ភ្នំពេញ ៖ អាជ្ញាធរ បានបញ្ឈប់ការ ប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ «បុប្ផាអង្គរ» បន្ទាប់ពីម្ចាស់ទូកទទួលស្គាល់កំហុសថា ខ្លួន «ពិតជាបានបោះចោលសំរាម ចូលក្នុងទន្លេ ពិតប្រាកដមែន»។ ការបញ្ឈប់ប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ «បុប្ផាអង្គរ» នេះ បន្ទាប់ពីមានហ្វេសប៊ុកឈ្មោះ Buntha Chheang បានសរសេរថា «សូមសមត្ថកិច្ចខណ្ឌដូនពេញ ជួយមើលទូកដឹកភ្ញៀវទេសចរមួយនេះ ដឹកសំរាមទៅបោះចោលក្នុងទន្លេ រួចបើកចូលមកខាងវិញ»។...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញការផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុ ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) បានលឿន ពោលគឺអាចបង្កើត ជាសហគ្រាសថ្មីមួយ នៅថ្នាក់ក្រោមជាតិ បាននៅក្នុងខែតុលាឬខែវិច្ឆិកា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ...
ភ្នំពេញ៖ ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបងប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនតាមប្រព័ន្ធថ្នាលជាតិ នៃរដ្ឋបាលក្រុងបាត់ដំបងក្នុងគោលដៅពង្រឹងការគ្រប់គ្រងសំរាមសំណល់រឹងឱ្យបានល្អប្រសើរ ស្របតាមគោលការណ៍ប្រមូលឱ្យអស់ ប្រមូលឱ្យស្អាត ប្រមូលឱ្យទាន់ពេល និងប្រមូលឱ្យមាននិរន្តរភាព ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម នាថ្ងៃទី៨ ខែសីហានេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថាការអនុវត្តតាមប្រព័ន្ធថ្នាលជាតិនេះ គឺជាកម្មវិធីថ្មីមួយរបស់ ក្រសួងបរិស្ថាន ដើម្បីធ្វើឱ្យទីក្រុងបាត់ដំបង អស់សំរាម គ្មានថង់ប្លាស្ទិកហើរតាមខ្យល់ ឬនៅតាមទីសាធារណៈនានា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូននៅថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធ បើកឲ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាម មានតម្លៃជាង៤លានដុល្លារ ក្នុងខេត្តកំពង់ធំ និងបានប្រគល់ ឲ្យរដ្ឋបាលខេត្តគ្រប់គ្រង និងប្រតិបត្តិការបន្ត ។ ទីលានទុកដាក់សំរាមនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងនូវសេចក្តីត្រែកអរ នៅចំពោះមុខប្រជាពលរដ្ឋ ក្នុងវេទិកាពិគ្រោះយោបល់ សម្រាប់ខណ្ឌបឹងកេងកង បន្ទាប់ពីលោកបានសង្កេតឃើញថា ពលរដ្ឋនៅទីនេះ ពុំមានការត្អូញត្អែ និងសំណូមពរអ្វីពីលោក ពាក់ព័ន្ធបញ្ហាសំរាម ។ យ៉ាងណាក៏ដោយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាកល វិទ្យាល័យ...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាផ្លូវថ្នល់ ព្រមទាំងសម្អាតចិញ្ចើមផ្លូវមុខផ្ទះ និងទុកដាក់សំរាមត្រឹមត្រូវ ព្រោះសំរាមជាប្រភពនាំ មកនូវការកកស្ទះប្រព័ន្ធលូ។ នាឱកាសនោះចុះត្រួតពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនរ៉ូប៉ូត ដើម្បីត្រួតពិនិត្យប្រព័ន្ធលូ ក្នុងក្រុងសៀមរាប នាថ្ងៃទី១៣ កញ្ញា លោក ស៊ុន ចាន់ថុល...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក (World Bank) សិក្សារៀបចំគម្រោងធ្វើឲ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រោមការផ្ដល់ហិរញ្ញប្បទានពី ធនាគារពិភពលោកប្រមាណ ៦០លានដុល្លារ សម្រាប់រយៈពេល៦ឆ្នាំ។ តាមរយៈគេហទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ កុម្ភៈ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវកម្ម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំ ពេញ ទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាម សំណល់រឹង មកដាក់នៅតាមដងផ្លូៈសាធារណៈ នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាក បុណ្យភ្ជុំបិណ្ឌ ខណៈដែលបុគ្គលិក កម្មករ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ឡដុតសំណល់រឹងសំរាម ៥០ ដែលក្រសួង បានបំពាក់ទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក) បាននិង កំពុងចូលរួមដុតកម្ទេច សំណល់វេជ្ជសាស្ត្រ ពីមណ្ឌល ព្យាបាល ជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័ក ដែលជាជំនួយបន្ថែម លើឡដុតសំណល់ វេជ្ជសាស្ត្រដែលមាន ស្រាប់នៅតាមមន្ទីរពេទ្យនិង...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់ និងញែកសំរាមតាមប្រភេទ ជៀសវាងបោះសំរាម ចោលផ្តេសផ្តាសដែលឈានទៅធ្វើឲ្យប៉ះពាល់សោភណ្ឌភាព និងផាសុកភាពសង្គម ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានឲ្យដឹងថា ដើម្បីពង្រឹងសមត្ថភាពមន្ត្រី មូលដ្ឋាន ក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្រសួង បន្តគាំទ្ររដ្ឋបាលមូលដ្ឋាន តាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែម...