ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ គាំទ្រការណែនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលណែនាំក្រសួងការងារ និង បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបន្តពង្រឹង កម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដល់កម្មករនិយោជិត ពីព្រោះជាយុទ្ធសាស្ត្របង្កើន ផលិតភាពការងារ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទម្លាយឲ្យដឹងថា ចំពោះក្មេងៗជនជាតិចិន(តៃវ៉ាន់)២នាក់ដែលបានចាប់ខ្លួន ក្នុងករណីថតសម្តែងសកម្មភាព ជាវីដេអូនានាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា មានអ្នកចេញមុខសុំអន្តរាគមន៍ដោះលែង តែសម្តេចតបថា គ្មានការដោះលែងអ្វីឡើយ តែត្រូវដាក់គុកឲ្យកាន់តែយូរល្អជាង ។ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នាព្រឹកថ្ងៃ១៩ កុម្ភៈ សម្តេចធិបតីរំលឹកថា កាលពីថ្ងៃ១៤ កុម្ភៈ សមត្ថកិច្ចបានចាប់ខ្លួនក្មេងៗតៃវ៉ាន់២នាក់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ៩៣៨ ហិកតា បន្ថែមទៀត ដែលស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។ តាមរយៈបណ្តាញសង្គម របស់សម្តេចធិបតី នៅថ្ងៃទី១៧ កុម្ភៈនេះ បានលើកឡើងថា នៅថ្ងៃទី១៦ កុម្ភៈ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា អ្នកមានចំណេះដឹង មិនអាស្រ័យលើអ្នកមាន អ្នកក្រ ឬកំព្រានោះទេ បើមានឱកាសដូចគ្នានោះ ហើយកូនអ្នកមាន ក៏មិនប្រាកដថា ពូកែជាង កូនអ្នកខ្វះខាតដែរ ។ នាឱកាសអញ្ជើញ ជាអធិបតីសម្ពោធ ទីតាំងសាកលវិទ្យាល័យជាតិ គ្រប់គ្រង សាខាវាលស្បូវ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ព្រឹកស្អែកនេះ នឹងអញ្ជើញជាអធិបតី “សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញសបត្រ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង” ។ សូមរំលឹកថា សាខាសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្ថិតនៅភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង គ្រប់ប្រភេទក្នុងមូលដ្ឋាន បើក្នុងករណីមានបន្តបើកថ្មីបន្ថែមទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេចផងដែរ។ ការចេញបទបញ្ជានេះ បានធ្វើឡើងភ្លាមៗផងដែរ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក្រោយពីតារាកំប្លែងល្បីឈ្មោះ នាយគ្រឿន បានផ្សព្វផ្សាយនូវល្បែងអនឡាញ ឈ្មោះ “DIG88.COM” ក្នុងគោលបំណងទាក់ទាញពលរដ្ឋ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យគ្រប់ស្ថាប័ន និង នាយកដ្ឋានពាក់ព័ន្ធ ដែលមានសិទ្ធិ ចុះពិនិត្យ ធ្វើសវនកម្មលើស្ថាប័នផ្សេងៗ ត្រូវស្វែងរកយន្តការរួមណាមួយ ដើម្បីធ្វើយ៉ាងណា សម្របសម្រួល កុំឲ្យអនុវត្ត ការងារត្រួតស៊ីគ្នា ខណៈសម្តេចធិបតីមើលឃើញថា ទាំងអធិការកិច្ចផ្ទៃក្នុងនិងក្រៅ ធ្វើ៧ដង លើការងារតែមួយក្នុងមួយឆ្នាំ ។...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ស្អែកនេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច” ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងដំណើរទស្សកិច្ចនៅប្រទេសថៃ សម្តេចនិងនាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នាដោះស្រាយចំណុចគាំងជាង២០ឆ្នាំ ដើម្បីចាប់ផ្តើម គិតគូរអំពីការទាញផលរួម នៅតំបន់ត្រួតស៊ីគ្នា នៃឧស្ម័ននិងប្រេងកាត ដែលមានពីធម្មជាតិ ខណៈការទាញយកប្រយោជន៍នេះដេីម្បីសេដ្ឋកិច្ចជាតិ និងធ្វើឲ្យកម្ពុជា អាចម្ចាស់ការលើវិស័យថាមពលដោយខ្លួនឯង មិនមែនដូចអ្វី ដែលជាការលើកឡើង របស់ក្រុមប្រឆាំងថា ជាទង្វើក្បត់ជាតិនោះទេ ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី “បិទសន្និបាតបូក សរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨...