ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានរំលឹកថា កាលផ្ទុះជំងឺសារ និងជំងឺកូវីដ-១៩ គឺកម្ពុជា ជាអ្នកផ្គត់ផ្គង់សំលៀកបំពាក់របស់គូ្រពេទ្យ និងម៉ាស់ធំជាងគេបំផុត សម្រាប់ការនាំចេញ ទៅក្រៅប្រទេស។ នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ មិថុនា សម្ដេចតេជោបានមានប្រសាសន៍ថា កាលពីឆ្នាំ២០០៣ កម្ពុជា...
ភ្នំពេញ ៖ តាមសេចក្តីពង្រាងច្បាប់លើវិសោធនកម្មច្បាប់បោះឆ្នោតដែលត្រូវអានដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយកម្មករជាង២ម៉ឺននាក់ នារាជធានីភ្នំពេញ មុននឹងអនុម័តជាផ្លូវពីរដ្ឋសភា គឺថា អ្នកញុះញង់ និងរារាំងប្រជាពលរដ្ឋទៅបោះឆ្នោតនាថ្ងៃ២៣ កក្កដា ខាងមុខនឹងត្រូវពិន័យពី៥-២០លានរៀល ដោយមិនគិតពីព្រហ្មទណ្ឌ ។ សម្តេចអះអាងថា មិនចង់លេងជាមួយពួកក្រុមប្រឆាំងទេ ប៉ុន្តែពួកគេទេដែលមិនព្រមបញ្ឈប់សកម្មភាព ញុះញង់ឲ្យពលរដ្ឋមិនទៅបោះឆ្នោត ទើបសម្តេចលេងធម៌ក្តៅតែម្តងលើការពិន័យយ៉ាងធ្ងន់ធ្ងរទៅ៕
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីសមត្ថភាព ជាបន្តបន្ទាប់របស់កងទ័ពកម្ពុជាថា មិនត្រឹមតែជាកម្លាំងស្នូលទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាព នៅបណ្តាប្រទេសមួយចំនួន។ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃ១២ មិថុនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោមានប្រសាសន៍ថា ទាំងអស់គ្នាយល់ច្បាស់អំពីកត្តាសុខសន្តិភាព...
ភ្នំពេញ ៖ ថ្លែងនៅចំពោះមុខកម្មករជិត២ម៉ឺននាក់ ក្នុងខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ច្បាប់ស្តីពីរបបសោធននិវត្តន៍សម្រាប់កម្មករនិយោជិត និងជួយកម្មករនៅថ្ងៃក្រោយ (ចូលនិវត្តន៍)កុំឲ្យពិបាក។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅព្រឹកថ្ងៃ៩ មិថុនា សម្តេចតេជោបានលើកឡើងថា “ច្បាប់ស្តីពីរបបសន្តិសុខសោធននិវត្តថ្មីៗនេះនឹងធ្វើឲ្យកម្មករនៅពេលថ្ងៃក្រោយ មានប្រាក់សោធននិវត្តដូចមន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធផងដែរ។ ប៉ុន្តែការទទួលបានប្រាក់សោធននិវត្តន៍នេះ មិនមែនបានគ្រាន់តែធ្វើការ១ឆ្នាំនោះទេ ពោលគឺដូចជាមន្ត្រីរាជការអីចឹង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យស្រ្តីជាកម្មការិនីរោងចក្រម្នាក់ ដែលកំពុងមានផ្ទៃពោះ ប្រាប់សម្តេចនៅពេលសម្រាលកូនរួច ។ ការស្នើឲ្យស្រ្តីនោះប្រាប់ ដោយសារកម្មការិនីរូបនេះ បានយកដៃសម្តេច ទៅប៉ះពោះខ្លួន ដើម្បីចង់ឲ្យកូនកើតមកមានភាពវៃឆ្លាតដូចសម្តេច។ ក្នុងឱកាសមុនបន្តជួបសំណេះសំណាលជាមួយកម្មករនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាថ្ងៃ៩មិថុនា សម្តេចតេជោក៏បានឆ្លៀតមកជួបផ្ទាល់ជាមួយក្រុមកម្មករ-កម្មការិនី ជាពិសេសជាមួយស្រ្តីមានផ្ទៃពោះ ។ ក្នុងជំនួប...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានបង្ហាញជំនឿថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ២០២៧ ខាងមុខ ទោះបីជាមានភាពមិនច្បាស់លាស់នូវ បញ្ហាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងភូមិសាស្រ្ដនយោបាយក៏ដោយ ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ នាថ្ងៃ៥ មិថុនា សម្ដេចតេជោមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាបាននិងកំពុងមានសព្វថ្ងៃនេះ ផ្ដល់ឱកាសឲ្យកម្ពុជាឈានទៅសម្រេច គោលដៅចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច។ នាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការរៀនសូត្រត្រូវធ្វើជាប់ជាប្រចាំ ប្រសិនបើការរៀននោះ នៅទ្រឹង នឹងក្លាយជាជនអភិរក្សនិយម ដ៏គួរឲ្យខ្លាច ព្រោះពិភពលោក និងបច្ចេកវិទ្យាពិតជាដើរលឿនណាស់។ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចនាយករដ្ឋមន្ដ្រី...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់។ យោងតាមរបាយការណ៍របស់លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានរំលឹកពីអតីតកាលថា កំហុសខាងនយោបាយបានធ្វើឲ្យកម្ពុជាបានជួបវិនាសកម្ម ខណៈធនធានមនុស្សត្រូវបានបាត់បង់ ក្រោយធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ១៩៧០។ នាឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅព្រឹកថ្ងៃ៣០ ឧសភា សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាជឿនលឿនទៅមុខបានទាល់តែមានធនធានមនុស្សគ្រប់គ្រាន់ ព្រោះកម្ពុជាធ្លាប់មានបទពិសោធន៍ ដោយសារសង្គ្រាមបានបំផ្លាញធនធានមនុស្ស...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងបន្ដជំរុញការវិនិយោគបន្ថែមទៀត មកកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រមទាំងបណ្ដាតំបន់សេដ្ឋកិច្ចពិសេសដទៃទៀត។ នាឱកាសអញ្ជើញសំណេះសំណាលជាមួយ កម្មករនិយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) នៅព្រឹកថ្ងៃទី២៧...