កាធុម៖ ជម្លោះដ៏សាហាវរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅក្នុងរដ្ឋធានីកាធុម បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៦នាក់ និងរបួសជាង ៥៩០ នាក់ ដែលបង្កើនការព្រួយបារម្ភ ជាអន្តរជាតិអំពីការកើនឡើងបន្ថែមទៀត។ មេបញ្ជាការកងទ័ពស៊ូដង់ លោកឧត្តមសេនីយ៍ Abdel Fattah Al-Burhan កាលពីថ្ងៃសៅរ៍បានចេញ សេចក្តីសម្រេចរំលាយកងកម្លាំង គាំទ្ររហ័សប៉ារ៉ាយោធា RSF នេះបើយោងតាមការចុះផ្សាយ...
ប៉េកាំង៖ ជម្លោះយោធារបស់ប្រទេសស៊ូដង់ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) កំពុងបង្កឱ្យមានការព្រួយបារម្ភ យ៉ាងទូលំទូលាយ ពីសហគមន៍អន្តរជាតិ ដោយប្រទេស និងអង្គការអន្តរជាតិជាច្រើនបានអំពាវនាវឱ្យ មានបទឈប់បាញ់ជាបន្ទាន់។ ដោយបានធ្វើឱ្យមនុស្សយ៉ាងតិច ៥៦នាក់ស្លាប់បាត់បង់ជីវីតរួចមកហើយ និង៥៩៥នាក់ផ្សេងទៀតរងរបួស ជម្លោះដែលបានផ្ទុះឡើងនៅព្រឹកថ្ងៃសៅរ៍ និងបានឈានដល់ថ្ងៃអាទិត្យនោះនៅតែមិនមានសញ្ញា នៃការធូរស្រាលឡើយ ។ អ្នកនាំពាក្យរបស់លោកបានលើកឡើងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio...
ស៊ូដង់ ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ថា យ៉ាងហោចណាស់ មនុស្ស១៥០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការប៉ះទង្គិច ជនជាតិភាគតិច ក្នុងរយៈពេល២ថ្ងៃចុងក្រោយ នៅក្នុងរដ្ឋ Blue Nile របស់ប្រទេសស៊ូដង់ នៅភាគខាងត្បូង ។ ការប្រយុទ្ធគ្នា ត្រូវបានគេបញ្ជាក់ថា ជារឿងកើតឡើងអាក្រក់បំផុត...
កាធូម៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ថា ក្រុមប្រឹក្សាជាតិការពារជនស៊ីវិល របស់ប្រទេសបានឲ្យដឹង នៅថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារព្យុះភ្លៀង ធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ និងគ្រោះទឹកជំនន់ នៅក្នុងប្រទេសស៊ូដង់ បានកើនឡើងដល់៧៥នាក់ហើយ ។ ក្រុមប្រឹក្សាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លើសពីនេះ មនុស្ស៣០នាក់បានរងរបួស ខណៈដែលផ្ទះចំនួន ១២.៥៥១ខ្នង ត្រូវបានបំផ្លាញ...
ប៉េកាំង៖ បេសកជនចិនកាលពីថ្ងៃអង្គារ៍ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការាហប្រជាជាតិ កែសម្រួលទណ្ឌកម្មប្រឆាំងនឹងស៊ូដង់ ក្នុងលក្ខណៈទាន់ពេលវេលា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ តំបន់ Darfur នៃប្រទេសស៊ូដង់ ស្ថិតក្នុងដំណាក់កាលសំខាន់នៃ ការផ្លាស់ប្តូរពីការរក្សាសន្តិភាព ទៅជាការកសាងសន្តិភាព។ ទីប្រឹក្សា លោក Xing Jisheng នៃបេសកកម្មអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ស្ថានភាពសន្តិសុខនៅក្នុង...
