ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ យន្តហោះចម្បាំងរុស្ស៊ី១គ្រឿង បានចាក់សាំងដោយហោះពី លើយន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅលើសមុទ្រខ្មៅ ហើយបន្ទាប់មកបានបុកគ្នា បណ្តាលឲ្យយន្តហោះគ្មានមនុស្សបានបើកធ្លាក់ ។ យោធាអាមេរិកបានបញ្ជាក់ថា សមយុទ្ធនេះថា “មិនប្រុងប្រយ័ត្ន” ។ បញ្ជាការដ្ឋានអឺរ៉ុបរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ លោកប្រធានាធិបតីតួគីលោក Recep Tayyip Erdogan តាមទូរស័ព្ទថា រដ្ឋាភិបាលទីក្រុងគៀវ ចាំបាច់ត្រូវផ្តល់នូវភាពធានា យ៉ាងច្បាស់លាស់ថា នឹងមិនប្រើប្រាស់ច្រកចបៀង នៅសមុទ្រខ្មៅដើម្បីបំណងយោធានោះទេ ក្រៅតែពីកិច្ចព្រមព្រៀងក្នុង ទីក្រុងអ៊ីស្តង់ប៊ូល ដើម្បីដឹកជញ្ជូនធញ្ញជាតិ ចេញទៅទីផ្សារអន្តរជាតិប៉ុណ្ណោះ។ កិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ត្រូវបានធ្វើឡើងរវាង...
ម៉ូស្គូ៖ ការវាយប្រហារដោយមីស៊ីល ត្រូវបានគេរាយការណ៍កាលពីព្រឹកថ្ងៃចន្ទ នៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានី បន្ទាប់ពីប្រទេសរុស្ស៊ី បានស្តីបន្ទោសទីក្រុងគៀវ សម្រាប់ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកប្រឆាំង នឹងកងនាវាចរសមុទ្រខ្មៅរបស់ខ្លួន។ អភិបាលក្រុងគៀវ លោក Vitali Klitschko បានលើកឡើងថា ផ្នែកខ្លះនៃរដ្ឋធានីត្រូវបាន កាត់ផ្តាច់ចរន្តអគ្គិសនី និងការផ្គត់ផ្គង់ទឹក ដោយសារការរារាំង។ វិស្វករកំពុងធ្វើការដើម្បីស្តារថាមពលឡើងវិញ សម្រាប់មនុស្សជាង ៣៥...
ម៉ូស្គូ៖ មន្ត្រីរុស្ស៊ីម្នាក់ បានរិះគន់សហរដ្ឋអាមេរិក ជុំវិញការឆ្លើយតបរបស់ខ្លួន ចំពោះអ្វីដែលខ្លួនហៅថា “ការវាយប្រហារភេរវកម្ម” លើកងនាវាចរសមុទ្រខ្មៅរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានឲ្យដឹងបន្ទាប់ពីការវាយប្រហារ ដោយយន្តហោះដ្រូននៅឯ កំពង់ផែសមុទ្រខ្មៅក្នុងទីក្រុង Sevastopol ក្នុងឧបសម្ព័ន្ធគ្រីមៀ កាលពីថ្ងៃសៅរ៍។ អ៊ុយក្រែនមិនបានអះអាងទទួលខុសត្រូវ...
