បរទេស៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសហ្វីលីពីន នឹងបន្តធ្វើសមយុទ្ធដែនសមុទ្រ នៅខាងក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅដែនសមុទ្រចិនខាងត្បូង បើទោះជាមានការអំពាវនាវពីចិន ឲ្យឈប់សកម្មភាពដែលទីក្រុង ប៉េកាំងនិយាយថា អាចបង្កឲ្យមានជម្លោះកើនឡើង។ កងកម្លាំងការពារដែនសមុទ្រនិងការិយាល័យនេសាទហ្វីលីពីន តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធដែនសមុទ្រនោះ កាលពីខែមុន ដោយជំរុញបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ ដើម្បីទប់ទល់នឹងវត្តមានដ៏គួរឲ្យខ្លាចរបស់ទូកចិន។ រដ្ឋមន្ត្រីការពារជាតិ លោក Delfin Lorenzana បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា...
លើកដំបូង មានបទវិចារណកថាមួយ លើទំព័រកាសែត ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅហុងកុង ដែលបទវិចារណកថាមួយនេះ ត្រូវបានគេដឹងថា ជាសំឡេងផ្លូវការរបស់អាជ្ញាធរ ប៉េកាំង ចេញផ្សាយនៅលើដែនដីហុងកុង ដោយបានបរិយាយថា ចិនបានត្រៀមលក្ខណៈសម្បត្តិ យ៉ាងគ្រប់គ្រាន់ មានភាពសុក្រឹត្យបំផុត លើវិស័យយោធា ការពារជាតិ ក្នុងករណីដែលពួកប្រទេស មានការពាក់ព័ន្ធ( Claimant States) នៅមានទោះបីសកម្មភាពណាមួយក្នុងការបង្កហេតុ...
បរទេស៖ ក្រុមការងាររដ្ឋាភិបាលហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនកំពុងតែ បង្កើនវត្តមានរបស់ខ្លួន នៅដែនសមុទ្រចិនខាងត្បូង ហើយនិងបញ្ជូននាវានិងយន្តហោះបន្ថែមទៅការពារអធិបតេយ្យភាព និងធនធាននៅដែនសមុទ្ររបស់ខ្លួន។ ហ្វីលីពីន បានបង្កើនវោហារសាស្ត្រខ្លួនក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្នុងដំណើរប្រឆាំងនឹងអ្វីដែលខ្លួននិយាយថា ជាឥរិយាបថគម្រាមកំហែងធ្វើឡើងដោយនាវាចិន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប្រវែង២០០ម៉ាយរបស់ខ្លួន បើទោះជាមានការផ្សះផ្សារគ្នាអស់រយៈពេល៤ឆ្នាំជាមួយចិនក៏ដោយ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមការងារទទួលបន្ទុកកិច្ចការដែនសមុទ្រចិនខាងត្បូងរបស់ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ បាននិយាយដូច្នេះថា “យើងកំពុងតែប្រើអស់មធ្យោបាយដែលមាន ដើម្បីការពារទឹកដីនិងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើង”។ គួរបញ្ជាក់ថា ការបញ្ជូននាវានិងយន្តហោះរបស់ហ្វីលីពីននេះ គឺជាទង្វើដ៏ថ្មីបំផុតមួយ...
ភ្នំពេញ ៖ រដ្ឋាភិបាលវៀតណាម ទើបមាននាយករដ្ឋមន្ត្រីថ្មី លោក ផាម ប៊ិញជីង និង រដ្ឋមន្ត្រីការបរទេសក៏ថ្មីដែរគឺលោក ប៊ុយ ថាញ់សឿន និង រដ្ឋមន្ត្រីថ្មីសរុប១២រូបដែលរដ្ឋសភាទើបបោះឆ្នោត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។ បើតាមអ្នកវិភាគ រដ្ឋាភិបាលថ្មីនេះ ទំនងជាបន្ទន់ឥរិយាបទជាមួយចិនដោយនឹងមិនប្រឈមស្រួចស្រាវដូចរដ្ឋាភិបាលមុនៗទេ(រដ្ឋាភិបាលង្វៀន តាន់ជុង និង ង្វៀង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នំា២០២១ថា សេតវិមានបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិសម្រាប់សហរដ្ឋអាមេរិក និងហ្វីលីពីនបានជួបពិភាក្សាស្តីពី ការព្រួយបារម្ភរួមគ្នារបស់ពួកគេ ចំពោះសកម្មភាពរបស់ចិន នៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលបានអំពាវនាវកាលពីថ្ងៃពុធ ។ ហ្វីលីពីនបានពណ៌នាវត្តមានរបស់ទូកចិន រាប់រយគ្រឿងនៅខាង ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយ២០០ម៉ាយ ស្មើនឹងប្រមាណ ៣៧០គីឡូម៉ែត្រ នៅឯតំបន់ប្រជុំកោះ...
បច្ចុប្បន្នភាព BBC បានចុះផ្សាយថា ក្នុងរយៈពេលជិតមួយទសវត្សរ៍ ចុងក្រោយនេះ ប្រទេសចិនបានបន្តវាទី ពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់ ជាពិសេសនៅសមុទ្រចិនខាងត្បូង តាមរយៈការដាក់ពង្រាយ កងកម្លាំងយោធា នាវាចម្បាំង និងគ្រឿងយុទ្ធោបករណ៍ ផ្សេងទៀត ។ នៅសមុទ្រចិនខាងត្បូង ចិនបានបូមខ្សាច់ចាក់ភ្ជាប់ប្រជុំកោះតូចៗ មួយចំនួនអោយទៅជា កោះសិប្បនិមិត្តធំមួយ ដែលមានកោះ ស្ប្រាតលី និងប៉ារ៉ាស៊ែល...
បរទេស៖ នាវាទ័ពជើងទឹក សហរដ្ឋអាមរិកមួយគ្រឿង បានធ្វើដំណើរក្បែរក្រុមកោះ ដែលចិនអះអាងកម្មសិទ្ធិ នៅដែនសមុទ្រចិនខាងត្បូង នាថ្ងៃពុធនេះ ក្នុងដំណើរប្រជែងដោយបើកចំហមួយ ចំពោះការអះអាងកម្មសិទ្ធិដែនសមុទ្រ មានជម្លោះក្នុងតំបន់របស់ទីក្រុងប៉េកាំង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមសេចក្តីរាយការណ៍ កងនាវាលេខ៧របស់សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា នាវាពិឃាតសមត្ថភាពមីស៊ីល USS Russell បានធ្វើការអះអាងសិទ្ធិនាវាចរណ៍ នៅថ្ងៃពុធនេះ នៅពេលដែលវាធ្វើដំណើរក្បែរប្រជុំកោះ Spratly Islands។...