យូអិន ៖ បេសកកម្មរបស់អង្គការ សហប្រជាជាតិនៅប្រទេសស៊ូដង់ បានបញ្ចប់ដំណាក់កាលដំបូង នៃការពិគ្រោះយោបល់ ជាមួយភាគីស៊ូដង់ ដើម្បីបញ្ចប់វិបត្តិនយោបាយ នៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ បេសកកម្មជំនួយអន្តរកាលរួមរបស់អង្គការសហប្រជាជាតិ នៅស៊ូដង់ (UNITAMS) នឹងផលិតឯកសារសង្ខេបមួយក្នុង ពេលឆាប់ៗនេះ ដែលបង្ហាញពីផ្នែកសំខាន់ៗ នៃការឯកភាពគ្នាក្នុងចំណោម កងកម្លាំងនយោបាយស៊ូដង់ លើបញ្ហាចម្រូងចម្រាសលើការ...
បរទេស៖ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានជំរុញឲ្យថ្នាក់ដឹកនាំ នៃប្រទេសស៊ូដង់ ធានាឲ្យមានការគ្រប់គ្រងដោយស៊ីវិល និងបញ្ចប់អំពើហិង្សាលើក្រុមអ្នកតៃវ៉ា ក្រោយលោក Abdalla Hamdok បានលាឈប់ពីតំណែង ជានាយករដ្ឋមន្ត្រី ធ្វើឲ្យការផ្លាស់ប្តូរឆ្ពោះទៅរកការបោះឆ្នោត ធ្លាក់ចូលកាន់តែជ្រៅ ក្នុងភាពមិនច្បាស់លាស់។ នៅក្នុងសារបង្ហោះលើ បណ្ដាញសង្គមធ្វីតធ័រ ការិយាល័យកិច្ចការអាហ្វ្រិក របស់ក្រសួងការបរទេសអាមេរិក បាននិយាយយ៉ាងដូច្នេះថា “ក្រោយការលាឈប់ពីតំណែង របស់លោកនាយករដ្ឋមន្ត្រី...
បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសស៊ូដង់ លោក Abdalla Hamdok តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានលាឈប់ពីតំណែង ស្របពេលមានការតវ៉ាកំពុងតែប្រព្រឹត្តទៅ ក្រោយរយៈពេល២ខែបន្ទាប់ពីលោកត្រូវបានលើកឲ្យកាន់តំណែងវិញ បន្ទាប់ពីមានរដ្ឋប្រហារមួយ ធ្វើឲ្យលោកចុះចេញពីតំណែង។ លោក Abdalla Hamdok បានប្រកាសការលាឈប់ពីតំណែងរបស់លោក នៅក្នុងសុន្ទរកថាផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍កាលពីល្ងាចថ្ងៃអាទិត្យ ដោយនិយាយថា ការប៉ុនប៉ងព្យាយាមធ្វើការសម្របសម្រួលម្តងហើយម្តងទៀត ក្រោយលោកកាន់តំណែងជាថ្មីនោះ បានបរាជ័យ និងថា ប្រទេសត្រូវតែដើរទៅមុខជាមួយកិច្ចពិភាក្សាថ្មីមួយ...
KHARTOUM៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា ក្រុមហ៊ុនសហការជាមួយ រដ្ឋាភិបាលបានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស ៣៨នាក់ ត្រូវបានបាត់បង់ ជីវិត បន្ទាប់ពីអណ្តូងរ៉ែមាសមួយ បានស្រុតបាក់នៅរដ្ឋ West Kordofan ភាគខាងត្បូងប្រទេសស៊ូដង់ ។ សេចក្តីថ្លែងការណ៍បានសរសេរថា “អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Sudanese...
KHARTOUM៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ថា គណៈកម្មាធិការកណ្តាលនៃក្រុមវេជ្ជបណ្ឌិតរបស់ស៊ូដង់ ដែលជាអង្គការមិនមែនរដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់៤៨នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះកុលសម្ព័ន្ធមួយនៅក្នុងរដ្ឋ West Darfur នៃប្រទេសស៊ូដង់។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “របាយការណ៍ដំបូងបានបង្ហាញថា មានអ្នកស្លាប់ចំនួន៤៨នាក់ដោយសារគ្រាប់រំសេវ និងរបួសមួយចំនួនធំ ដែលខ្លះធ្ងន់ធ្ងរជាលទ្ធផលនៃជម្លោះបង្ហូរឈាមនៅក្នុងតំបន់ Kirainik ក្នុងរដ្ឋ West Darfur” ។ នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ...