ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ខែ មេសា នេះបានដាក់ចេញវិធានការវ៉ាក់សាំងកាតព្វកិច្ច ចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីកិច្ចសន្យា ប៉ុន្តែលើកលែង ចំពោះប្រជាពលរដ្ឋ គឺស្ថិតលើគោលការស្ម័គ្រចិត្ត។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២០កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាល ឆ្នាំ២០២១នេះ កម្ពុជាក៏ដូចបណ្តាប្រទេស នៅលើពិភពលោកបាននិងកំពុង ទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ ។ ជាក់ស្ដែង តាមការប៉ាន់ស្មានសេដ្ឋកិច្ចកម្ពុជា មានកំណើនអវិជ្ជមានប្រមាណជាង-៣% ។ តាមរយៈសារលិខិតអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ សម្ដេចតេជោបានមានប្រសាសន៍ថា ឆ្នាំចាស់បានកន្លងផុតទៅ ដោយផ្លាស់ជំនួសវិញនូវ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានចេញ បទបញ្ជាឲ្យត្រៀមរៀបចំព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ ប្រសិនបើព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតែបន្តកើនឡើងមិនឈប់ឈរ ខណៈបណ្ដាប្រទេសមួយចំនួន ក៏បានធ្វើរបៀបនេះ។ តាមរយៈសំឡេង នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា ប្រសិនបើជំងឺកូវីដ១៩ មិនថមថយទេ មន្ទីរពេទ្យមានអ្នកជំងឺច្រើន ទាំងស្រាល...
ភ្នំពេញ ៖ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានវាយតម្លៃខ្ពស់ ចំពោះវិធានការដ៏ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩ ជាពិសេសនៅតាមតំបន់ព្រំដែន ដែលមានការវិវត្តន៍ស្មុគស្មាញ។ជាមួយគ្នានេះ រដ្ឋាភិបាលវៀតណាម បានផ្ដល់ថវិកាចំនួន ២០០ ០០០ដុល្លារអាម៉េរិក ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ កុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់ ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគមន៍ តែក្នុងករណី ត្រូវជួបមនុស្ស នៅខាងក្រៅ ត្រូវរក្សាគម្លាត។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រាប់ទូតសិង្ហបុរីថ្មីថា ទោះបីជំងឺកូវីដ១៩ បានបំផ្លាញគ្រប់គ្នា ដោយតម្រូវឲ្យនៅឆ្ងាយពីគ្នា ប៉ុន្តែត្រូវជំនះនូវបញ្ហាទាំងនេះ ដើម្បីបន្តជំរុញទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ ។ នេះបើយោងតាមគហេទំព័រហ្វេសប៊ុក សម្ដេចតេជោ ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ទាវ ឡាយចេង (Teo Lay Cheng)...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឲ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្ដោះអាសន្ន ចាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះតទៅ។ ក្នុងឱកាសចុះត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី២៣ មីនា នេះ លោក ស៊ុន ចាន់ថុល...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅយុវជនម្នាក់វិញថា បើមិនល្មើសច្បាប់ស្ដីពី «វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» គ្មានអ្នកណាផាកពិន័យឡើយ ។ ក្នុងនោះសម្តេចក៏បានផ្ញើសារទៀតថា ត្រូវការពារក្រុមគ្រួសារកុំឲ្យឆ្លងជំងឺកូវីដ ។ សម្ដេចតេជោ ឆ្លើយតបបែបនេះ ក្រោយមានយុវជនម្នាក់បានចូលខំមិន ក្នុងហ្វេសប៊ុករបស់សម្ដេច កាលពីថ្ងៃទី១៥ ខែមីនា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវសូមអោយប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុសកូវីដ-១៩ បំប្លែងថ្មី កាចសាហាវ បើមិនចាំបាច់កុំចេញពីផ្ទះ ការជួបជុំរៀបមង្គលការ ឡើងផ្ទះ និងបុណ្យទាន សូមពន្យារពេលសិន។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចតេជោ បានសរសេរយ៉ាងដូចច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ-១៩ បំប្លែងថ្មី កាចសាហាវ បើមិនចាំបាច់កុំចេញពីផ្ទះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះក្រុមមនុស្សមួយចំនួន ដែលចោទប្រកាន់សម្ដេចថា ប្រមាថអាយុជីវិតប្រជាពលរដ្ឋ ចំពោះការណែនាំឲ្យត្រៀមទីបូជា និងទីបញ្ចុះសពក្នុងករណី ដែលមានប្រជាជនកម្ពុជាក៏ដូចជា ជាតិដើមភាគតិចនិងជនបរទេស ទទួលមរណភាពដោយសារជំងឺកូវីដ១៩។ តាមរយៈសារសំឡេងនៅថ្ងៃទី១១ មីនា នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការត្រៀមរៀបចំទុកជាមុន...