ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២ នឹងដឹកនាំបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Video Conference) ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសថា នៅម៉ោង៥ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នឹងមានការបិទកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីផ្លូវ៣០ម៉ែត្ រ(ផ្លូវបុរីសន្តិភាព) រហូតដល់ស្ពានអាកាសចោមចៅ ជាបណ្តោះអាសន្ន ដោយសាររៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដូច្នេះសម្រាប់អ្នកធ្វើដំណើរ ឆ្លងកាត់ទីតាំងនេះ បញ្ចៀសចរាចរណ៍៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ននេះ គ្មានតម្រូវការទិញនាវាមុជទឹក ឬយន្ដហោះចម្បាំងអ្វីនោះទេ ដោយសម្ដេចអះអាងថា ទុកលុយសម្រាប់កសាងមន្ទីរពេទ្យ សាលារៀន និងផ្លូវថ្នល់ជាដើមវិញ។ ការលើកឡើងរបស់សម្ដេចតេជោ បែបនេះ បន្ទាប់ពីមានការអត្ថាធិប្បាយថា កម្ពុជាបោះឆ្នោត ប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ី ទៅកាន់ប្រទេសអ៊ុយក្រែន ធ្វើឡើងដោយសារកម្ពុជា មិនទាន់មានវិស័យការពារជាតិខ្លាំង។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ខណៈអត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែខ្ពស់ជាងអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ។ ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ មីនា សម្ដេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «ហើយខ្ញុំក៏នៅតែបន្តអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង...
ភ្នំពេញ៖ និយាយទុកជាមុន ទៅកាន់ក្រុមណបក្សនយោបាយផ្សេងទៀត សម្រាប់ការឃោសនា រកសំឡេងរបស់ពួកគេ ក្នុងគ្រាជិតដល់ថ្ងៃបោះឆ្នោត ថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចេញសារថា រដូវកាលសម្រាប់ការនិយាយបញ្ចុះថ្លៃសាំង ក្នុងការទាញសំឡេងគាំទ្រនោះ នឹងមកដល់ឆាប់ៗនេះហើយ ប៉ុន្តែសម្តេចថា ក្នុងនាមជាថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន អត់មានសមត្ថភាព ដោះស្រាយថ្លៃសាំងបានទេ ព្រោះសាំងកំពុងតែឡើងថ្លៃ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនាស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ (មន្ទីរពេទ្យព្រះអង្គឌួង) រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា ដើម្បីឲ្យកម្មវិធីប្រព្រឹត្តដោយរលូនរក្សាបានសន្តិសុខ...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងត្រៀមរៀបចំពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ខាងមុខ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ក្នុងកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា បរទេសលើកយកបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មកនិយាយ និងរិះគន់កម្ពុជា នៅពេលដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនទាន់ផ្ទុះឡើង ដល់ពេលមានសង្គ្រាម គេស្រែកសន្តិភាព ខណៈកម្ពុជាបានឲ្យតម្លៃខ្ពស់ ទៅលើសន្តិភាពជាចម្បងរួចទៅហើយ ។ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសជាថ្មីម្តងទៀតថា សម្រាប់នៅឆ្នាំ២០២៣ខាងមុខ សម្តេចនៅតែបន្តធ្វើជាបេក្ខជន នាយករដ្ឋមន្រ្តីនៃការបោះឆ្នោតបន្តទៀត ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ត្រឹមតែរយៈពេល២ខែ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនមានចំនួនជាង ៣០ភាគរយ ដែលចំនួននេះ បានកើនឡើងជាង ២ខែដូចគ្នា បើធៀបកាលពីឆ្នាំ២០២១ ៕