ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២២ ស្ថានីយ៍រថភ្លើងFengtaiប៉េកាំងប្រទេសចិនបានចាប់ផ្តើមដំណើរការសារឡើងវិញជាផ្លូវការបន្ទាប់ពីបានទទួលការជួសជុលអស់រយៈពេល៤ឆ្នាំបន្ទាប់ពីផ្អាកប្រើប្រាស់ដឹកជញ្ជួនភ្ញៀវពីឆ្នាំ២០១០មក។ ស្ថានីយ៍រថភ្លើងFengtaiប៉េកាំងសាងសង់កាលពីឆ្នាំ១៨៩៥ដែលជាស្ថានីយ៍ទីមួយរបស់ទីក្រុងប៉េកាំង បន្ទាប់ពីជួសជុលនិងសាងសង់ពង្រីកធំរួច ស្ថានីយ៍រថភ្លើងបានក្លាយទៅជាស្ថានីយ៍រថភ្លើងខ្នាតធំបំផុតក្នុងតំបន់ទ្វីបអាស៊ីដែលមានទំហំសំណង់ប្រហែល៤០ម៉ឺនម៉េត្រការ៉េនិង ទទួលរថភ្លើងល្បឿនលឿនចេញចូលក្នុងពេលតែមួយបាន៣២ខ្សែ និង សមត្ថភាពទទួលអ្នកដំណើរបានជិត២ម៉ឺនាក់ក្នុងមួយម៉ោង។បៃតងនិងកាបូនិកទាបជាលក្ខណៈពិសេសរបស់ស្ថានីយ៍នេះ ឆ្លងតាមការស្រូបយកពន្លឺធម្មជាតិនិងប្រើប្រាសបន្ទះថាមពលពន្លឺព្រះអាទិត្យ ស្ថានីយ៍រថភ្លើងនេះនឹងសន្សំថាមពលអគ្គសនី៩៥ម៉ឺនគឡូវ៉ាត់ក្នុងមួយឆ្នាំនិងកាត់បន្ថយបញ្ចេញកាបូនិក៩រយតោនក្នុងមួយឆ្នាំទៀតផង។ បើតាមស្ថិតិមានពាក់ព័ន្ធបានបង្ហាញឲ្យដឹងថា រហូតដល់ចុងឆ្នាំ២០២១ ប្រវែងសរុបរថភ្លើងក្នុងដំណើររការប្រទេសចិនបានលើសជាង១៥ម៉ឺនគីឡូម៉ែត្រ ក្នុងនោះមានប្រវែងរថភ្លើងល្បឿនលឿន៤ម៉ឺនគីឡូម៉ែត្រ។ផ្លូវរថភ្លើងបានគ្របដណ្តប់ស្រុក៨១ភាគរយរស់ប្រទេសចិន រថភ្លើងល្បឿនលឿនបានទៅដល់ទីក្រុងមានប្រជាជនលើសជាង៥០ម៉ឺនចំនួន៩៣ភាគរយរបស់ទូទាំងប្រទេសចិន។ការអភិវឌ្ឍរបស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជួនមិនគ្រាន់តែបង្រួមចម្ងាយតែប៉ុណ្ណោះទេ ថែមទាំងបានជម្រុញឱ្យទំនិញនិងប្រជាជនចរាចរណ៍ឲ្យកាន់តែលឿនទៀតផង។ក្នុងរយៈពេល១០ឆ្នាំកន្លងមក សមត្ថភាពចម្រុះខាងសេវាដឹកជញ្ជួនរបស់ប្រទេសចិនបានត្រូវលើកឡើងយ៉ាងខ្លាំង ដែលធ្វើឲឱ្យប្រទេសចិនក្លាយទៅជាប្រទេសមួយដែលការដឹកជញ្ជួនមានភាពមមាញឹកជាងគេលើពិភពលោក។ លោកបានមានប្រសាសន៍ក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំ២០១៩ ពេលលោកនិយាយអំពីការដែលបញ្ចូលផ្លូវរថភ្លើងចូលក្នុងប្រព័ន្ធផ្លូវរថភ្លើងទូទាំងប្រទេសចិន លោកបានមានប្រសាសន៍ថា...
ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Sichuan នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ចាក់ថា ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត និងការរៀបចំចាត់ចែងរបស់ គណៈកម្មាធិការមជ្ឈឹមបក្ស ផ្សព្វផ្សាយស្មារតីដ៏អស្ចារ្យនៃការបង្កើតបក្ស ប្រកាន់ខ្ជាប់នូវមូលដ្ឋាន ការងារដែល ស្វែងរកវឌ្ឍនភាពខណៈពេលដែលរក្សាបានស្ថិរភាព អនុវត្តគោលគំនិតអភិវឌ្ឍន៍ ថ្មីដោយពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ហើយចូលបម្រើយ៉ាង សកម្មនិងរួមបញ្ចូលទៅ ក្នុងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ។...
កាលពីថ្ងៃទី៩ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិននិងលោកស្រីSalome Zurabishvili ប្រធានាធិបតីហ្សកហ្ស៊ីបានផ្ញើលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ថ្លែងក្នុងលិខិត លោក Xi Jinping បានសង្កត់ធ្ងន់ថា លោកយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងហ្សកហ្ស៊ី ហើយមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកស្រីSalome Zurabishviliក្នុងការយកខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសដើម្បីជំរុញទំនាក់ទំនងចិន-ហ្សកហ្ស៊ី និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ...
