ព័ត៌មានអន្តរជាតិ

បេសកជនរបស់ចិន ប្រចាំយូអិន ជំរុញឱ្យសហភាពអឺរ៉ុប ជំរុញប្រទេសទាំងអស់ ឱ្យពង្រឹងការរួបរួមគ្នា

យូអិន៖ បេសកជនចិនប្រចាំ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសចិនរំពឹងថា សហភាពអឺរ៉ុប នឹង “ទប់ទល់នឹងការរស់ឡើងវិញនៃ គំនិតនៃការប្រឈមមុខគ្នាដោយជំរុំ និងប្លុក” និងលើកកម្ពស់ការរួបរួមពិភពលោក។

តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ លោក Dai Bing បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីកិច្ចសហប្រតិបត្តិការ របស់អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបថា “យើងរំពឹងថា អឺរ៉ុប នឹងដើរតួនាទីយ៉ាងសកម្ម និងស្ថាបនាក្នុងកិច្ចការអន្តរជាតិ ដោយទប់ទល់នឹងការរស់ឡើងវិញ នៃគំនិតនៃការប្រឈមមុខដាក់គ្នាដោយជំរុំ និងប្លុក ហើយជំរុញប្រទេសទាំងអស់ ឱ្យពង្រឹងឯកភាព និងសម្រេចបាននូវវឌ្ឍនភាពរួមគ្នា ក្រោមបដានៃពហុភាគីនិយម” ។

ក្នុងនាមជាអ្នកតស៊ូមតិសកម្ម នៃពហុភាគីនិយម សហភាពអឺរ៉ុប គួរតែនាំមុខក្នុងការគោរពនូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ គោរពច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលទទួលស្គាល់ជា សកលនៃទំនាក់ទំនងអន្តរជាតិ គោរពអធិបតេយ្យភាព និងឯករាជ្យភាពនយោបាយ របស់ប្រទេសទាំងអស់ និងប្តេជ្ញាមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសផ្សេងទៀត។

លោកបានបន្ថែមថា “យើងរំពឹងថា អឺរ៉ុបនឹងយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ និងគោរពនូវកង្វល់សន្តិសុខស្របច្បាប់ របស់ប្រទេសទាំងអស់ ហើយខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីលើកកម្ពស់ការដោះស្រាយ ជម្លោះដោយសន្តិវិធី និងដើម្បីកសាងយន្តការសន្តិសុខសកល និងក្នុងតំបន់ប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព”។

ដោយកត់សម្គាល់ថា ហានិភ័យសន្តិសុខស្បៀង ថាមពល និងហិរញ្ញវត្ថុសកលនៅតែបន្តកើនឡើង បេសកជនចិនបានជំរុញឱ្យ បណ្តាប្រទេសសហភាពអឺរ៉ុប យកចិត្តទុកដាក់បន្ថែមទៀត ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top