ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ និងលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានសម្តែងនូវសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ នាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ។...
បរទេស ៖ អ្នកនាំពាក្យ របស់នាយករដ្ឋមន្ត្រី អង់គ្លេសលោក Rishi Sunak កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសប្រាប់ទៅកាន់ ក្រុមអ្នកកាសែតបរទេសថា ចក្រភពអង់គ្លេស នឹងធ្វើការផ្គត់ផ្គង់រថក្រោះ ជួរមុខរបស់ខ្លួនទៅឲ្យប្រទេស អ៊ុយក្រែនផងដែរ។ ការប្រកាសនេះ ធ្វើឡើងបន្តិចក្រោយពេល ដែលប្រទេសប៉ូឡូញ ក៏ទើបតែបានប្រកាសផ្តល់ឲ្យ អ៊ុយក្រែននូវរថក្រោះ ដែលផលិត ក្នុងប្រទេសអាល្លឺម៉ង់ របស់ខ្លួនជាច្រើនគ្រឿង...
បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak និងសមភាគីលោក Fumio Kishida កាលពីថ្ងៃពុធម្សិលមិញនេះបាបានឈានទៅដល់ការចុះហត្ថលេខា លើកត្តាសញ្ញាលើវិស័យការពារជាតិ មួយរវាងគ្នា។ ការិយាល័យរបស់លោក Sunak បានប្រកាសអំពីដំណឹងនេះ ហើយបានបញ្ជាក់ដែរថា ក្នុងពេលដែលអង់គ្លេសផង ណាតូផងព្រមទាំងសម្ព័ន្ធមិត្ត កំពុងផ្តោតលើការប្រឆាំងទៅនឹង ប្រទេសរុស្សីនិងចិននោះ បច្ចុប្បន្នជប៉ុនកំពុងមានភាពស៊ីជម្រៅកាន់តែខ្លាំង ជាមួយនឹងកងកម្លាំងយោធារបស់ លោកខាងលិច។ កត្តាសញ្ញាដែលត្រូវបានហៅឈ្មោះថា...
បរទេស៖ សារព័ត៌មាន Sky News បានរាយការណ៍ដោយដកស្រង់ប្រភពពីអ៊ុយក្រែន និងចក្រភពអង់គ្លេសថា ក្នុងពេលឆាប់ៗនេះ ចក្រភពអង់គ្លេសអាចនឹងប្រកាស ពីការបញ្ជូនរថក្រោះ Challenger II ចំនួន ១០ គ្រឿងទៅកាន់ទីក្រុងគីវ។ ទីភ្នាក់ងារព័ត៌មានបានបន្ថែមថា ខណៈពេលដែលជានិមិត្តរូប គឺថា ការផ្តល់រថក្រោះប្រយុទ្ធដែលផលិតដោយលោកខាងលិច ជាលើកដំបូងមិនធ្លាប់មាន គឺជាមធ្យោបាយដើម្បីលើកទឹកចិត្តសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ឱ្យធ្វើដូចគ្នានេះ។ យោងតាមសារព័ត៌មាន...
ឡុងដ៌៖ រុស្ស៊ីកំពុងពិបាកក្នុងការប្រយុទ្ធប្រឆាំង នឹងការគំរាមកំហែងតាម អាកាសនៅលើដីខ្លួនឯង ខណៈដែលខ្លួនបន្តសង្រ្គាម ជាមួយអ៊ុយក្រែន នេះបើតាមការធ្វើបច្ចុប្បន្នភាព ស៊ើបការណ៍សម្ងាត់ ចុងក្រោយរបស់អង់គ្លេស។ ក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា “រុស្ស៊ីបានផ្តល់អាទិភាពខ្ពស់ ក្នុងការរក្សាការការពារដែនអាកាស ដែលមានមូលដ្ឋានលើដីកម្រិតខ្ពស់ ប៉ុន្តែវាកាន់តែច្បាស់ថាខ្លួនកំពុងតស៊ូ ដើម្បីទប់ទល់នឹងការគំរាមកំហែង តាមផ្លូវអាកាសជ្រៅនៅក្នុងប្រទេសរុស្ស៊ី” ។ ក្រសួងបានយោងតាម ការវាយប្រហារដោយយន្តហោះដ្រូន លើមូលដ្ឋានទ័ពអាកាស Engels...
បរទេស៖ កាសែត The Times បានរាយការណ៍កាលពីថ្ងៃចន្ទថា កប៉ាល់ដ៏ធំបំផុតរបស់កងទ័ពជើងទឹក Royal Navy របស់ចក្រភពអង់គ្លេស ដែលជានាវាផ្ទុកយន្តហោះ HMS Prince of Wales បានចំណាយពេលវេលាចូលចតសម្រាប់ ការជួសជុលច្រើនជាងការបំពេញកាតព្វកិច្ចចាប់តាំងពីនាវានេះត្រូវបានបញ្ជូនក្នុងឆ្នាំ ២០១៩ ចូលបេសកកម្មមក។ បច្ចុប្បន្ន នាវាកំពុងចតនៅក្នុងកន្លែងចំណតនៅប្រទេសស្កុតឡេន។ យោងតាមសារព័ត៌មាន RT...
ឡុងដ៌៖ ចក្រភពអង់គ្លេសបានយល់ព្រម លើកិច្ចព្រមព្រៀងថ្មីមួយ ជាមួយសហភាពអឺរ៉ុប និងប្រទេសជិតខាងនៅសមុទ្រខាងជើង យល់ព្រមលើកិច្ចព្រមព្រៀង ជាមួយប្រទេសជិតខាងអឺរ៉ុប ស្តីពីការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ។ រដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា វិធានការនេះគឺ “ចាំបាច់” សម្រាប់ការផ្តល់គោលដៅសូន្យ របស់ចក្រភពអង់គ្លេស និងការពង្រឹងសន្តិសុខថាមពល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ រដ្ឋមន្ត្រីបម្រែបម្រួលអាកាសធាតុ លោក Graham Stuart...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា ការផ្គត់ផ្គង់ដល់អ៊ុយក្រែននូវមីស៊ីល Brimstone 2 ទំនើបដឹកនាំដោយឡាស៊ែរ ដោយបានច្រានចោល ការព្រមានម្តងហើយម្តងទៀត របស់ទីក្រុងម៉ូស្គូអំពីហានិភ័យ នៃការបង្កជម្លោះដោយផ្ទាល់រវាងណាតូ និងរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិអង់គ្លេស បានបង្ហោះវីដេអូឃ្លីប កាលពីថ្ងៃអាទិត្យនៅលើ Twitter...
ឡុងដ៏ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍រដ្ឋាភិបាលអង់គ្លេស បានប្រាប់ដល់ក្រសួង របស់ខ្លួនឱ្យបញ្ឈប់ការដំឡើង កាមេរ៉ាឃ្លាំមើល ដែលភ្ជាប់ជាមួយចិន នៅតាមអគារ ដែលងាយរងគ្រោះ ដោយលើកឡើង ពីហានិភ័យសន្តិសុខ ។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីការពិនិត្យឡើងវិញនៃ “ហានិភ័យសុវត្ថិភាព...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា ចក្រភពអង់គ្លេសអាចដកដែនកំណត់១០០មីលីលីត្រសម្រាប់ការទទួលយកសារធាតុរាវតាមរយៈសន្តិសុខអាកាសយានដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៤ បន្ទាប់ពីការដំឡើងគោលដៅនៃម៉ាស៊ីនស្កេនសុវត្ថិភាពកម្រិតខ្ពស់បន្ថែមទៀតនៅក្នុងព្រលានយន្តហោះចក្រភពអង់គ្លេសទាំងអស់នៅពេលនោះ ។ នេះបើយោងតាមរបាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដូច្នេះ ។ គោលនយោបាយនេះនៅតែស្ថិតក្រោមការត្រួតពិនិត្យ ហើយការប្រកាសជាផ្លូវការត្រូវបានគេរំពឹងថា នៅក្នុងសប្តាហ៍ខាងមុខមុនថ្ងៃទី២៥ ខែធ្នូ ។ កាសែត The Times បានដកស្រង់សម្តីមន្ត្រីបានលើកឡើងឲ្យដឹង...