ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា គ្រាប់រ៉ុក្កែតបានដាក់គោលដៅទៅលើមូលដ្ឋានដ៏ធំបំផុតរស់សហរដ្ឋអាមេរិក នៅភាគខាងកើតប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ ដែលជាការវាយប្រហារចុងក្រោយបង្អស់ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ ។ ទីភ្នាក់ងារ SANA បានឲ្យដឹងថា គ្រាប់ផ្លោងបានដាក់គោលដៅសហរដ្ឋអាមេរិក ដែលស្ថិតនៅតំបន់រុករកប្រេង al-Omar នៅ Deir al-Zour...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ស្ថានទូតរបស់ប្រទេសរុស្សីនិងអាមេរិកនៅឯកិច្ចប្រជុំអង្គការ សហប្រជាជាតិកាលពីថ្ងៃសុក្រ ម្សិលមិញបានបង្ហាញជំហរួមគ្នាថា បញ្ហានៅស៊ីរី ពិតជាមានសារៈសំខាន់ ដើម្បីទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ បានសម្រេចអនុម័ត ជាឯកច្ឆ័ន្ទលើដំណោះស្រាយស្តីពី ការផ្តល់សិទ្ធិឡើងវិញនូវយន្តការជំនួយឆ្លងកាត់ព្រំដែន សម្រាប់ប្រជាជនស៊ីរី បន្ទាប់ពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកបានឈានដល់ ការសម្របសម្រួលនៅក្នុងកិច្ចចរចានាទីចុងក្រោយ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិកាអង្គការសហប្រជាជាតិ បានបញ្ជាក់ថា៖ គ្មានអ្វីដែលយើងចង់បានជាងកិច្ចសហប្រតិបត្តិការជិតស្និតជាវិជ្ជមាន...
បរទេស៖ រដ្ឋមន្រ្តីបោះឆ្នោតប្រទេសហៃទី លោក Mathias Pierre បានប្រកាសនៅថ្ងៃសុក្រថា រដ្ឋាភិបាលហៃទីបានស្នើសុំឱ្យ សហរដ្ឋអាមេរិក ដាក់ពង្រាយកងទ័ពទៅកាន់ ប្រទេសកោះនេះ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បន្ទាប់ពីរដ្ឋបាលលោក Biden បានផ្តល់ជំនួយដល់ប្រទេសនេះ ក្រោយពីការធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moïse។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីរាត្រីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១...
បរទេស ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោកវ៉ាង វេន បាននិយាយថា ទីក្រុងប៉េកាំងនឹងចាត់វិធានការ ចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិនិង ផលប្រយោជន៍ របស់ក្រុមហ៊ុន របស់ខ្លួន ប្រឆាំងនឹងការប៉ុនប៉ងណាមួយរបស់អាមេរិក ដើម្បីជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេស ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា...
បរទេស៖ ប្រធានាធិបតីហៃទី លោក Jovenel Moise ត្រូវបានបាញ់សម្លាប់ នៅក្នុងផ្ទះឯកជនរបស់គាត់ កាលពីព្រឹកថ្ងៃពុធ ហើយភរិយារបស់គាត់ បានរងរបួសនៅក្នុងការវាយប្រហារនេះ។ ប៉ូលីសហៃទី ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណជនល្មើស ដែលត្រូវបានសង្ស័យគឺមានចំនួន ២៨ នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖កងទ័ពជើងអាកាសសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញបង្ហាញនូវគំនូរជាគំរូថ្មីនៃយន្តហោះទម្លាក់គ្រាប់ B-21 Raider នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។ គំរូថ្មីនេះ គឺផ្អែកលើយន្តហោះពិតប្រាកដ និងការបកស្រាយរបស់វិចិត្រករចំពោះការរចនាយន្តហោះទម្លាក់គ្រាប់ ជាមួយមូលដ្ឋានទ័ពអាកាស Edwards នៅរដ្ឋកាលីហ្វូញ៉ា ជាទីដែលវានឹងឆ្លងកាត់ការតេស្តសាកល្បង។ ឆ,ស១គួរបញ្ជាក់ថា គម្រោង ការវិភាគនិងរបាយការណ៍ទាំងអស់ សម្រាប់ការហោះហើររបស់យន្តហោះទម្លាក់គ្រាប់...
បរទេស៖ មន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួនមានក្តីព្រួយបារម្ភជាខ្លាំង ចំពោះការវាយប្រហារជាបន្តបន្ទាប់ទៅលើបុគ្គលិកសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី នាពេលប៉ុន្មានថ្ងៃថ្មីៗន។ មន្ត្រីការទូតនិងកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី បានរងការវាយប្រហារដោយគ្រាប់រ៉ុកកែតនិងកូនដ្រូនកាលពីថ្ងៃពុធ ដោយរួមានគ្រាប់រ៉ុកកែតចំនួន១៤គ្រាប់ បានវាយប្រហារលើមូលដ្ឋានអ៊ីរ៉ាក់មួយ ដែលមានកងកម្លាំងអាមេរិក បណ្ដាលឲ្យបុគ្គលិកសេវាកម្មអាមេរិកពីររូបររងរបួស។ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ពួកគេកំពុងតែប្រើប្រាស់អាវុធដ៏សាហាវ ហើយខ្ញុំមិនដឹងថា អ្នកអាចនិយាយថាបែបណានោះទេ ក្រៅពីថាវាជាការគម្រាមកំហែងដ៏ធ្ងន់ធ្ងរមួយ”។...
បរទេស ៖ ឧបនាយករដ្ឋមន្ត្រីជប៉ុន លោក តារ៉ូ អាសូ តាមសេចក្តី រាយការណ៍ បានមានប្រសាសន៍ថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ត្រូវតែរួមគ្នាការពារតៃវ៉ាន់ ក្នុងករណីមានបញ្ហាធំណាមួយ ហើយនេះ គឺជាការបង្ហាញកម្រតិខ្ពស់មួយ ពីទីក្រុងតូក្យូ លើប្រធានបទដ៏រសើប ។ ទីភ្នាក់ងារ សារព័ត៌មានជប៉ុន ក្យូដូ បានរាយការណ៍ថា...
ផ្លរីដា ៖ ចំនួនអ្នកស្លាប់ ដែលត្រូវបានបញ្ជាក់ នៅក្នុងការបាក់រលំផ្នែកខ្លះ នៃអគារលំនៅដ្ឋានកម្ពស់ ១២ ជាន់ នៅ Surfside ភាគអាគ្នេយ៍នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានកើនឡើងដល់ ៤៦ នាក់បន្ទាប់ពីក្រុមរុករក និងជួយសង្គ្រោះ បានរកឃើញជនរងគ្រោះ ១០ នាក់ទៀត នៅក្នុងគំនរបាក់បែកនេះ។ អភិបាលក្រុងលោក Miami-Dade...
បរទេស៖ តាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក អ៊ុយក្រែននិងអង់គ្លេស កំពុងតែធ្វើសហសមយុទ្ធហោះហើរ នៅក្នុងតំបន់នៃសមុទ្រខ្មៅ។ សហសមយុទ្ធយោធា Sea Breeze 2021 នេះ គឺប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដានេះ នៅក្នុងប្រទេសអ៊ុយក្រែន...