ព័ត៌មានអន្តរជាតិ
លោក Wu Qian ឆ្លើយសំណួរអ្នកសារព័ត៌មាន ស្តីពីការដែលប្រទេសចិន លុបចោលសកម្មភាព ប្រាស្រ័យទាក់ទងចំនួន៣ រវាងយោធាចិន-អាមេរិក ព្រមទាំងការផ្សព្វផ្សាយបំផ្លើស របស់ប្រព័ន្ធសារព័ត៌មានអាមេរិក
ថ្ងៃទី៨ ខែសីហា លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ស្តីពីការដែលប្រទេសចិនលុបចោល សកម្មភាពប្រាស្រ័យទាក់ទងចំនួន៣ រវាងយោធាចិននិងសហរដ្ឋអាមេរិក ព្រមទាំងការផ្សព្វផ្សាយបំផ្លើស របស់ប្រព័ន្ធសារព័ត៌មានអាមេរិក។ លោក Wu Qian បានថ្លែងថាបច្ចុប្បន្នស្ថានការណ៍តានតឹង នៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ គឺបង្កហេតុឡើងទាំងស្រុងដោយភាគីអាមេរិក។ សហរដ្ឋអាមេរិកគួរតែទទួលខុសត្រូវ ទាំងស្រុងលើផលវិបាកដ៏ធ្ងន់ធ្ងរចំពោះរឿងនេះ ។...