ភ្នំពេញ៖ លោក សព បូរ៉ល វុនតេលេស តំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងប្រធានគណៈកម្មការអឺរ៉ុប បានទទួលស្គាល់ថា វិបត្តិនៅមីយ៉ាន់ម៉ា ពិតជាមានភាពស្មុគស្មាញ និងពិបាកដោះស្រាយ។ ជាមួយនឹងការទទួលស្គាល់នេះ លោកក៏សម្តែងការព្រួយបារម្ភ ពាក់ព័ន្ធនឹងវិបត្តិដែលកំពុងតែកើតឡើង នៅក្នុងប្រទេសមួយនេះដែរ ។ វិបត្តិនយោបាយ នៅមីយ៉ាន់ម៉ា មានសភាពការណ៍កាន់តែតានតឹងទៅៗ...
បរទេស៖ក្រុមអ្នកកាទូតដែលមានប្រភពមកពីសហភាពអ៊ឺរ៉ុប EU ប្រទេសរុស្សីនិងប្រទេសអ៊ីរ៉ង់កាពីថ្ងៃចន្ទបានបង្ហាញពីសុទិដ្ឋិនិយមយ៉ាងខ្លាំង ទៅលើកិច្ចពិភាក្សាគ្នាសាជាថ្មីចំពោះបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ដើម្បីអាចធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥អាចរស់រានមានជីវិតឡើងវិញបន្ទាប់ពីបានជាប់គាំងដល់ជាង៥ខែមកហើយ។ លោក Enrique Mora អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការងារសេវាកម្មសកម្មភាពខាងក្រៅអឺរ៉ុបបាននិយាយថា៖ខ្ញុំមានអារម្មណ៍វិជ្ជមានខ្លាំងចំពោះអ្វីដែលយើងបានមើលឃើញនៅថ្ងៃនេះទាំងអស់គ្នា។ លោកបន្តថា៖យើងបានមើលឃើញផងដែរអំពីសេចក្តីចង់បានពិតប្រាកដរបស់ក្រុមគណប្រតិភូរបស់អ៊ីរ៉ង់ដើម្បីអាចនាំយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ JCPOAត្រឡប់មកដំណើរការឡើងវិញ។ ក្នុងនោះផងដែរលោក Mikhail Ulyanov តំណាងអចិន្ត្រៃយ៍របស់រុស្សីប្រចាំនៅក្នុងទីក្រុង Vienna បានបញ្ជាក់ដែរថាក្រុមអ្នកចូលរួមគ្រប់ភាគីបានឈានទៅដល់ការយល់ព្រមគ្នាក្នុងការឈានមួយជំហានទៀតសម្រាប់កិច្ចប្រជុំជុំទី៧ដែលទើបតែបានបញ្ចប់ទៅនេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ សហភាពអឺរ៉ុប បានចុះបញ្ជីខ្មៅរដ្ឋមន្ត្រី ទើបឡើងកាន់តំណែងថ្មី របស់ស៊ីរីចំនួន៤រូប ដោយការដាក់ទណ្ឌកម្ម លើពួកគេ ពីបទបន្តឲ្យមានវិបត្តិ នៅក្នុងប្រទេសមជ្ឈិមបូព៌ា នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ក្រុមប្រឹក្សាអឺរ៉ុប បានព្រមព្រៀងគ្នានៅថ្ងៃចន្ទសប្ដាហ៍នេះ ដាក់ទណ្ឌកម្មរដ្ឋមន្ត្រីពាណិជ្ជកម្មផ្ទៃក្នុង...
បរទេស៖សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ នឹងបង្កើនការដាក់ទណ្ឌកម្មលើប្រទេសបេឡារុស ដែលនៅថ្ងៃចន្ទនេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការ ចោទប្រកាន់របស់ប្រទេស លោកខាងលិច ដែលថា ខ្លួនកំពុងជំរុញឲ្យមានវិបត្តិអន្តោប្រវេសន៍ ធ្វើឲ្យមនុស្សរហូតដល់ទៅ៤.០០០នាក់ ជាប់នៅក្នុងព្រៃមានអាកាសធាតុដ៏ត្រជាក់ ស្ថិតតាមព្រំដែនបេឡារុសនិងប៉ូឡូញ។ ក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើកិច្ចប្រជុំនៅក្នុងទីក្រុងព្រួចសែល ដើម្បីព្រមព្រៀងគ្នាស្តីពីចំណាត់ការដាក់សម្ពាធបន្ថែមទៀតលើប្រទេសបេឡារុស ដែលមានមេដឹកនាំ គឺលោក Alexander Lukashenko បានធ្វើការបង្ក្រាបលើក្រុមអ្នកតវ៉ា ដែលចោទថាការបោះឆ្នោតដែលលោកជាប់ជាប្រធានាធិបតីនោះ...
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការអំពាវនាវឲ្យប្រទេសអ៊ីស្រាអែល ផ្អាកការសាងសង់លំនៅស្ថាន និងឈប់បន្តការដេញថ្លៃ សម្រាប់ផ្ទះលំនៅឋានថ្មីចំនួន១.៣០០ផ្ទះ នៅក្នុងតំបន់ West Bank ដែលត្រូវបានប្រកាស កាលពីចុងសប្ដាហ៍កន្លងទៅ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យមួយរូបរបស់គណៈកម្មការ ប្រតិបត្តិរបស់សហភាពអឺរ៉ុប បាននិយាយដូច្នេះថា “លំនៅស្ថាននោះ គឺមានភាពខុសច្បាប់ ស្ថិតក្រោមច្បាប់អន្តរជាតិ និងជាឧបសគ្គដ៏ធំមួយ ក្នុងការសម្រេចបាននូវដំណោះស្រាយ...
