ព័ត៌មានអន្តរជាតិ

លោក Xi Jinping លើកទឹកចិត្ត បុគ្គលិក បច្ចេកវិទ្យាអាវ កាសចិន បន្តរួមចំណែក ដើម្បីផលប្រយោជន៍ មនុស្សជាតិ

កាលពីខែមេសា ឆ្នាំ១៩៧០ ផ្កាយរណបសិប្បនិម្មិតទីមួយ របស់ចិនបានហោះក្នុងអវកាស នៅទីខ្ពង់រាបភាគខាងជើង ខេត្តស្រានស៊ី យុវជនអាយុ ១៧ ឆ្នាំមួយរូបរំភើបចិត្តយ៉ាងខ្លាំង ចំពោះការនេះ ។ ជាង៤០ឆ្នាំបន្ទាប់ពីនោះ ក្រោយពីបានឡើង មុខតំណែងជាអគ្គលេខាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ឆ្លៀតឱកាសទិវា យុវជនចិន លោកបាន ទៅដល់មូលដ្ឋាន អវកាស ស្តាប់បុគ្គលិក យុវវ័យធ្វើការ នៅនោះរៀបរាប់អំពី ចំណាប់អារម្មណ៍ របស់ខ្លួនអំពីការតស៊ូ ជាមួយការ អភិវឌ្ឍមាតុប្រទេស ។ លោកបានលើកទឹកចិត្តពួកគេថា មានតែភ្ជាប់ក្ដីស្រមៃរបស់ខ្លួនជាមួយបុព្វហេតុមាតុប្រទេស ធ្វើការតស៊ូ ដើម្បីអភិវឌ្ឍមាតុប្រទេស ទើបអាចសម្រេចឧត្តមគតិ ។

ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ អវកាសយានិក៣រូប របស់ចិនបានជិះយានអវកាសផ្ទុកមនុស្ស Shenzhou-14 ចូលក្នុងបន្ទប់ស្នូលTianhe នៃស្ថានីយអវកាសចិន នេះបានតំណាងថា ការកសាងស្ថានីយ៍អវកាសចិនបានឈានចូលដំណាក់ កាលសំខាន់ថែមទៀត។ លោក Xi Jinping ប្រធានរដ្ឋចិន បានតាមដាន យកចិត្តទុកដាក់ការរីកចម្រើន នៃវិស័យអវកាសរបស់ចិន។ ពីឆ្នាំ២០១៣មក លោកបាននិយាយទូរស័ព្ទ ជាមួយអវកាសយានិកចិន ដែលបំពេញភារកិច្ចនៅអវកាស ជាច្រើកលើក ក៏បានជួបប្រជុំ និង សំណេះសំណាល ជាមួយបុគ្គលិក បម្រើការងារអវកាសជាច្រើនដង…លោកបានលើកទឹកចិត្តថា ៖

«បុព្វហេតុអស្ចារ្យសុទ្ធ តែចាប់ផ្តើមពីក្ដីស្រមៃ។ ក្ដីស្រមៃជាប្រភព នៃការរកបានភាពរស់រវើក ។ ការស្វែងយល់អវកាសធំធេងជាក្ដីស្រមៃរួមនៃមនុស្សជាតិ។ វិស័យអវកាសរបស់ចិន បាន និងកំពុងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយសកម្ម យើងមានឆន្ទៈរួមជាមួយបណ្តាប្រទេស លើពិភពលោក ពិភាក្សាជាមួយគ្នា កសាងជាមួយគ្នា ចែករំលែកជាមួយគ្នា ដើម្បីជំរុញឱ្យបច្ចេកវិទ្យា របស់មនុស្សជាតិ បន្តវិវឌ្ឍរីកចម្រើន ។»
«បុគ្គលិកធ្វើការ ខាងអវកាស របស់ចិន ត្រូវបន្តខិតខំ អភិវឌ្ឍវិស័យអវកាស នៃពិភពលោក រួមចំណែកកាន់តែច្រើន ក្នុងការប្រើប្រាស់ អវកាសដោយសន្តិវិធី និងការបង្កើតសហគមន៍ រួមវាសនានៃមនុស្សជាតិ»៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top