ភ្នំពេញ៖ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានស្នើឲ្យអ្នករាយការណ៍ពិសេស ផ្ដល់នូវភស្តុតាងរឹងមាំជាក់ស្ដែង ដើម្បីផ្ទៀងផ្ទាត់ចំពោះការចោទប្រកាន់ ដែលអ្នករាយការណ៍បានថ្លែងកន្លងមកថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មានការបំភិតបំភ័យ និងការព្រួយបារម្ភ ។ ការស្នើរបស់តំណាងអចិន្ត្រៃយ៍កម្ពុជា ធ្វើឡើងក្នុងកិច្ចសន្ទនាអន្តរសកម្ម ស្ដីពីរបាយការណ៍ផ្ទាល់មាត់ របស់អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២៩...
ភ្នំពេញ៖ ជុំវិញកិច្ចសហប្រតិបត្តិការ ផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន និងសម្តេចតេជោ វាយតម្លៃខ្ពស់ ចំពោះការផ្លាស់ប្តូរទស្សនៈគ្នា ត្រង់ទៅត្រង់មករវាងប្រទេសទាំងពីរ ។ ក្នុងសេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ក្រោយដំណើរទស្សនកិច្ច លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្តីជប៉ុន មកកាន់កម្ពុជា នៅថ្ងៃទី២០មីនានេះ...
បរទេស៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានជំរុញប្រទេសជប៉ុន ឲ្យផ្អាកកម្មវិធីសិក្សាយោធាបរទេសមួយ ដែលកម្មាភិបាលមកពីប្រទេសមីយ៉ានម៉ា បានទទួលការបណ្ដុះបណ្ដាកម្មវិធីប្រយុទ្ធ។ ចាប់តាំងពីមានរដ្ឋប្រហារ ក្នុងប្រទេសមីយ៉ានម៉ា នៅក្នុងខែកុម្ភៈមក ប្រទេសជប៉ុនបានកាត់ផ្តាច់ជំនួយថ្មី និងបានអំពាវនាវឲ្យយោធា នៃប្រទេសមីយ៉ានម៉ា ឈប់ធ្វើអំពើហិង្សា ប៉ុន្តែក្រុមសិទ្ធិមនុស្ស បាននិងកំពុងតែស្នើឲ្យមាន ចំណាត់ការកាន់តែខ្លាំងក្លាឡើង ដូចជាទណ្ឌកម្មសេដ្ឋកិច្ចជាដើម។...
ភ្នំពេញ ៖ ក្នុងនាមធ្លាប់ធ្វើការនៅខាងអង្គការការពារសិទ្ធិនៅកម្ពុជា លោក កឹម សុខា បានលើកឡើងថា ក្នុង៣ទសវត្សកន្លងមកនេះ លោកបានផ្តល់អាទិភាពលើការងារសិទ្ធិមនុស្ស ទោះក្នុងឋានៈជាអ្វីក៏ដោយ ។ ការលើកឡើងរបស់លោកនេះ ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ (១០ធ្នូ ១៩៤៨-១០ធ្នូ ២០២១)។ លោក កឹម...
ភ្នំពេញ ៖ លោកស្រី ម៉ារីស ផេន(Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារី នៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ អំពីស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយ លោកស្រី ម៉ារីស ផេន លោក កឹម សុខា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី៨...
ភ្នំពេញ ៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានណែនាំមន្ដ្រីរបស់ខ្លួន ត្រូវបន្តពង្រឹងសមត្ថភាពប្រឹងប្រែង បំពេញការងារបម្រើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណា ឲ្យប្រទេសជាតិ មានការរីកចម្រើនបន្ថែមទៀត ផងដែរ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពី ការតែងតាំងសមាជិក សមាជិកាថ្មី និងការដំឡើងឋានៈ ជូនសមាជិក...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា កម្ពុជាមានឆន្ទៈខ្ពស់ចំពោះការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ដែលបានស្តែងចេញយ៉ាងច្បាស់ តាមរយៈការផ្តល់សច្ចាប័ន។ ការលើកឡើងរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បែបនេះ ឆ្លើយតបទៅនឹងការរិះគន់ និងរបាយការណ៍ចោទប្រកាន់ដោយលំអៀង និងគ្មានមូលដ្ឋានរបស់ក្រុម និងអង្គការស្ថាប័នមួយចំនួន ដែលមាននិន្នាការ នយោបាយប្រឆាំងនឹងរដ្ឋាភិបាល។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មាន១៣ទំព័រ ចេញផ្សាយនាថ្ងៃទី៧ ខែតុលា...
ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់ចិនម្នាក់ បានអំពាវនាវឱ្យប្រទេសនានាធ្វើការរួមគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស និងលើកកម្ពស់យុត្តិធម៌អន្តរជាតិ នេះបើយោងតាមការចុះផ្សាយេបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Chen Xu តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិ ប្រចាំនៅទីក្រុងហ្សឺណែវ (UNOG) បានធ្វើការកត់សម្គាល់នេះ ខណៈពេលដែលបានចេញសេចក្តីថ្លែងការណ៍រួមក្នុងនាមប្រទេសមួយក្រុមនៅឯសម័យប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ លោក Chen បានសង្កត់ធ្ងន់ថា ការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវបានដឹកនាំដោយគោលការណ៍នៃសាកលលោក...
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា កិច្ចប្រជុំមេដឹកនាំមកពីប្រទេស មានឧស្សាហកម្មលូតលាស់ទាំង៧ នៅលើពិភពលោក (G7) បានលើកឡើងពីបញ្ហា ៣សំណុចសំខាន់ ពាក់ព័ន្ធជាមួយប្រទេសចិន ដោយរិះគន់ និងបង្ហាញក្តីបារម្ភពីបញ្ហានោះ ។ ប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ នៅលើពិភពលោក (G7) គឺមានសហរដ្ឋអាមេរិក ប្រទេសកាណាដា បារាំង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានទទូចដល់ប្រទេសចិន ឱ្យធ្វើសកម្មភាពកាន់តែមាន ទំនួលខុសត្រូវលើសិទ្ធិមនុស្ស ដោយយកចិត្តទុកដាក់លើការ ព្យាបាលជនជាតិភាគតិចអ៊ុយហ្គ័រ នៅតំបន់ស៊ីនជាំង និងបានសម្តែងការងឿងឆ្ងល់ ចំពោះការពន្យល់របស់ទីក្រុងប៉េកាំង អំពីប្រភពដើមវីរុសកូវីដ-១៩។ លោក បៃដិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលនៃក្រុមទាំង ៧ (G7) នៅទីក្រុងខនវឺរ ភាគនិរតីនៃប្រទេសអង់គ្លេសថា លោក...