ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា វ៉ាក់សាំងចិនដូសនីមួយៗ ពោរពេញដោយមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅបំផុតរបស់ប្រជាជនចិន ជូនប្រជាជនកម្ពុជា ហើយចិន បន្តធ្វើជាបង្អែក យុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនកម្ពុជាផងដែរ។ ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លានូវវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ពីសមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាថ្ងៃទី២៤...
សំណួរទី១៖ ឯកឧត្តមឯកអគ្គរដ្ឋទូត ជាសំណួរបឋមរបស់ខ្ញុំ តើឯកឧត្តមយល់យ៉ាងណា ចំពោះវិធានការទប់ស្កាត់កូវីដ ១៩ និងការពន្លឿនការចាក់វ៉ាក់សាំងដល់ពលរដ្ឋ របស់ រដ្ឋាភិបាលកម្ពុជានាពេលកន្លងមកនិងបច្ចុប្បន្ននេះ? ឆ្លើយ៖ ក្នុងនាមជាមន្រ្តីការទូតមួយរូប ខ្ញុំតាមពិតទៅមិនគួរអត្ថាធិប្បាយ អំពីកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាទេ ប៉ុន្តែលោកបានលើកឡើងជាសំណួរហើយ ខ្ញុំនឹងលើកពីអារម្មណ៍ផ្ទាល់របស់ខ្ញុំ៖ដំបូង ខ្ញុំយល់ថាស្ថិតក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កិច្ចទប់ស្កាត់លើជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា ត្រូវបានអនុវត្តយ៉ាងល្អប្រសើរ។ ហើយកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមជាច្រើនដែលមានលទ្ធផលល្អបំផុតលើកិច្ចទប់ស្កាត់នឹងជំងឺវីរុស...