ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ នឹងអញ្ជើញជាអធិបតី “អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤” ដែលនឹងប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ត្រូវធានាលើការពង្រឹងសមភាពយេនឌ័រ ដោយនៅតែបន្តជាកិច្ចការអទិភាព និងកាន់តែចាំបាច់ ដើម្បីឲ្យស្ត្រី និងក្មេងស្រីគ្រប់រូប ទទួលបាននូវកាលានុវត្ត ភាពពេញលេញ និងប្រកបដោយសមភាព នៅក្នុងគ្រប់ទិដ្ឋភាព ទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ។ ថ្លែងក្នុងសុន្ទរកថា អបអរសាទរខួបទី១១៣...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកស្ត្រីកម្ពុជាបានចូលរួមយ៉ាងសកម្ម និងជាតួអង្គដ៏សំខាន់ នៅក្នុងការលើកកម្ពស់ ស្ថានភាពជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ។ ថ្លែងក្នុងសុន្ទរកថា ក្នុងឱកាសអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ នាថ្ងៃទី៧មីនានេះ សម្តេចធិបតីមានប្រសាសន៍ថា “នៅឆ្នាំ២០២៤នេះ កម្ពុជា...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរស្តីពី វិធានការអប់រំ បង្ការ និងពន្លត់អគ្គិភ័យ នៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍។ ក្នុងសារាចរ ចេញផ្សាយនាថ្ងៃ១ មីនា បានបង្ហាញពីគោលបំណងឲ្យ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការនិងទប់ស្កាត់ឲ្យ បានជាអតិបរមានូវគ្រោះថ្នាក់ អគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ ស្របពេលដែលមានការជូនដំណឹងស្តីពី...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា “ចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អូស្ត្រាលី” ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ បន្តគាំទ្រ វិស័យកីឡាទាំងស្មារតី និងថវិកា ។ ក្នុងឱកាសអញ្ជើញ ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី “ប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើស ជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នឹងអញ្ជើញជាអធិបតី “ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើស ជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី...
ភ្នំពេញ៖ បន្ទាប់ពីមានការលើកឡើងនូវ គំនិតអវិជ្ជមានចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ជុំវិញសកម្មភាពការចង្អុលបង្ហាញ តម្រង់ទិសដល់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលថា សម្តេចលូកដៃលើការងារអ្នកដទៃនោះ ត្រូវបានសម្តេចប្រាប់វិញថា បើធ្វើនាយករដ្ឋមន្ត្រី មិនមានសិទ្ធិណែនាំ ក្រសួងស្ថាប័ន ក្រោមឱវាទ ឲ្យដាក់ទិសដៅការងារនោះ តើឲ្យធ្វើនាយករដ្ឋមន្ត្រីធ្វើអ្វី?។ ក្នុងពិធីប្រកាសជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងសុខាភិបាល ឆ្នាំ២០២៣ នាថ្ងៃ២២...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារតេជោសែន” និង “បិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍” ៕