ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់ដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៥ធ្នូនេះ បានឲ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងរៀបចំពិធីសម្ពោធ អគារធនាគារវីងថៅវើ ស្ថិតនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត...
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ អាចនឹងធ្វើឡើងជាកញ្ចប់តែមួយ ដោយបង្កើតជាគម្រោងធំមួយ ស្នើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀងបានយូរអង្វែង ដែលជាយន្តការ សម្រាប់ការដោះស្រាយបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ ។ គ្រោងការស្នើសុំនេះ ត្រូវបានលើកឡើងដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ សិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល នារសៀលថ្ងៃទី៣០ ខែសីហា...
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ផ្តាំដល់ប្រជាពលរដ្ឋ រស់នៅសំណង់មិនរៀបរយ នៅលើផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គួរឈប់ដើរតវ៉ាតាមផ្លូវសាធារណៈ ដែលនាំអោយប៉ះពាល់ ដល់សណ្តាប់ធ្នាប់របៀបរៀបរយ និងពិចារណា ទទួលយកដីគោលនយោបាយ ពីអាជ្ញាធរ។ មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ បានអំពាវនាវបែបនេះ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ខណៈបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង២០គ្រួសារ...
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បីសម្រួលលំហូរចរាចរណ៍ នៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ឲ្យបានល្អ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរណ៍ស្ពានអាកាសថ្មីបន្ថែមមួយខ្សែទៀត ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨នាទីព្រឹកតទៅ ។ ស្ពាននេះមានប្រវែង២០០ម៉ែត្រ ទទឹង៥,២០ម៉ែត្រ ជាស្ពានឯកទិស ធ្វើចរាចរណ៍ពីមហាវិថីចោមចៅ ឡើងលើស្ពានអាកាសកំណោង រួចបត់ឆ្វេងទៅភ្ជាប់ចរាចរណ៍ ឆ្ពោះទៅផ្លូវជាតិលេខ៣...
ភ្នំពេញ ៖រដ្ឋបាល រាជធានី ភ្នំពេញ បានសេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត នៅរាជធានីភ្នំពេញ ដោយកំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០នាក់ ក្នុងមួយពិធី ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ៕
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ។ ការបង្កើតនេះក្រោយពីលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបាន អាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត រៀបចំចាត់ចែង សំអាតអនាម័យ បរិស្ថានក្នុងសាលានានា នៅមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន...
អាជ្ញាធររាជធានី អនុញ្ញាតិ ឲ្យភោជនីយដ្ឋាន និងអាហារដ្ឋាន ដែលធានាបាន វិធានការសុវត្ថិភាពផ្នែកសុខាភិបាល បើកដំណើរការជាប្រក្រតី
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ស្នងការប៉ូលីស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជំរុញឲ្យពង្រឹងការអនុវត្ត វិធានរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះមិនអនុញ្ញាតឲ្យជួបជុំពពាក់ពពូន ផឹកស៊ីនៅទីសាធារណៈជាដាច់ខាត ។ ក្នុងកិច្ចប្រជុំនោះដែរ លោកក៏បានសង្កត់ធ្ងន់ថា ក្រៅពីមិនអនុញ្ញាតឲ្យបើកការ៉ាអូខេ...
ភ្នំពេញ៖ រដ្ឋបាលសាលារាជធានី នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានអត្រាការឆ្លងកើនឡើងថ្មី ជា “តំបន់លឿងទុំ” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី០៩ ខែមិថុនា...