បរទេស៖ នៅមុនជំនួបកំពូលមួយផ្សេងទៀត រវាងអ៊ុយក្រែននិងសហភាពអឺរ៉ុប នាថ្ងៃអង្គារនេះ សហភាពអឺរ៉ុប មានសមាជិក២៧ប្រទេស បានដាក់ទណ្ឌកម្ម ផ្តោតលើមន្ត្រីអនុវត្តច្បាប់៨រូប សម្រាប់ការអនុវត្តតាមច្បាប់រុស្ស៊ី នៅលើទឹកដីនៃតំបន់គ្រីមា។ ទីប្រឹក្សាអឺរ៉ុប ដែលគ្រប់គ្រងលើទិសដៅនយោបាយ នៃសហភាពអឺរ៉ុប បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចចិត្តកាលពីថ្ងៃចន្ទ ដាក់ទណ្ឌកម្មលើចៅក្រម រដ្ឋអាជ្ញា និងមន្ត្រីសន្តិសុខ សម្រាប់ការគាំទ្រ គោលនយោបាយរុស្ស៊ី ដែលគម្រាមកំហែង ដល់អធិបតេយ្យភាព...
បរទេស៖ សេចក្តីថ្លែងការណ៍ព្រាងមួយ ដែលត្រូវបានគេត្រៀមរៀបចំសម្រាប់កិច្ចប្រជុំមួយនៅថ្ងៃអង្គារ តាមសេចក្តីរាយការណ៍ បាននិយាយថា បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប ប្តេជ្ញាទប់ស្កាត់អន្តោប្រវេសន៍ដែលគ្មានការគ្រប់គ្រង មកពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយពួកតាលីបង់កាន់កាប់ប្រទេស។ រដ្ឋាភិបាលសហភាពអឺរ៉ុប នាពេលបច្ចុប្បន្ន ប្រឹងខ្នះខ្នែងធ្វើការបញ្ចៀសមិនឲ្យមានភាពវឹកវរជាថ្មីនៃជនភៀសខ្លួននិងជនអន្តោប្រវេសន៍ ដែលធ្លាប់កើតមាននៅក្នុងឆ្នាំ២០១៥ ទាំងដែលសហភាពអឺរ៉ុបមិនបានត្រៀមខ្លួន និងបានបង្កឲ្យមានការបែកបាក់នៅក្នុងចំណោមពួកគេ ធ្វើឲ្យមានការគាំទ្រខ្លាំងឡើងសម្រាប់ភាគីស្តាំនិយម ស្របពេលដែលជំរុំនៅក្រិក អ៊ីតាលី និងទីដទៃទៀត បានកើនឡើង។ យោងតាមសេចក្តីថ្លែងការណ៍ព្រាងនោះ ក្រុមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
ប៉េកាំង៖ នៅក្នុងវិធានការចុងក្រោយ ដើម្បីបង្ហាញអំពីបញ្ហាសិទ្ធិមនុស្សរបស់បណ្តាប្រទេសលោកខាងលិច ប្រទេសចិនបានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការរំលោភសិទ្ធិរបស់ជនចំណាកស្រុកនិងជនភៀសខ្លួនដោយក្នុង ចំណោមប្រទេសផ្សេងទៀត រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង់គ្លេស អូស្ត្រាលី និងកាណាដា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបញ្ជូនកាលពីថ្ងៃពុធដល់កិច្ចប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Jiang Duan រដ្ឋមន្រ្តីបេសកកម្មចិន ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ...
បរទេស៖ សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃសៅរ៍ម្សិលមិញនេះ ភាគីដែលកំពុងតែចរចា ឲ្យមានការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ នឹងបើកកិច្ចប្រជុំផ្លូវការមួយ នៅក្នុងទីក្រុងវីយែន នាថ្ងៃអាទិត្យនេះ នេះបើតាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ ប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោកចំនួន៦ នាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើការចរចាគ្នា នៅក្នុងទីក្រុងវីយែន ចាប់តាំងពីខែមេសាមក...
បរទេស៖ ប្រធានគោលនយោបាយបរទេស របស់សហភាពអឺរ៉ុប នៅថ្ងៃសៅរ៍នេះ បាននិយាយប្រាប់ថ្នាក់ដឹកនាំ នៃប្រទេសលីបង់ថា ពួកគេនឹងត្រូវថ្កោលទោស ចំពោះវិបត្តិនយោបាយនិងសេដ្ឋកិច្ច នៅក្នុងប្រទេស ហើយអ្នកខ្លះអាចនឹងប្រឈមមុខ នឹងទណ្ឌកម្ម ប្រសិនបើពួកគេនៅបន្តរារាំង វិធានការបង្កើតរដ្ឋាភិបាលថ្មី និងការអនុវត្តកំណែទម្រង់។ ថ្លែងក្រោយអ្វីដែលលោកហៅថា ជាការផ្លាស់ប្តូរយោបល់គ្នាដោយស្មោះត្រង់ ជាមួយលោកប្រធានាធិបតី Michel Aoun នោះ លោក Josep...