ថ្ងៃទី៨ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យ ការងារនៅក្រុង Meishan ខេត្ត Sichuanប្រទេសចិន។ លោកបានទៅដល់ភូមិ Yongfeng និងសារមន្ទីរSansuci ដែលស្ថិតនៅឃុំ Yonghe ខ័ណ្ឌDongpo ដើម្បីស្វែងយល់ពីសភាពការណ៍កសាងដីស្រែ តាមស្តង់ដារខ្ពស់ ការបង្កើនការផលិតស្បៀងអាហារ ការជំរុញការអភិវឌ្ឍជនបទ ការបង្ការការពារជំងឺឆ្លង ការការពារបេតិកភណ្ឌ...
កាលពីខែមេសា ឆ្នាំ១៩៧០ ផ្កាយរណបសិប្បនិម្មិតទីមួយ របស់ចិនបានហោះក្នុងអវកាស នៅទីខ្ពង់រាបភាគខាងជើង ខេត្តស្រានស៊ី យុវជនអាយុ ១៧ ឆ្នាំមួយរូបរំភើបចិត្តយ៉ាងខ្លាំង ចំពោះការនេះ ។ ជាង៤០ឆ្នាំបន្ទាប់ពីនោះ ក្រោយពីបានឡើង មុខតំណែងជាអគ្គលេខាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ឆ្លៀតឱកាសទិវា យុវជនចិន លោកបាន ទៅដល់មូលដ្ឋាន អវកាស ស្តាប់បុគ្គលិក យុវវ័យធ្វើការ...
ការិយាល័យនយោបាយនៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបើកកិច្ចប្រជុំពិភាក្សាលើកទី ៣៩ ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវការស្វែង រកប្រភពដើមនៃអរិយធម៌ចិន។ នៅពេលអញ្ជើញជាអធិបតីនៃកិច្ចប្រជុំនេះ លោក Xi Jinping អគ្គលេខាធិការបក្សបានគូសបញ្ជាក់ថា ត្រូវស្វែងយល់យ៉ាងស៊ីជម្រៅអំពី ប្រវត្តិសាស្ត្រ អភិវឌ្ឍន៍ជាង ៥ ពាន់ឆ្នាំរបស់ប្រជាជាតិចិន ជំរុញការសិក្សាស្រាវជ្រាវអរិយធម៌ និងប្រវត្តិសាស្រ្តចិន ឱ្យបានស៊ីជម្រៅ ក៏ដូចជាជំរុញឱ្យបក្សទាំងមូលនិងសង្គម ទាំងមូលបង្កើនការស្វែងយល់ពី ប្រវត្តិសាស្រ្ត...
ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ មហាសន្និបាតអភិរក្សអេកូបរិស្ថាន ទូទាំងប្រទេសចិន បានបើកធ្វើ ។ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួម មហាសន្និបាត ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះដោយបានកំណត់គោលការណ៍សំខាន់ ស្តីពីការ ជំរុញការកសាងអរិយធម៌អេកូឡូស៊ី ក្នុងយុគសម័យថ្មី ដែលជាបទបញ្ជា អំពីការកសាងប្រទេសចិនដ៏ស្រស់ស្អាត។ ៤ឆ្នាំកន្លងទៅនេះ ក្រោមការណែនាំ...
កាលពីថ្ងៃទី ១៤ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូន ចំពោះលោក Mohammedប្រធានាធិបតីថ្មី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីអបអរសាទរលោក បានចូលកាន់មុខតំណែង ជាប្រធានាធិបតី អេមីរ៉ាតអារ៉ាប់រួម ។ ក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរចិន...
«ពួកយើងជាសមុទ្រផ្កានាខែឧសភា ឱបប្រសោបយុគសម័យដោយយុវភាព» ទំនុកចម្រៀងមួយម៉ាត់នេះតំណាងដល់សម្ព័ន្ធយុវជនចិន ដែលមានគម្រប់ខួប ១០០ឆ្នាំ នៅថ្ងៃទី១០ ខែឧសភានេះ។ ថ្លែងក្នុងមហាសន្និបាតអបអរសាទរ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង ដោយមនោសញ្ចេតនាថា យុវជនដូចដើមឈើតូច ដែលកំពុងរីកលូតលាស់ ទីបំផុតនឹងខ្ពស់ទល់ផ្ទៃមេឃ។ នាឆ្នាំ១៩២១ យុវជនមួយក្រុមដែលមាន អាយុជាមធ្យម ២៨ឆ្នាំ បានបង្កើតបក្សកុម្មុយនិស្តចិន ដែលជាទីចាប់ផ្តើមនៃកំណែទម្រង់...
មហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតសម្ព័ន្ធយុវជន កុម្មុយនិស្តនិយមចិនបានប្រារព្ធឡើង យ៉ាងមហោឡារិកនៅព្រឹកថ្ងៃទី ១០ ខែឧសភា លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមមហាសន្និបាត ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ កាលពីខែកក្កដាឆ្នាំ ១៩២១ តំណាងចំនួន ១៣ រូបដែលមានអាយុគិតជាមធ្យមត្រឹមតែ ២៨ ឆ្នាំបានចូលរួមសមាជកបក្ស...