ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ត ព្រមទាំងផ្តល់អនុសាសន៍ផ្សេងៗដើម្បីអនុវត្តការងារកាន់តែល្អប្រសើរនាថ្ងៃ៤ ធ្នូបានណែនាំឲ្យគ្រប់អង្គភាពថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នក្នុងការអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ លោកថា ក្នុងនោះក៏មានទាំងការប្រើប្រាស់ធនធានមនុស្ស សម្ភារៈ និងថវិកាឲ្យបានសមស្របទៅតាមតម្រូវការជាក់ស្តែង និងពង្រឹងការកែលម្អសេវាសង្រ្គោះបន្ទាន់ គុណភាពសេវា ប្រពោធនកម្ម...
ភ្នំពេញ៖ ស្ថិតក្នុងសម័យបច្ចេកវិទ្យា ឈានមុខនាពេលបច្ចុប្បន្ន លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសដាក់ឲ្យប្រើប្រាស់ សាកល្បងនូវប្រព័ន្ធគ្រប់គ្រង ចរន្តឯកសារតាមអេឡិចត្រូនិច ។ ក្នុងឱកាសអញ្ជើញដឹកនាំ កិច្ចប្រជុំការងារប្រចាំខែវិច្ឆិកា នាថ្ងៃ១ ធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត លោកសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា ការដាក់សាកល្បងនេះអាចស្នើសុំយោបល់...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ២៩ វិច្ឆិកា បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល សួរសុខទុក្ខ និងថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់មជ្ឈមណ្ឌលជាតិនេះផងដែរ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនរបស់មជ្ឈមណ្ឌលនេះ ទាំងរហដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្តាប់ធ្នាប់ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ព្រមទាំងត្រូវពិនិត្យបន្ថែមទៀត...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ២០ វិច្ឆិកានេះ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំថ្នាក់ដឹកនាំទទួលបន្ទុក ក្នុងការជួយពង្រឹងបន្ថែមដល់មន្ត្រីក្រោមឱវាទ រួមមាន៖ការចុះពិនិត្យមណ្ឌលសុខភាពធ្វើយ៉ាងណាសូមឱ្យមានគុណភាព ប្រសិទ្ធភាព និងពាំនាំគំរូល្អដើម្បីយកទៅអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ ។ សម្រាប់ការបណ្តុះបណ្តាលត្រូវមានចក្ខុវិស័យ...
ភ្នំពេញ៖លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាល ព្រមទាំងជួបសំណេះសំណាល និងថ្លែងអំណរគុណ មន្រ្តីរាជការ និងក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យកុមារជាតិ ដែល បានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនរបស់មន្ទីរពេទ្យ ទាំងការរៀបចំរហដ្ឋារចនាសម្ព័ន្ធ រួមទាំងសម្ភារបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សមានជំនាញច្បាស់លាស់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី១៥ វិច្ឆិកា បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង។ នាឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី កោតសរសើរ មន្រ្តីសុខាភិបាលទាំងអស់ នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានខិតខំបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ សាស្រ្តាចារ្យរដ្ឋមន្រ្តី...
ភ្នំពេញ ៖ លោក សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តលើកទី១ នៃខែវិច្ឆិកា។ ក្នុងកិច្ចប្រជុំនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំជាពិសេសឲ្យថ្នាក់ដឹកនាំទទួលបន្ទុកការងារបន្តពង្រឹងការផ្តល់សេវានៅតាមមន្ទីរពេទ្យថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព ចុះពិនិត្យផ្ទាល់ ជាប់ជាប្រចាំនៅមូលដ្ឋានសុខាភិបាល...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសបន្តអញ្ជើញចុះពិនិត្យស្ថានភាព-វឌ្ឍនភាពសុខាភិបាល និងវត្តមាន ប្រចាំការ តាមមណ្ឌលសុខភាព ដើម្បីពង្រឹងការផ្តល់សេវាតាមមណ្ឌលសុខភាព នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ នាថ្ងៃ៤ វិច្ឆិកា បានផ្តាំផ្ញើសារចំនួន៥ជាគន្លឹះដល់មន្រ្តីសុខាភិបាលខេត្តនេះ សម្រាប់និរន្តរភាពនៃការអភិវឌ្ឍន៍ខ្លួនក្នុងការបម្រើវិស័យសុខាភិបាល។ ចំណុចទាំង៥នោះរួមមាន៖ ១-ត្រូវថែទាំសុខភាពខ្លួនជាប់ជាប្រចាំ និងកាន់តែខិតខំថែរក្សាសុខភាពមន្ត្រីសុខាភិបាល ដែលជាសហភាតរ ទោះបីលោកចូលនិវត្តន៍ក៏ដោយ។ ២-បន្តខិតខំរក្សាចំណេះដឹង...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានរំលឹកពីការដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព៩ចំណុច ពាក់ព័ន្ធវិស័យសុខាភិបាលកម្ពុជា ជាពិសេស ពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាមន្រ្តីរាជការឲ្យល្អបន្ថែមទៀតនៅតែជាចំណុចអាទិភាពរបស់សាស្ត្រាចារ្យ។ ការរំលឹករបស់លោកសាស្ត្រាចារ្យរដ្ឋមន្រ្តីសុខាភិបាលនេះ ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល ដើម្បីពិនិត្យការអនុវត្តយុទ្ធសាស្រ្តអាទិភាពចម្បងរបស់ក្រសួងដែលបានដាក់ចេញ នៅមណ្ឌលសុខភាពភ្នំដែក និងមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ខេត្តព្រះវិហារ នាថ្ងៃ៤ វិច្ឆិកា ។ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា យុទ្ធសាស្រ្តដាក់ចេញដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ...