បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោក Martin Griffiths អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌បាននិយាយកាលពីថ្ងៃសុក្រថា សហគមន៍អន្តរជាតិត្រូវតែប្រើ ឥទ្ធិពលទាំងអស់របស់ខ្លួន ដើម្បីបញ្ចប់សង្រ្គាមនៅហ្គាហ្សា។ លោកបានបន្ថែមថា អរិភាពរយៈពេល ៩០ថ្ងៃមកនេះបានធ្វើឱ្យតំបន់ប៉ាឡេស្ទីនក្លាយជាតំបន់ដែល មិនអាចរស់នៅបានហើយប្រជាជននៅតំបន់ហ្គាហ្សាប្រឈមមុខនឹងការគំរាមកំហែងប្រចាំថ្ងៃចំពោះអាយុជីវិតរបស់ពួកគេ។ មន្ត្រីអង្គការសហប្រជាជាតិបានរំលឹកថា ជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ត្រូវបានសម្លាប់ ឬរងរបួស ខណៈដែលតំបន់ដែលពួកគេត្រូវបានគេប្រាប់ឱ្យផ្លាស់ទីទៅដើម្បីសុវត្ថិភាព ហើយបន្តរស់នៅក្រោមការទម្លាក់គ្រាប់បែក ទោះជាយ៉ាងណាក្តីដោយសង្កត់ធ្ងន់ថាអ្វីៗទាំងអស់នេះកើតឡើង ខណៈពេលដែលពិភពលោកកំពុងឃ្លាំមើល។ រំលឹកឡើងវិញដែរថាជម្លោះនៅតំបន់ហ្គាហ្សាបានកើនឡើងកាលពីថ្ងៃទី៧ ខែតុលា...
បរទេស៖រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់ប្រទេសអ៊ីស្រាអែល លោក Bezalel Smotrich បាននិយាយថា ភាគច្រើន នៃជនជាតិអារ៉ាប់ប៉ាឡេស្ទីន ដែលរស់នៅក្នុងតំបន់ហ្គាហ្សា គួរតែត្រូវបានលើកទឹកចិត្ត ឱ្យធ្វើចំណាកស្រុកទៅកាន់ប្រទេសដទៃទៀត ។ យោងតាមការដកស្រង់ព័ត៌មានដោយ RT លោកបានអះអាងថា វិធានការខ្លាំងគឺត្រូវការដើម្បីធានាសន្តិសុខរបស់អ៊ីស្រាអែល និងបញ្ចៀសការញុះញង់បន្ថែមទៀតរបស់ក្រុមហាម៉ាស ។ លោក Smotrich ដែលជាមេដឹកនាំគណបក្ស Zionism...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ប៉ាឡេស្ទីនដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ២១,៨២២ នាក់ហើយ ៥៦,៤៥១នាក់បានរងរបួស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្ញើទៅកាន់ស៊ីនហួ លោក Ashraf Al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានសម្លាប់មនុស្ស ១៥០នាក់ និងរបួស ២៨៦នាក់ផ្សេងទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ ទន្ទឹមនឹងនេះ...
ហ្គាហ្សា ៖ ទីភ្នាក់ងារសារព័ត៌មាន Cyprus (CNA) បានរាយការណ៍ថា កប៉ាល់កងទ័ពជើងទឹកអង់គ្លេសមួយគ្រឿង ដែលទទួលយកជំនួយមនុស្សធម៌ សម្រាប់តំបន់ហ្គាហ្សា បានបរាជ័យក្នុងការបញ្ជូនវា ហើយចូលចតក្នុងប្រទេសម៉ាល់តា ជំនួសវិញ ដោយសារបញ្ហាសន្តិសុខ។ យោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា “លក្ខខណ្ឌសម្រាប់ការអនុវត្តពេញលេញនៃគំនិតផ្តួចផ្តើមមនុស្សធម៌របស់យើង ក៏ដូចជាពេលវេលាទាក់ទងគ្នា ត្រូវបានរងផលប៉ះពាល់ដោយកត្តា asymmetric លើសពីការគ្រប់គ្រងរបស់យើង” ។...
ហ្គាហ្សា ៖ ទូរទស្សន៍រដ្ឋប៉ាឡេស្ទីនបានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិ ប៉ាឡេស្ទីន ៧០ នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន al-Maghazi នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។ លោក Ashraf Al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ទំនង ជាកើនឡើងនៅពេល ដែលការវាយប្រហារ...
យេរ៉ូសាឡឹម៖ ប្រធានាធិបតីអ៊ីស្រាអែល លោក Issac Herzog បានឲ្យដឹងថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច សម្រាប់បទឈប់បាញ់មនុស្សធម៌មួយផ្សេងទៀត នៅក្នុងជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ លោក Herzog បានប្រាប់ក្រុមឯកអគ្គរដ្ឋទូតបរទេស មួយក្រុមក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពបច្ចុប្បន្ននៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសថា “ខ្ញុំអាចបញ្ជាក់ឡើងវិញនូវការពិត ដែលថាអ៊ីស្រាអែល បានត្រៀមខ្លួន សម្រាប់ការផ្អាកមនុស្សធម៌មួយផ្សេងទៀត និងជំនួយមនុស្សធម៌បន្ថែម...
យូអិន៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយមួយទាមទារឱ្យមាន “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់” នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋជាសមាជិកបានបោះឆ្នោតទម្លាក់វិសោធនកម្មចំនួនពីរដែលធ្វើសេចក្តីយោងជាក់លាក់ចំពោះ “ក្រុមជ្រុលនិយមហាម៉ាស” ដោយមាន ១៥៣ គាំទ្រសេចក្តីព្រាងសេចក្តីសម្រេចនេះ ១០ប្រឆាំង និង ២៣ប្រទេសអនុប្បវាទ។ ដំណោះស្រាយទាមទារឱ្យមាន “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់” ការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និង “ធានាឱ្យមានលទ្ធភាពទទួលបានមនុស្សធម៌”។ សម័យប្រជុំនៅថ្ងៃអង្គារគឺជាការបន្តនៃសម័យប្រជុំពិសេសគ្រាអាសន្នលើកទីដប់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានជួបប្រជុំគ្នាចុងក្រោយកាលពីថ្ងៃទី២៦...
ហ្គាហ្សា៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទថា អ៊ីស្រាអែល នឹងបើកច្រក Keren Shalom នៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល ចាប់ពីថ្ងៃអង្គារនេះ សម្រាប់ការត្រួតពិនិត្យសន្តិសុខ លើការដឹកជញ្ជូនជំនួយទៅ កាន់តំបន់ហ្គាហ្សាស្ទ្រីប។ មកដល់ពេលនេះ រថយន្តដឹកទំនិញទាំងអស់ ដែលដឹកជំនួយមនុស្សធម៌ ត្រូវតែត្រួតពិនិត្យនៅច្រកឆ្លងកាត់ច្រក Nitzana របស់អ៊ីស្រាអែល មុនពេលចូលដល់តំបន់ហ្គាហ្សា ដែលបណ្តាលឱ្យមានការពន្យារពេលក្នុងការចូលទឹក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ The Economist បានរាយការណ៍ដោយដកស្រង់ប្រភព ដែលមានចំណេះដឹងអំពីការ ពិភាក្សាការទូតរវាងសម្ព័ន្ធមិត្តទាំងពីរថា អ៊ីស្រាអែលត្រូវតែបញ្ចប់សង្រ្គាមប្រឆាំងនឹង ក្រុមហាម៉ាស់នៅចុងឆ្នាំនេះ ឬប្រថុយនឹងការបាត់បង់ ការគាំទ្ររបស់វ៉ាស៊ីនតោន សម្រាប់ការវាយលុករបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាបន្តទៅមុខទៀត។ គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍ និងប្រកាសនៃការថ្កោលទោសអន្តរជាតិ ចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅក្នុងតំបន់ដែលមានប្រជាជន រស់នៅច្រើនកុះករ បានកើនឡើងជាលំដាប់ក្នុងរយៈពេល ប្រាំបួនសប្តាហ៍កន្លងមកនេះ។ មេដឹកនាំពិភពលោកជាច្រើន បានព្រមានអំពីការព្រួយបារម្ភ...
យូអិន ៖ អ្នកនាំពាក្យអង្គការ សហប្រជាជាតិ បានបដិសេធការអះអាង របស់សហរដ្ឋអាមេរិក ដែលថាជនស៊ីវិលនៅតំបន់ហ្គាហ្សា គួរតែស្វែងរកការជ្រកកោន នៅកន្លែងសុវត្ថិភាព ដែលកំណត់ ដោយអង្គការសហប្រជាជាតិ ។ ជាការឆ្លើយតបទៅ នឹងការលើកឡើង របស់អ្នកនាំពាក្យ ក្រសួងការបរទេស អាមេរិក លោក Matthew Miller កាលពីថ្ងៃចន្ទថា ពលរដ្ឋហ្គាហ្សា...