បរទេស៖ ប្រធានាធិបតីនៃប្រទេសស៊ែប៊ីលោក Aleksandar Vucic កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថា នាយករដ្ឋមន្ត្រីនៃតំបន់កូសូវ៉ូលោក Albin Kurti កំពុងតែព្យាយាមសំដែងខ្លួនថា ដូចទៅនឹងតួអង្គលោក Vladimir Zelensky ថ្មីម្នាក់ដែលគឺជាអ្នករងគ្រោះ និងត្រូវគេធ្វើបាប។ ថ្លែងបែបនេះទៅកាន់ ទីប្រឹក្សាក្រសួងការបរទេសលោក Derek Chollet ហើយលោកប្រធានាធិបតី បានបន្ថែមថា៖ វាគឺជាស្ថានភាពដ៏លំបាក...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ហាក់ដូចជាមាន បំណងធ្វើសង្រ្គាមតំណាងប្រឆាំងនឹងរុស្ស៊ី ដោយប្រើប្រាស់អ៊ុយក្រែនជាឧបករណ៍។ លោកបានបន្ថែមថា ចំណុចសំខាន់ ដែលដកចេញពីកិច្ចប្រជុំកាលពីថ្ងៃពុធ រវាងមេដឹកនាំប្រទេសទាំងពីរគឺថា ទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែន មិនបានត្រៀមខ្លួនដើម្បីយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់រុស្ស៊ីនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើដំណើរទៅបំពេញទស្សនកិច្ច ទៅកាន់ទីតាំងយោធាដែល ស្ថិតនៅភាគខាងកើតនៃតំបន់ Donetsk ដែលកន្លងមករុស្សីធ្លាប់បាន ធ្វើប្រជាមតិដើម្បីដាក់បញ្ចូលវាជា តំបន់ក្រោមការគ្រប់គ្រងរបស់ខ្លួន។ ទីតាំងជាច្រើនជាពិសេសតំបន់ជុំវិញទីក្រុង Bakhmut ដែលពេលនេះគឺជា តំបន់ប្រយុទ្ធដ៏សំខាន់មួយរបស់ កងកម្លាំងអ៊ុយក្រែន ក្នុងផែនការដណ្តើមយកទីតាំង មួយចំនួនក្នុងទីក្រុង...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា លោកសង្ឃឹមយ៉ាងមុតម៉ាំថា សង្គ្រាមរវាងអ៊ុយក្រែននិងរុស្សី នឹងអាចបញ្ចប់ទៅក្នុងរយៈពេលប៉ុន្មានខែ ខាងមុខនេះជាមិនខាន។ លោកបានបន្តថា៖ សង្គ្រាមនឹងត្រូវបញ្ចប់នៅពេលអ៊ុយក្រែន ទទួលបានជ័យជំនះ ឬនៅពេលដែលសហព័ន្ធរុស្ស៊ី នឹងចង់បានតែពេលដែលខ្លួនដឹងថាខ្លួនខ្សោយ ឯកោ និងគ្មានដៃគូ។ ពួកយើងសង្ឃឹមថា វានឹងអាចបញ្ចប់ ទៅឆាប់ៗនេះក្នុងរយៈពេល ប៉ុន្មានខែខាងមុខនេះ។ ទោះបីជាយ៉ាងណាក្តីលោក...
បរទេស៖ យោងតាមការបញ្ជាក់ ដោយមន្ត្រីជាន់ខ្ពស់របស់ប្រទេសឥណ្ឌូនេស៊ី ដែលជាអ្នកទទួលខុសត្រូវ លើកិច្ចការងាររៀបចំសមាសភាព អ្នកចូលរួមកិច្ចប្រជុំ G20 កាលពីថ្ងៃព្រហស្បតិ៍្សម្សិលមិញនេះ បានឲ្យដឹងថា លោកប្រធានាធិបតីអ៊ុយក្រែន Zelensky នឹងមិនចូលរួមកិច្ចប្រជុំដ៏ធំបំផុត របស់ពិភពលោកមួយនេះទេ។ យោងតាមប្រភពដដែល បានបន្តទៀតថាលោក Zelensky នឹងមិនចូលរួមកិច្ចប្រជុំ G20 ដោយបានលើកឡើងនូវ មូលហេតុសំខាន់ថា លោកកំពុងជាប់រវល់កិច្ចការងារផ្ទៃក្នុង ប្រទេសអ៊ុយក្រែន។...