បរទេស៖ កងទ័ពជើងទឹករបស់ប្រទេសរ៉ូម៉ានី បានបង្ហាញឱ្យដឹងថា នាវាយោធារ៉ូម៉ានី ដែលរចនាឡើងដើម្បីកម្ចាត់មីនក្នុងសមុទ្រ គឺបានប៉ះជាមួយនឹងគ្រាប់មីន ក្នុងអំឡុងពេលបេសកកម្ម នៅសមុទ្រខ្មៅ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍មួយ ឧប្បត្តិហេតុពាក់ព័ន្ធនឹងកប៉ាល់ បោសសម្អាតមីនឈ្មោះ Dimitrie Nicolescu’ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍។ កប៉ាល់នេះត្រូវបានគេនិយាយថា បានមកដល់តំបន់នេះដើម្បី...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា នាវាមុជទឹកមួយគ្រឿង របស់ប្រទេសរុស្សីកាលពីថ្ងៃម្សិលមិញនេះ បានធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ នៃប្រទេសតួកគី និងឆ្ពោះទៅកាន់សមុទ្រខ្មៅ។ នាវាមុជទឹកប្រភេទ Kilo-classមានឈ្មោះថា Rostov Na Donu បានធ្វើដំណើរចូលដល់ ដែនសមុទ្ររបស់តួកគី ក្នុងចំងាយជាង ៣០គីឡូម៉ែត្រ ក្បែរសមុទ្រ Marmara របស់តួកគី និងឆ្ពោះទៅកាន់សមុទ្រខ្មៅ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានមានប្រសាសន៍ ក្នុងបទសម្ភាសន៍មួយ នៅថ្ងៃអាទិត្យថា លោកបានច្រាលចោល សំណើក្រសួងការពារជាតិមួយ ដែលសុំប្រារព្ធធ្វើសមយុទ្ធយោធា នៅសមុទ្រខ្មៅ ដើម្បីជាការឆ្លើយតប ចំពោះសកម្មភាពណាតូ ព្រោះតែលោកមិនចង់បង្កើនកម្តៅ នៃភាពតានតឹងនៅក្នុងតំបន់។ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានធ្វើការតវ៉ាត្អូញត្អែ អំពីអ្វីដែលខ្លួនហៅថា ជាការបង្កើនដ៏គ្រោះថ្នាក់ ក្នុងសកម្មភាពយោធាធ្វើឡើង...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពជើងទឹករុស្ស៊ី បានធ្វើការហាត់សម វាយប្រហារគោលដៅ នៅក្នុងដែនសមុទ្រខ្មៅ ក្បែរតំបន់ឆ្នេរនៃឧបទ្វីបគ្រីមា ដោយប្រើប្រព័ន្ធការពារ មីស៊ីលតំបន់ឆ្នេរ Bastion របស់ខ្លួន ស្របពេលដែលអ៊ុយក្រែនបា្ររព្ធ ធ្វើសហសមយុទ្ធយោធា ជាមួយសហរដ្ឋអាមេរិក។ តាមសេចក្តីរាយការណ៍ សហសមយុទ្ធយោធា នៅក្នុងប្រទេសអ៊ុយក្រែន ដែលមានការចូលរួម ដោយកងទ័ពសហរដ្ឋអាមេរិក និងកងទ័ពណាតូផ្សេងទៀតនោះ គឺគ្រោងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១...
បរទេស៖ តាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក អ៊ុយក្រែននិងអង់គ្លេស កំពុងតែធ្វើសហសមយុទ្ធហោះហើរ នៅក្នុងតំបន់នៃសមុទ្រខ្មៅ។ សហសមយុទ្ធយោធា Sea Breeze 2021 នេះ គឺប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដានេះ នៅក្នុងប្រទេសអ៊ុយក្រែន...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស Deborah Bronnert កាលពីថ្ងៃព្រហស្បតិ៍ ហើយបានធ្វើការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការរំលោភបំពាន ដោយនាវាចម្បាំងអង់គ្លេស នៃព្រំដែនរដ្ឋរបស់រុស្ស៊ីនៅសមុទ្រខ្មៅ។ ក្រសួងនៅក្នុងសេចក្តីថ្លែងការណ៍មួយបានថ្កោលទោសចំពោះ“ សកម្មភាពបង្កហេតុ និងប្រកបដោយគ្រោះថ្នាក់” នៃនាវាពិឃាត HMS Defender របស់កងទ័ពជើងទឹកអង់គ្លេសនៅក្នុង“ ដែនទឹក” របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ដែលបានប្រឆាំងនឹងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។...