វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ខណៈដែលកងទ័ពអ៊ីស្រាអ៊ែល បានរៀបចំសម្រាប់ការឈ្លានពានទឹកដី ហើយរាល់សកម្មភាពរបស់អ៊ីស្រាអ៊ែល ដើម្បីកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីបម្តងទៀត នឹងក្លាយជា “កំហុសដ៏ធំមួយ” ហើយអ៊ីស្រាអ៊ែល ដែលនេះជាការសងសឹកចំពោះការវាយប្រហារដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដោយបានប្រកាសសង្រ្គាមមកលើក្រុមសកម្មប្រយុទ្ធ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានហៅការវាយលុករបស់ពួកហាម៉ាសលើអ៊ីស្រាអែលថា “ស្មើនឹងដប់នៃការវាយប្រហារអាមេរិកថ្ងៃទី១១ កញ្ញា (9/11s)” ។ ជាមួយនឹងអ៊ីស្រាអែលបានឆ្លើយតបរួចហើយដោយកម្រិតដ៏ធំនៃតំបន់ហ្គាហ្សា លោក Blinken បានសន្យាថា ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោននឹងមានរហូត “ដរាបណាអាមេរិកនៅតែមាន” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ គណៈកម្មាការស្ថានភាពយុទ្ធសាស្ត្ររបស់សភាបានអះអាងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព និងពង្រីកជាបន្ទាន់ទាំងឃ្លាំងអាវុធនុយក្លេអ៊ែរ និងយោធាធម្មតា ដើម្បីប្រឈមមុខនឹងកម្លាំងរួបរួមដែលអាចនឹងកើតឡើងរបស់ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មាការបាននិយាយថា “សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តត្រូវតែត្រៀមខ្លួន ដើម្បីរារាំង និងកម្ចាត់សត្រូវទាំងពីរក្នុងពេលដំណាលគ្នា។ សណ្តាប់ធ្នាប់អន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកនិងតម្លៃដែលខ្លួនរក្សា គឺមានគ្រោះថ្នាក់ពីរបបផ្តាច់ការរបស់ចិននិងរុស្ស៊ី”...
បរទេស៖ អ្នករិះគន់នយោបាយលោក Randy Credico បានប្រាប់ RT កាលពីថ្ងៃពុធ ដោយលើកឡើងថា ការសម្រេចចិត្តរបស់មន្ទីរបញ្ចកោណក្នុងការបញ្ជូននាវាដឹកយន្តហោះទៅកាន់តំបន់គឺគ្រាន់តែជា “សាច់ដុំដ៏ធំសម្បើម និងបត់បែន” និងថា ការធ្វើអន្តរាគមន៍ដោយផ្ទាល់របស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នឹងក្លាយជា “កំហុសដ៏ធំមួយ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចង់ឱ្យទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះជាមួយក្រុមហាម៉ាស ពីព្រោះគាត់សង្ឃឹមថានឹងពង្រីកសង្រ្គាមទៅកាន់ប្រទេសលីបង់ និងអ៊ីរ៉ង់, នេះបើតាមដែលអតីតអ្នកវិភាគគោលនយោបាយសន្តិសុខជាន់ខ្ពស់នៅក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Michael Maloof បានប្រាប់ RT កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ ក្រុមហាម៉ាស់កំពុងប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដើម្បីវាយប្រហារអ៊ីស្រាអែល ទោះបីជាទីក្រុងវ៉ាស៊ីនតោន កំពុងត្រៀមបង្កើនជំនួយយោធាដល់ក្រុងហ្សេរុយសាឡឹមក៏ដោយ, នេះបើតាមអតីតអ្នកវិភាគ CIA លោក Larry Johnson បានប្រាប់ RT កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការពន្យល់របស់លោក Johnson ថា “វាប្រហែលជាប្រាកដ 100%...
បរទេស៖មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារព័ត៌មាននៃសេតវិមាន Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថាយ៉ាងហោចណាស់ពលរដ្ឋអាមេរិកចំនួន២២ នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ខណៈដែល ១៧ នាក់ផ្សេងទៀតមិនត្រូវបានរាប់បញ្ចូលនោះទេ។ យោងតាមការចេញផ្សាយរបស់ RT តួលេខចុងក្រោយបំផុតតំណាងឱ្យការកើនឡើងពីថ្ងៃអង្គារ នៅពេលដែលប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសថា ជនជាតិអាមេរិក១៤នាក់បានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នាកាលពីថ្ងៃចុងសប្តាហ៍មុន។ ទោះបីជាយ៉ាងណាក្តីគេមិនច្បាស់ថាអ្នកស្លាប់ទាំងអស់ស្លាប់នៅអ៊ីស្រាអែល ឬនៅក្នុងទឹកដីប៉ាឡេស្ទីនទេនៅឡើយទេខណៈដែលកាលពីថ្ងៃអង្គារលោកBiden ក៏បានអះអាងផងដែរថា ជនជាតិអាមេរិកដែលមិនដឹងចំនួនពិតប្រាកដត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ធ្វើជាចំណាប់ខ្មាំង។ កាលពីថ្ងៃអង្គការដដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក...
វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់មួយរូបបានឲ្យដឹងថា សង្រ្គាមចុងក្រោយរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នឹងមិនរំខានសហរដ្ឋអាមេរិក ពីការជាប់ពាក់ព័ន្ធក្នុងបញ្ហាឥណ្ឌូប៉ាស៊ីហ្វិកនោះទេ នៅពេលដែលការវាយប្រហារបង្ហូរឈាមបំផុតលើរដ្ឋជ្វីហ្វក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ធ្វើឱ្យមានការសង្ស័យអំពីសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ដោយរក្សាប្រទេសចិន ជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានឲ្យដឹងថា សហរដ្ឋអាមេរិក មានលទ្ធភាពផ្តល់ជំនួយដល់អ៊ីស្រាអែល ខណៈពេលដែលបន្តការគាំទ្រ សម្រាប់សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់អាស៊ី ក៏ដូចជាសម្រាប់អ៊ុយក្រែន ចំពេលមានការឈ្លានពានរបស់រុស្ស៊ី។ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិក បានធ្វើការប្រកាសព្រមានដល់ភាគីទី៣ដាច់ខាតមិនត្រូវចូលរួមឬប៉ុនប៉ងក្នុងការធ្វើសកម្មភាពបន្ថែមពីលើជម្លោះរវាងក្រុមហាម៉ាសនៅប៉ាឡេស្ទីនជាមួយនឹងប្រទេសអ៊ីស្រាអ៊ែលឡើយ។ ការប្រកាសដែលត្រូវធ្វើឡើងជាពិសេសផ្តោតសំខាន់ទៅលើក្រុមសកម្មប្រយុទ្ធ Hezbollah ដែលមានមូលដ្ឋាននៅក្នុងប្រទេសលីបង់។រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបញ្ជាក់ហើយថាគោលបំណងសំខាន់របស់អាមេរិកនៅពេលនេះគឺរារាំងមិនឲ្យកើតមានជម្លោះបន្ថែមទៀតណាមួយឡើយសម្រាប់អ៊ីស្រាអ៊ែល។ លោកBlinken បាននិយាយទៀតថា៖ប្រធានាធិបតី Biden បានហាមថាមិនគួរមានភាគីណាផ្សេងនៅកន្លែងណាដែលគួរព្យាយាមទាញយកប្រយោជន៍ពីស្ថានភាពជម្លោះនេះឡើយហើយច្បាស់ណាស់អាមេរិកនឹងធានាដាច់ខាតមិនមានកើតមាននូវការប្រឈមមុខគ្នានិងសមរភូមិផ្សេងទៀតឲ្យអ៊ីស្រាអ៊ែលឡើយ រួមទាំងក្រុម Hezbollahនៅប្រទេស លីបង់នោះផង។ គួរឲ្យដឹងដែរថារអាមេរិកបានទទួលស្គាល់ថាការបាញ់ផ្លោងលើទឹកដីអ៊ីស្រាអែល ដែលបានបានកើតឡើងបន្តិចក្រោយការវាយប្រហារដោយក្រុមហាម៉ាសនៅភាគខាងជើងនៃប្រទេសអ៊ីស្រាអ៊ែលនោះគឺជាសកម្មភាពរបស់ក្រុមHezbollahពិតមែនប៉ុន្តែលោក Blinken បានកត់សម្គាល់ថា...
បរទេស៖ មន្ទីរបញ្ចកោណ បានបញ្ជាក់ជាផ្លូវការកាលពីថ្ងៃម្សិលមិញនេះថា យន្តហោះចម្បាំងអាមេរិកមួយគ្រឿង បានបាញ់ទម្លាក់យន្តហោះដ្រូនប្រយុទ្ធរបស់តួគី នៅភាគខាងជើងប្រទេសស៊ីរី។ យោងតាមការចេញផ្សាយរបស់ RT យន្តហោះដ្រូន Anka-S UAV ត្រូវបានគេនិយាយថា បានចូលទៅជិតតំបន់ក្នុងខេត្ត Hasakah ដែលកងកម្លាំងអាមេរិកកំពុងប្រតិបត្តិការ។ ប្រភពដដែលបានរាយការណ៍ទៀតថា យន្តហោះគ្មានមនុស្សបើកត្រូវបានចាត់ទុកថាជា ការគំរាមកំហែងដ៏មានសក្តានុពលនៅតំបន់នោះទើបធ្វើឲ្យអាមេរិកបានសម្រេចចិត្តបាញ់ទម្លាក់ដោយយន្តហោះចម្បាំង F-16 ។ ការអះអាងនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានប្រាប់កាសែត Wall...