សៀមរាប៖ ស្ត្រីម្នាក់ជាកូនបំណុលក្នុងសំណុំរឿងអនុវត្តលេខ៦០ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ របស់អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប ដែលមានលោក យិត ខាវ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ជាម្ចាស់បំណុលបានសុំឲ្យឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយធ្វើអន្តរាគមន៍សម្របសម្រួលក្រៅប្រព័ន្ធតុលាការដើម្បីដោះស្រាយគោលនយោបាយមនុស្សធម៌ស្របតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងខណៈពេលដែលនាងនិងក្រុមគ្រួសារប្រឈមនឹងការបណ្តេញចេញពីផ្ទះដែលបានរស់នៅអស់រយះពេលជាង៣៥ឆ្នាំក្នុងគ្រាដែលនាងមិនមានលំនៅដ្ឋានណាផ្សេងពីនេះដើម្បីស្នាក់នៅនោះទេ ។ដូច្នេះតើឲ្យនាងនិងក្រុមគ្រួសារ៤នាក់ទៀតទៅរស់នៅទីណា? ។ ការស្នើសុំជួយធ្វើកិច្ចអន្តរាគមន៍នេះបានកើតឡើង ក្រោយពេលសម្តេចក្រឡាហោមស ខេង បានណែនាំដល់អាជ្ញាធរដែនដីមានអភិបាលរាជធានីខេត្ត ធ្វើការដោះស្រាយវិវាទប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ ដែលបញ្ហានេះលោកម៉ៅ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តី ការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមក នូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩ធ្នូ ឆ្នាំ១៩៩៨ –...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតយ៉ាងច្បាស់ៗទៅ បណ្តាប្រទេសមួយចំនួនថា ការដែលសម្តេចធ្វើដំណើរទៅមីយ៉ាន់ម៉ា នាពេលខាងមុខនេះ អត់មានអី្វខុសច្បាប់ទេ ព្រោះនេះ ជាការធ្វើដំណើរតាមផ្នែកការទូត ព្រោះទូតកម្ពុជានៅមីយ៉ាន់ម៉ា ហើយទូតមីយ៉ាន់ម៉ា ក៏នៅមានកម្ពុជាដែរ ។ ការបន្តថ្លែងរបស់សម្តេចនេះ ដោយសារមានអតីតរដ្ឋមន្រ្តីការបរទេសថៃ និងតំណាងរាស្រ្តម៉ាឡេស៊ី បានរិះគន់សម្តេច អំពីដំណើរទៅមីយ៉ាន់ម៉ានេះ...
ភ្នំពេញ ៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ មក នៅថ្ងៃទី២១ ធ្នូនេះ កម្ពុជាគ្មានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ទេ ខណៈរកឃើញអ្នកឆ្លងថ្មី៤នាក់ទៀត តាមលទ្ធផលតតេស្ត PCR និងមានអ្នកជាសះស្បើយចំនួន១២នាក់។ នេះបើតាមក្រសួងសុខាភិបាលកម្ពុជាបានប្រកាស។ គិតត្រឹមព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០...
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា លោក កាស៊ីត ភារម្យា អតីតរដ្ឋមន្ត្រីការបទេសថៃ បានប្រកាសជំទាស់ ដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ា គឺជារឿងរបស់ក្រុមប្រឆាំងតែប៉ុណ្ណោះ ។ សម្តេច នឹងធ្វើទស្សនកិច្ចមីយ៉ាន់ម៉ា នៅថ្ងៃ៧-៨មករា ដើមឆ្នាំ២០២២ ។ ក្នុងពិធីត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ការអញ្ជើញចុះពិនិត្យ ការដ្ឋានសាងសង់នៅថ្ងៃនេះ គឺជាដំណើរលើកទីពីរហើយ ដោយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ សម្តេចតេជោ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា បន្តិចទៀតកម្ពុជាលែងខ្វះវ៉ាក់សាំងជំងឺកូវីដ ក្នុងការប្រើប្រាស់ហើយ បន្ទាប់ពីមានការផលិតក្នុងប្រទេស ប៉ុន្តែត្រូវត្រៀមថវិកាសម្រាប់ទិញ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ ដោយចំណាយប្រាក់ជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ បានលើកឡើងថាកន្លងមក សម្តេចបានស្នើឲ្យភាគីចិន ផលិតវ៉ាក់សាំងនៅកម្ពុជា ឥឡូវមានការគំាទ្រពីរដ្ឋាភិបាល និងក្រុមហ៊ុនចិន ដោយបានចុះហត្តលេខាជាមួយគ្នារួចហើយ...
ភ្នំពេញ ៖ បើគ្មានប្រែប្រួលទេ គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម និងច្បាប់មួយចំនួនទៀត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃ១៦ ធ្នូ ខាងមុខ ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសរសេរលើបណ្តាញសង្គមនៅថ្ងៃ៣ ធ្នូថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា មានគេជេរសម្តេច គ្រាន់តែសម្តេចជួយឧបត្ថម្ភគាំទ្រដល់ភាគីឡាវនូវទឹកប្រាក់១៣លានដុល្លារ វ៉ាក់សាំង៥០ម៉ឺនដុស និងរថយន្ត៣គ្រឿង។ សម្តេចបន្តថា “មានគេជេរខ្ញុំរឿងឲ្យលុយឡាវ១៣លានដុល្លារ វ៉ាក់សាំង៥០ម៉ឺនដុស និងរថយន្ត៣គ្រឿង។ យើងផ្តល់ជំនួយទៅក្រៅគេបន្ទោសយើង ។ កម្ពុជាដឹងគុណគេ ពេលវេលាលំបាករបស់កម្ពុជាឆ្នាំ១៩៧៩”៕