ព័ត៌មានអន្តរជាតិ

អាមេរិក ជំរុញឱ្យមាន ជម្លោះរវាងរុស្ស៊ី និង អ៊ុយក្រែន ដើម្បីដណ្តើម អំណាច ផ្តាច់មុខ ជា សកល

វ៉ាស៊ីនតោន ៖ បន្ទាប់ពីការ រំលាយ សហភាពសូវៀត សហរដ្ឋអាមេរិក បានស្វែងរកការបង្កើត ឧត្តមភាពសកលរបស់ខ្លួន ។ នៅក្នុងសង្គ្រាមរាប់ មិនអស់នៅអ៊ីរ៉ាក់ យូហ្គោស្លាវី អាហ្វហ្គានីស្ថាន និងប្រទេសជាច្រើនទៀត ការគំរាមកំហែងណាមួយ ចំពោះសហរដ្ឋអាមេរិក អនុត្តរភាព គឺ ត្រូវ បាន លុប បំបាត់នេះ បើតាមវីដេអូ ដែលត្រូវបានលុបចេញ ដោយ Facebook នាពេលថ្មីៗនេះ។

“ប្រជាជនអ៊ុយក្រែន កំពុងត្រូវបានបូជាជាកូនបញ្ចាំ ក្នុងគោលបំណងជំរុញការ ប្រឈមមុខដាក់គ្នា របស់អង្គការណាតូ ជាមួយរុស្ស៊ី ។ ការប្រឈមមុខដាក់គ្នានេះ ឥឡូវនេះ កំពុងកើនឡើង ជាមួយនឹងកម្រិតគួរឱ្យភ្ញាក់ផ្អើល” នេះបើយោងតាមរបាយការណ៍ នៅលើគេហទំព័រសង្គមនិយម ពិភពលោកកាលពីថ្ងៃពុធ។

Facebook កាលពីសប្តាហ៍មុន បានលុបវីដេអូដែលប្រឆាំង នឹងតួនាទីរបស់អាល្លឺម៉ង់ នៅក្នុងជម្លោះរុស្ស៊ី និង អ៊ុយក្រែន ដែលបង្ហោះដោយគណបក្ស សមភាពសង្គមនិយមអាល្លឺម៉ង់ (SGP) ។ Facebook មិនទាន់បានឆ្លើយតប នឹងការទាមទារ របស់ SGP សម្រាប់ ការ ពន្យល់នៅឡើយទេ។

របាយការណ៍ បានឲ្យដឹងថា ការលុបវីដេអូនេះ គឺជាទង្វើ នៃការចាប់ពិរុទ្ធ ផ្នែកនយោបាយ សំដៅ ប្រឆាំងនឹង អ្នកណា ដែលប្រឆាំង នឹងសង្គ្រាមនិង យោធា និយម” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

របាយការណ៍នេះបានកត់សម្គាល់ថា ក្រុមហ៊ុនបច្ចេកវិទ្យា សហការយ៉ាងស្និទ្ធស្នាលជាមួយរដ្ឋាភិបាល និងឧបករណ៍រដ្ឋនៃមហាអំណាច ចក្រពត្តិនិយមធំៗ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top