កោះកុង៖ មន្ទីរសុខាភិបាលខេត្តកោះកុង បើកវគ្គបណ្តុបណ្តាលស្តីពី ការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវិដ១៩ ដល់មន្ត្រីសុខាភិបាលចំនួន ៣៥នាក់ ដើម្បីត្រៀមចាក់វ៉ាក់សាំងការពារកូវិដ១៩ ជូនមន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាល ដោយមានការចូលរួមក្រោមវត្តមាន លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង លោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឱវាទរួមនិងសិក្ខាកាមចំនួន ៣៥នាក់...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃនេះ បានឲ្យដឹដងថា ប្រទេសអ៊ីស្រាអ៊ែលបាន ចាប់ផ្តើមបើកដំណើរការ សេដ្ឋកិច្ចរបស់ខ្លួនវិញហើយ ក្នុងពេលដែលពលរដ្ឋរបស់ខ្លួនជិត ៥០ភាគរយ ត្រូវបានចាក់វ៉ាក់សាំងរួចរាល់ទៅហើយនោះ។ ខណៈដែលហាងជាច្រើន គឺអាចបើកឲ្យដំណើរការវិញ ប៉ុន្តែនៅតាមទីតាំងកំសាន្តនានា ដូចជាកន្លែងហាត់ប្រាណរោងកុន គឺនៅតែបន្តដាក់ កំហិតនៅឡើយសម្រាប់ អ្នកដែលធ្លាប់ទទួលបានវ៉ាក់សាំង ឬបានព្យាបាលជាសះស្បើយពីវិរុសនេះប៉ុណ្ណោះ ឬត្រូវបានអ៊ិស្រាអ៊ែលហៅថាជា Green Pass ដែលជាធម្មតាវាគឺអាចត្រូវបាន...
បរទេស៖ នៅថ្ងៃអាទិត្យនេះ វ៉ាក់សាំងលើកដំបូងរបស់ Pfizer-BioNTech គឺត្រូវបានធ្វើដំណើរមកដល់ ប្រទេសម៉ាឡេស៊ីហើយហើយ ក្នុងនោះគេជឿជាក់ថា រដ្ឋាភិបាលនឹងចាប់ផ្តើមដំណើរការ ចែកចាយវ៉ាក់សាំងនេះ ភ្លាមផងដែរនៅថ្ងៃពុធ។ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីបានសរសេរថា វ៉ាក់សាំងប្រមាណជា៣១២ ៣៩០ដូស គឺបានហោះមកដល់ទីក្រុងកូឡាឡាំពួ នៅថ្ងៃនេះគឺជាផ្នែកមួយនៃកញ្ចប់វ៉ាក់សាំងសរុប ៣២លានដូស ដែលរដ្ឋាភិបាលម៉ាឡេស៊ីបានធ្វើការ បញ្ជាទិញពីក្រុមហ៊ុនអាមេរិកមួយនេះ។ គួរឲ្យដឹងដែរថា វ៉ាក់សាំងដដែលក៏នឹងត្រូវធ្វើដំណើរ មកដល់ជើងទី២...
តូក្យូ៖ មេដឹកនាំនៃក្រុមប្រទេស ឧស្សាហកម្មទាំង ៧ G-7 នៅថ្ងៃសៅរ៍នេះបានប្តេជ្ញាថា នឹងធានាឱ្យមានការចែកចាយ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយយុត្តិធម៌ និងសហប្រតិបត្តិការ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមួយនេះ ងើបឡើងវិញពីជំងឺរាតត្បាត។ បណ្ដាមេដឹកនាំបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីការប្រាស្រ័យទាក់ទងគ្នាថា“ យើងនឹងធ្វើការរួមគ្នា និងជាមួយអ្នកដទៃទៀត ដើម្បីធ្វើឱ្យឆ្នាំ២០២១ ក្លាយជារបត់មួយ សម្រាប់ពហុភាគីនិយម និងដើម្បីរៀបចំការស្តារឡើងវិញ ដែលលើកកម្ពស់សុខភាព...
បាងកក៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ mRNA ដែលត្រូវបានបង្កើតឡើងដោយ សាកលវិទ្យាល័យជូឡាឡុងកន នៃប្រទេសថៃ ត្រូវបានគេគ្រោងនឹងចូលទៅ ដំណាក់កាលដំបូងនៃការសាកល្បង លើមនុស្សក្នុងពេលឆាប់ៗ នេះបើយោងតាមមន្ត្រីសាកលវិទ្យាល័យ។ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍លោក Kiat Ruxrungtham ដែលទទួលបន្ទុកគម្តោងអភិវឌ្ឍន៍វ៉ាក់សាំង របស់សាកលវិទ្យាល័យបានបញ្ជាក់ថា វ៉ាក់សាំង mRNA ChulaCov19 នឹងត្រូវសាកល្បងលើមនុស្សនៅចុងខែមេសា ឬដើមខែឧសភា បន្ទាប់ពីលទ្ធផលគួរឱ្យ...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានគូសបញ្ជាក់ថា ការស៊ែរ (Share) អត្ថបទនិងការផ្សព្វផ្សាយនូវ ព័ត៌មានមិនពិតពាក់ព័ន្ធនឹងការស្លាប់ ដោយសារការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឈ្មោះ Sinopharm របស់ចិនកន្លងមកថ្មីៗនេះនឹងត្រូវ ទទួលទោសព្រហ្មទណ្ឌដូចគ្នា។ លោក គឹម សន្តិភាព បានគូសបញ្ជាក់ក្នុងសន្និសីទ សារព័ត៌មាននាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ថា...
បរទេស៖ យោងតាមទីភ្នាក់ចារកម្ម របស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានព្រងើយចំពោះសំណើផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលអភិវឌ្ឍផលិតនៅ ក្នុងប្រទេសចិន និងប្រទេសរុស្ស៊ី។ នៅក្នុងរបាយការណ៍មួយ ដែលបញ្ជូនឲ្យដល់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ សភាជាតិរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់សេអ៊ូល បាននិយាយថា មានភ័ស្តុតាងបញ្ជាក់ថា ទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ ដែលជាមិត្តជិតស្និទ្ធបំផុតរបស់ទីក្រុងព្យុងយ៉ាង បានចេញសំណើផ្តល់ថ្នាំវ៉ាក់សាំងកូរ៉េខាងជើង។ យោងតាមរបាយការណ៍នោះ ប្រទេសកូរ៉េខាងជើង មិនបានធ្វើការឆ្លើយតបចំពោះសំណើនោះទេ...
បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានអនុញ្ញាតិឱ្យនាំចូល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Oxford / AstraZeneca Covid-19 ចំនួន ២០៤.០០០ ដូស ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគកូរ៉ូណា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នេះជាកញ្ចប់ដំបូងក្នុងចំណោមវ៉ាក់សាំងចំនួន ៣០លានដូស...
បរទេស៖ យ៉ាងហោចណាស់មានមនុស្ស៦ នាក់ត្រូវបានចាប់ខ្លួននៅភាគខាងជើង ប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ ពីបទជួញដូរវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្លែងក្លាយ។ យោងតាមសារព័ត៌មាន DW ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ជំនួយការរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Hugo Lopez-Gatell បានថ្លែងនៅក្នុង សន្និសីទកាសែតមួយថា « យើងមានភ័ស្តុតាងផ្ទាល់ថា វ៉ាក់សាំងក្លែងបន្លំ…ត្រូវបានលក់ក្នុងតម្លៃរហូតដល់ទៅ ៤...