ព័ត៌មានអន្តរជាតិ

លោក Wu Qian ឆ្លើយសំណួរអ្នកសារព័ត៌មាន​ ស្តីពីការដែលប្រទេសចិន លុបចោលសកម្មភាព ប្រាស្រ័យទាក់ទងចំនួន៣ រវាងយោធាចិន-អាមេរិក ព្រមទាំងការផ្សព្វផ្សាយបំផ្លើស របស់ប្រព័ន្ធសារព័ត៌មានអាមេរិក

ថ្ងៃទី៨ ខែសីហា លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ស្តីពីការដែលប្រទេសចិនលុបចោល សកម្មភាពប្រាស្រ័យទាក់ទងចំនួន៣ រវាងយោធាចិននិងសហរដ្ឋអាមេរិក ព្រមទាំងការផ្សព្វផ្សាយបំផ្លើស របស់ប្រព័ន្ធសារព័ត៌មានអាមេរិក។

លោក Wu Qian បានថ្លែងថាបច្ចុប្បន្នស្ថានការណ៍តានតឹង នៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ គឺបង្កហេតុឡើងទាំងស្រុងដោយភាគីអាមេរិក។ សហរដ្ឋអាមេរិកគួរតែទទួលខុសត្រូវ ទាំងស្រុងលើផលវិបាកដ៏ធ្ងន់ធ្ងរចំពោះរឿងនេះ ។

ទាក់ទិននឹងទង្វើបង្កហេតុដ៏អាក្រក់ របស់សហរដ្ឋអាមេរិក ប្រទេសចិនបានប្រកាសវិធានការប្រឆាំងចំនួន៨ ក្នុងនោះបូករួមទាំងការលុបចោល កិច្ចសន្ទនាតាមទូរស័ព្ទរបស់ អ្នកដឹកនាំយោធាប្រទេសទាំងពីរ ចិននិងសហរដ្ឋអាមេរិក កិច្ចពិភាក្សាការងាររវាង ក្រសួងការពារជាតិចិន និងសហរដ្ឋអាមេរិក លុបចោលសន្និសីទយន្តការ ពិគ្រោះពិភាក្សាស្តីពីសន្តិសុខ កិច្ចការយោធាតាមលំហសមុទ្ររវាងចិន និងសហរដ្ឋអាមេរិក ។

វិធានការតបតរបស់ប្រទេសចិន គឺជាការព្រមានដ៏ចាំបាច់ចំពោះការ បង្កហេតុរបស់សហរដ្ឋអាមេរិកនិងតៃវ៉ាន់ ក៏ដូចជាការគាំពារដ៏ស្របច្បាប់ ចំពោះអធិបតេយ្យភាពនិងសន្តិសុខជាតិ គឺត្រឹមត្រូវ ស្របច្បាប់និងសមហេតុផលទាំងស្រុង ៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top