បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងយុត្តិធម៌ដាណឺម៉ាកបាននិយាយថា ប្រទេសដាណឺម៉ាកនឹងពង្រឹងការគ្រប់គ្រងព្រំដែន ជាមួយប្រទេសស៊ុយអែត បន្ទាប់ពីមានការកើតឡើងវិញនៃអំពើហឹង្សា របស់ក្រុមក្មេងទំនើងដែលបានហក់ចូល ក្នុងប្រទេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ប៉ូលីសនឹងបង្កើនការគ្រប់គ្រង របស់ពួកគេលើរថភ្លើងឆ្លងកាត់ច្រកសមុទ្រ Oresund ដែលភ្ជាប់ទីក្រុង Malmo របស់ស៊ុយអែតជាមួយរដ្ឋធានី Copenhagen របស់ប្រទេសដាណឺម៉ាក ហើយក៏ជាចំណុចឆ្លងកាត់ដ៏សំខាន់ រវាងប្រទេសទាំងពីរផងដែរហើយក្នុងនោះផងដែរ ការប្រើប្រាស់កាមេរ៉ាឃ្លាំមើលក៏នឹងត្រូវបានបង្កើន។ ប្រទេសស៊ុយអែតបានរងការវាយប្រហារ ដោយរលកនៃការបាញ់ប្រហារ...
បរទេស៖ នាយករដ្ឋមន្ត្រីប្រទេសហុងគ្រីលោក Viktor Orban កាលពីថ្ងៃចន្ទម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា រដ្ឋាភិបាលហុងគ្រីគឺគាំទ្រយ៉ាងពេញទំហឹង ចំពោះផែនការសន្តិភាពសម្រាប់ជម្លោះ នៅអ៊ុយក្រែនដែលរៀបចំឡើង ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។ ផែនការទាំង១២ចំណុច ដែលរៀបចំដោយប្រទេសចិន ត្រូវបានបង្ហាញកាលពីសប្តាហ៍មុន និងក៏បានអំពាវនាវសុំឲ្យមានការ ត្រឡប់មករកតុចរចាឡើងវិញផងដែរ ហើយព្រមទាំងស្នើសុំឲ្យមានការ គោរពចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃគ្រប់បណ្តាប្រទេសទាំងអស់ ហើយក៏បានថ្កោលទោសចំពោះ រាល់ការប្រកាសដាក់ទណ្ឌកម្មជាឯកតោភាគី របស់ប្រទេសមួយចំនួនផងដែរ ។...
បរទេស៖ បេសកជនរុស្ស៊ីប្រចាំប្រទេសប៊ុលហ្គារី បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសប៊ុលហ្គារី “ជាអកុសលបានលុបចោល” ឱសានវាទរបស់រុស្ស៊ីទាក់ទងនឹង ការបណ្តេញបុគ្គលិកស្ថានទូតរុស្ស៊ី 70 នាក់ចេញពីទីក្រុង Sofia ។ លោកស្រី Elvira Mitrofanova បាននិយាយថា លោកស្រីនឹងផ្តល់អនុសាសន៍ ឱ្យរដ្ឋាភិបាលរុស្ស៊ីផ្តល់ការគំរាមកំហែង ដល់ទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសម្ចាស់ផ្ទះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ថា អ៊ុយក្រែននឹងក្លាយជាបេក្ខភាព ផ្លូវការសម្រាប់សមាជិកភាពសហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍ ទី២៣ ក្នុងការសម្រេចចិត្តជានិមិត្តរូប ប៉ុន្តែជំរុញសីលធម៌បន្ទាប់ពី ការឈ្លានពានរបស់រុស្ស៊ី ។ រដ្ឋមន្ត្រី និងអ្នកការទូតបាននិយាយកាលពីថ្ងៃអង្គារ ។ មេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចស៊ែល...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលីលោក Mario Draghi កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា មកដល់ពេលនេះមានតែរដ្ឋាភិបាលទីក្រុងរ៉ូម ប៉ុណ្ណោះដែលគាំទ្រអ៊ុយក្រែនឲ្យ ក្លាយទៅជាសមាជិក នៃសហភាពអឺរ៉ុបខណៈដែលសមាជិកផ្សេងទៀត សុទ្ធតែប្រឆាំងទាំងអស់។ ទោះបីជាយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតដែរថា មន្ត្រីតំណាងរបស់អ៊ឺរ៉ុប នឹងធ្វើការព្យាយាមធ្វើការពង្រាង សំណើដ៏លឿនមួយដើម្បីធ្វើយ៉ាងណា ឲ្យរដ្ឋាភិបាលទីក្រុងគៀវ អាចចូលរួមសមាជិកនេះបាន ក្នុងខែមិថុនាខាងមុខនេះ។ លោក Draghi បាននិយាយបែបនេះថា...
បរទេស៖ រដ្ឋមន្ត្រីកិច្ចការងារការបរទេសតំបន់អឺរ៉ុប របស់ប្រទេសបារាំងលោក Clement Beaune កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអះអាងថា មកដល់ពេលនេះគ្មានផ្លូវណាលឿន សម្រាប់អ៊ុយក្រែនក្នុងការចូល ជាសមាជិករបស់សហភាពអឺរ៉ុបឡើយ ហើយវានឹងបន្តក្នុងរយៈពេលដ៏យូរមួយ។ លោក Beaune បានថ្លែងប្រាប់ទៅកាន់វិទ្យុបារាំង Radio J ថា៖ ពួកយើងត្រូវតែមានភាពស្មោះត្រង់។ ប្រសិនបើអ្នកណាម្នាក់និយាយថា អ៊ុយក្រែននឹងអាចចូលរួមសមាជិកអឺរ៉ុប ក្នុងរយៈពេល ៦ខែឬ១ឆ្នាំឬ២ឆ្នាំនោះ...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងហើយថា លោកនឹងមិនមានបញ្ហាឡើយ ក្នុងការទូទាត់ប្រាក់ជាលុយរូប របស់រុស្សីដើម្បីអាចទិញ យកថាមពល ពីប្រទេសរុស្សី នេះបើយោងតាមការចេញផ្សាយរបស់ rt.com។ លោកនាយករដ្ឋមន្ត្រី Viktor Orban បាននិយាយថា លោកនឹងប្រឆាំងទៅនឹងរាល់ទណ្ឌកម្ម សេដ្ឋកិច្ចទាំងអស់ដោយអឺរ៉ុប ចំពោះថាមពលរបស់ប្រទេសរុស្សី ហើយបន្ថែមថាប្រទេសរបស់លោកនឹង ទទួលយកការផ្គត់ផ្គង់ហ្គាសពី រុស្សីតាមរយៈការទូទាត់ជាលុយ រូបិយវត្ថុរបស់រុស្សី...