បរទេស៖ ប្រធានាធិបតិអ៊ុយក្រែនលោក Vladimir Zelensky បានប្រកាសអំពាវនាវ កាលពីថ្ងៃម្សិលមិញសុំឲ្យមេដឹកនាំនៃប្រទេសសមាជិក G7 ក្នុងការបញ្ជូនអ្នកអង្កេតការណ៍ច្រើននាក់ មកកាន់ប្រទេសរបស់ខ្លួន ជាពិសេសក្បែរតំបន់ព្រំដែនជាមួយនឹងបេឡារូស។ រដ្ឋាភិបាលនៃទីក្រុង Minsk ប្រទេសបេឡារូសកន្លងមក បានធ្វើការចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុង Kiev បានរៀបចំផែនការវាយប្រហារមួយប៉ុន្តែអ៊ុយក្រែន បានឆ្លើយតបថា វាគឺជាកលល្បិតដើម្បីលប់បិទបាំង ការវាយប្រហារពីប្រទេស មួយផ្សេងទៀតមកលើអ៊ុយក្រែនប៉ុណ្ណោះ។ ប្រធានាធិបតីបេឡារូសលោក...
បរទេស៖ អ្នកនាំពាក្យរបស់ វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ដើម្បីអាចបន្តការចរចាគ្នា ដើម្បីសន្តិភាពឡើងវិញ ជាមួយនឹងរដ្ឋាភិបាលក្រុងគៀវនោះ រដ្ឋាភិបាលក្រុងមូស្គូ ប្រហែលជានឹងត្រូវរងចាំ រហូតដល់មានការកែប្រែជំហសាជាថ្មី ដោយប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្ន ឬរហូតដល់មានការមកដល់នៃ មេដឹកនាំថ្មីរបស់អ៊ុយក្រែន។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ របស់រុស្សីរូបនេះបានធ្វើឡើង នៅបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើ...
បរទេស៖ យោងតាមការបញ្ជាក់ អះអាងដោយប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា ចំណាយរបស់រដ្ឋាភិបាលទីក្រុងគៀវជារៀងរាល់ខែនៅក្នុងប្រទេស បានធ្វើឲ្យរដ្ឋាភិបាលអាមេរិក ចាំបាច់ត្រូវបញ្ចេញជំនួយជួយ ដល់ខ្លួនរហូតទៅដល់ ១,៥ពាន់លានដុល្លារ ជារៀងរាល់ខែ។ ទំហំទឹកប្រាក់នេះត្រូវបានបង្ហាញ ប្រាប់ដោយមេដឹកនាំអ៊ុយក្រែនរូបនេះ នៅក្នុងអំឡុងនៃបទសំភាសន៍មួយ ជាមួយនឹងក្រុមការងារកាសែតរបស់ CBS នៅក្នងកម្មវិធីមួយដែលមានឈ្មោះថា Face the Nation និងត្រូវបានចាក់ផ្សាយ កាលពីពេលកន្លងមក។...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ថា លោកប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន បានថ្លែងថា កងកម្លាំងអ៊ុយក្រែនបានដណ្តើមយក ទឹកដីកាន់តែច្រើនពីប្រទេសរុស្ស៊ី ខណៈដែលពួកគេបន្តការ វាយលុករបស់ពួកគេ ។ លោក Volodymyr Zelensky បានថ្លែងថា កងទ័ពឥឡូវនេះបានដណ្តើមយកផ្ទៃដីជាង ៦.០០០គីឡូម៉ែត្រក្រឡា ពីការគ្រប់គ្រងរបស់រុស្ស៊ីនៅក្នុងខែកញ្ញានេះ នៅភាគខាងកើត និងភាគខាងត្បូង...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា អ៊ុយក្រែននឹងវាយយកតំបន់ Crimea ដែលកំពុងកាន់កាប់ដោយ រុស្ស៊ីនៅពេលណាទាំងអស់ ដោយមិនចាំបាច់ធ្វើការ ពិភាក្សាឬប្រឹក្សាជាមួយនឹង ប្រទេសណាឡើយ។ ថ្លែងទៅកាន់ក្រុមការងារដែលមានឈ្មោះថា Crimea Platform គឺជាក្រុមការងារដែលប្រមូលផ្តុំអង្គការជាតិ និងអន្តរជាតិចំនួនដល់ទៅជាង៦០ ក្នុងការគាំទ្រដល់រដ្ឋាភិបាលក្រុងគៀវ ដើម្បីដណ្តើមយកតំបន់ Crimea មកកាន់កាប់ឡើងវិញនោះលោក...