ភ្នំពេញ ៖ ដើម្បីសម្រួល ដល់ការងារ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលកំពុងវាយលុក ក្នុងប្រទេសកម្ពុជា តាមរយៈក្រសួងសុខាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់រថយន្តដឹកវ៉ាក់សាំង ២០គ្រឿង ដល់មន្ទីសុខាភិបាល ចំនួន១៣ ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលនិង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ២១ ប្រវែងសរុប ៦៣,៦គីឡូម៉ែត្រ (ក្រុងតាខ្មៅ-ជ្រៃធំ ព្រំដែនកម្ពុជា-វៀតណាម) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ។ សូមជម្រាបជូនថា ផ្លូវជាតិលេខ២១ មានប្រវែងសរុប ៦៣,៦គីឡូម៉ែត្រ ពីក្រុងតាខ្មៅដល់ជ្រៃធំ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឲ្យនគរបាលជាតិ នៃសមាជិកអាស៊ានទាំងអស់ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសទប់ស្កាត់ឲ្យខានតែបាន នូវអំពើភេរវកម្មទាំងឡាយណា ដើម្បីប្រែក្លាយអាស៊ានដោយគ្មានអំពើភេរវកម្ម។ ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូនគរបាលជាតិ នៃបណ្ដាប្រទេសសមាជិកអាស៊ាន នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោបានស្វាគមន៍ប្រតិភូនគរបាលជាតិ នៃប្រទេសសមាជិកអាស៊ាន និងបានថ្លែងអំណរគុណ ចំពោះប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួម...
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៤ ឆ្នាំ២០២២ នាថ្ងៃ៣ មីនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងភាពជាដៃគូល្អរវាងរដ្ឋ និងឯកជន បានធ្វើឲ្យឧស្សាហកម្មភាពយន្ត ចម្រៀង និងតន្រ្តីកម្ពុជាមានការប្រែប្រួលមុខមាត់កាន់តែប្រសើរឡើង គួរជាទីមោទកទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា បញ្ហាទឹកដីកម្ពុជាក្រោមត្រូវបាន បាត់បង់តាំងពីសម្តេច និងឪពុកសម្តេចមិនទាន់កើត ដូច្នេះអ្នកចង់ឲ្យទាមទារ យកទឹកកម្ពុជាក្រោមមកវិញ មានតែជួយក្តាមជ្ឈូសប៉ុណ្ណោះ។ សម្តេចតេជោបានថ្លែងក្នុងពិធីដាក់ ឲ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញ-កំពត នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ថា បន្ទាប់ពីសម្តេចបង្ហោះសារ នៅហ្វេសប៊ុកពាក់ព័ន្ធសង្គ្រារុស្ស៊ី និងអ៊ុយក្រែនស្រាប់តែមាន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការហួសចិត្ត ចំពោះអង្គភាពរដ្ឋមួយ បានលើកសំណើមកនាយករដ្ឋមន្ត្រី សុំទិញរថយន្តក្នុងអំឡុងពេលដែលកម្ពុជា កំពុងមានតម្រូវការចាំបាច់ លើការប្រើប្រាស់ថវិកា ទប់ស្កាត់មេរោគកូវីដ១៩ ។សម្ដេចបានសំណូមពរឲ្យស្ថាប័នរដ្ឋ ប្រើប្រាស់ថវិកាជាតិ ដោយសន្សំសំចៃ តាមរយៈការកាត់បន្ថយ ការចំណាយដែលពុំចាំបាច់ ។ ក្នុងពិធីបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានចង្អុលមុខចំៗ និងព្រមានខ្លាំងៗ ទៅកាន់រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ទាក់ទិនទៅនឹងការមិនសហការ ជាមួយរដ្ឋមន្ត្រីដទៃទៀត ។ ក្នុងពិធីបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា បច្ចុប្បន្នក៏មានបណ្តាក្រុមហ៊ុនឯកជន មួយចំនួនជំពាក់បំណុលរដ្ឋ ដូច្នេះត្រូវបំពេញ កាតព្វកិច្ចជូនរដ្ឋឲ្យបានត្រឹមត្រូវ ដោយត្រូវប្រញាប់មកបង់ពន្ធ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យបណ្តារដ្ឋមន្រ្តី គ្រប់ក្រសួង ធ្វើជារដ្ឋមន្រ្តីពេញអាណត្តិ កុំធ្វើតែពាក់កណ្តាលទី ព្រោះមិនពិបាកក្នុងដកចោលនោះទេ យ៉ាងយូរត្រឹម២៤ ម៉ោងប៉ុណ្ណោះ ។ សម្តេចតេជោថ្លែងបន្តថា ស្នើឲ្យអស់លោក លោកស្រីបន្តធ្វើជារដ្ឋមន្រ្តីពេញអាណត្តិ កុំធ្វើពាក់កណ្តាលទី ព្រោះមិនពិបាកដករដ្ឋមន្រ្តីចោលនោះ មិនយូរទេត្រឹម២៤ម៉ោង ដករដ្ឋមន្រ្តីមួយចេញហើយ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងការហួសចិត្ត ចំពោះអង្គភាពមួយ ដែលបានដាក់សំណើ សុំទិញរថយន្តទំនើប២គ្រឿង ខណៈបច្ចុប្បន្នកំពុងមាន តម្រូវការលើបញ្ហាកូវីដ ។ សម្តេចតេជោបានថ្លែងបន្តថា ថ្មីៗនេះ មានអង្គភាពមួយត្រូវការ ចំណាយចាំបាច់ទិញរថយន្ត២គ្រឿង ស៊េរីទំនើបបម្រើការងារមូលដ្ឋាន ។ សម្តេចថា គ្មានហេតុផលអ្វី ត្រូវទិញទេ...