើងវិញ”។...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា មេរៀនដ៏ជូរចត់នៃវដ្ដនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បង្ហាញយ៉ាងពេញលេញថា មានតែការរក្សាគោលគំនិតនៃសន្តិសុខរួមប៉ុណ្ណោះ ទើបអាចសម្រេចបាននូវ សន្តិសុខប្រកបដោយនិរន្តរភាព។ បញ្ហាប៉ាឡេស្ទីន គឺជាចំណុចស្នូលនៃបញ្ហាមជ្ឈិមបូព៌ា ហើយចំណុចស្នូលនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល គឺស្ថិតនៅក្នុងការសម្រេចបាន យូរអង្វែងនៃសិទ្ធិជាតិស្របច្បាប់ របស់ប្រជាជនប៉ាឡេស្ទីន ក្នុងការបង្កើតរដ្ឋឯករាជ្យ។ លោកស៊ី បានឲ្យដឹងនៅក្នុងសារមួយដើម្បីរំលឹក ទិវាអន្តរជាតិនៃសាមគ្គីភាព...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងសុន្ទរកថា ជាលាយលក្ខណ៍អក្សរមួយក្រោមចំណងជើងថា “ការជួបបញ្ហាប្រឈមជាមួយនឹង ការរួបរួមនៃគោលបំណង ដើម្បីសរសេរជំពូកថ្មី សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក” នៅក្នុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។ នៅក្នុងសុន្ទរកថាជាលាយលក្ខណ៍អក្សរ លោក ស៊ី បានចង្អុលបង្ហាញថា កាលពី ៣ទសវត្សរ៍មុន មេដឹកនាំអាស៊ី-ប៉ាស៊ីហ្វិក បានដើរតាមនិន្នាការឆ្ពោះទៅរកសន្តិភាព...
សាន់ ហ្វ្រាន់ស៊ីស្កូ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារបានមកដល់ទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ សម្រាប់កិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។ លោកត្រូវបានទទួលដោយ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom រដ្ឋលេខាធិការរតនាគារ សហរដ្ឋអាមេរិកលោកស្រី...
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសម្តែងការខ្នះខ្នែង ដើម្បីរក្សាស្ថិរភាពទំនាក់ទំនងចិន-អាមេរិក ដែលបែកបាក់ដោយនិយាយ នៅក្នុងសារទៅកាន់អង្គការ មិនរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិកថា ទីក្រុងប៉េកាំង មានឆន្ទៈក្នុងការធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីគ្រប់គ្រងភាពខុសគ្នា និងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល។ យោងតាមទីភ្នាក់ងារព័ត៌មាន ស៊ីនហួរផ្លូវការបានឱ្យដឹងថា ទំនាក់ទំនងចិន និងអាមេរិក គឺមានសារៈសំខាន់ ចំពោះសន្តិភាពពិភពលោក និងជា “ជោគវាសនារបស់មនុស្សជាតិ”...
ភ្នំពេញ៖ លោក ស៊ី ជីនពីង បានឯកភាពលើគំនិតផ្តួចផ្តើមរបស់ សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឲ្យកាន់តែសកម្ម និងរស់រវើក។ ការឯកភាពរវាងថ្នាក់ដឹកនាំទាំងពីរនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងពេលសម្តេចធិបតី...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាងថា ការរួបរួមរបស់ពួកគេប្រឆាំងនឹង “ការគំរាមកំហែងទូទៅ” ដូចដែលពួកគេបានជួបនៅទីក្រុងប៉េកាំង ដោយមេដឹកនាំទាំងពីរក៏ពិភាក្សាអំពី សង្គ្រាមរបស់រុស្ស៊ីលើបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ាផងដែរ។ លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានថា ការគំរាមកំហែងបែបនេះ “ធ្វើឱ្យទំនាក់ទំនងរុស្ស៊ី-ចិន កាន់តែរឹងមាំ” នៅក្នុងឯកសារយោងជាក់ស្តែងមួយ ចំពោះសម្ពាធពីជំរុំលោកខាងលិច...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនៅព្រឹកថ្ងៃ១៥ កញ្ញា បានជួបលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជនរដ្ឋធានីប៉េកាំង ៕
ញូវដេលី៖ អវត្តមានរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ពីកិច្ចប្រជុំកំពូលក្រុមទាំង២០ នៅចុងសប្តាហ៍នេះ បានធ្វើឱ្យក្តីសង្ឃឹម សម្រាប់ការបន្ធូរបន្ថយភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នៅពេលណាមួយឆាប់ៗនេះនឹងត្រូវខកខាន បើទោះបីជានាឡិកាកំពុងកំណត់ សម្រាប់គូប្រជែងទាំងពីរ ដើម្បីធ្វើការចរចាណាមួយ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ក៏ដោយ។ ឥឡូវនេះប្រទេសទាំងពីរត្រូវបានគេជឿថា កំពុងស្វែងរកជំនួបកំពូលរវាងលោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន...