តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Saeed Khatibzadeh បានលើកឡើងថា ការសម្រេចចិត្តនៅតែអាស្រ័យ លើ ភាគីអារ៉ាប៊ីសាអូឌីត និងវិធានការជាក់ស្តែង ដែលខ្លួនត្រូវការ។ លោក Khatibzadeh បានបន្ថែមថា...
បរទេស៖ ទីប្រឹក្សាហិរញ្ញវត្ថុ របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បាននិយាយថា ប្រទេសប៉ាគីស្ថាន នៅថ្ងៃសៅរ៍នេះ បានទទួលប្រាក់កម្ចី៣ពាន់លានដុល្លារ ពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាផ្នែកនៃកញ្ចប់គាំទ្រ សេដ្ឋកិច្ច នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News។ លោក Shaukat Tarin ជាទីប្រឹក្សាហិរញ្ញវត្ថុរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា ប្រទេសនៅអឺរ៉ុបមួយចំនួន កំពុងតែធ្វើការងារលើការបើកបេសកកម្មការទូតរួមគ្នាមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលនឹងអាចឲ្យឯកអគ្គរដ្ឋទូតនានាវិលត្រឡប់ទៅកាន់ប្រទេសនោះវិញ។ បណ្ដាប្រទេសលោកខាងលិច កំពុងតែរិះរកវិធីចូលរួមជាមួយពួកតាលីបង់ ក្រោយពួកគេកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន បានយ៉ាងលឿននៅក្នុងខែសីហា ស្របពេលដែលកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក ធ្វើការដកកងកម្លាំងយោធារបស់ខ្លួនចេញពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមនេះ។ មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត លោកប្រធានាធិបតីបារាំង បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងដូហា ប្រទេសកាតាថា...
បរទេស៖ យោងតាមការបញ្ជាក់ដោយអ្នកនាំពាក្យរបស់ក្រសួងការបរទេសអាហ្គានីស្ថានលោក Abdul Qahar Balkhi នៅថ្ងៃនេះបានឲ្យដឹងថាក្រុមការងារ កាទូតចំនួន ១៤នាក់ របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើដំណើរត្រឡប់មកដល់រដ្ឋធានីក្រុងកាប៊ុលវិញហើយដើម្បីដំណើរការរបស់ខ្លួន សាជាថ្មីនៅក្នុងប្រទេសអាហ្គានីស្ថាន។ អារ៉ាប៊ីសាអូឌីតបានធ្វើការភៀសខ្លួន ក្រុមការងារកាទូតរបស់ខ្លួនចេញពីរដ្ឋធានីក្រុង កាប៊ុលកាលពីខែសីហាកន្លង ទៅក្នុងពេលដែលប្រទេសកំពុងចលាចលខ្លាំង ទាំងស្ថេរភាព នយោបាយនិងអសន្តិសុខ ក្រោយការចូលមកកាន់កាប់និងដឹកនាំ ប្រទេសដោយក្រុមតាលីបង់។ គួរឲ្យដឹងដែរថាមកដល់បច្ចុប្បន្នក្រៅតែ ពីបញ្ហានយោបាយនិងសន្តិសុខ ហើយនោះអាហ្គានីស្ថានក៏កំពុងប្រឈមមុខទៅ...
រីយ៉ាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសអារ៉ាប៊ី សាអូឌីត បានប្រកាសនៅថ្ងៃពុធនេះថា បានរកឃើញករណីដំបូងរបស់ខ្លួន នៃមេរោគកូវីដ-១៩ ប្រភេទ Omicron ។ ក្រសួងសុខាភិបាលអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា វីរុសបំប្លែងខ្លួនថ្មីនេះត្រូវបានរកឃើញសម្រាប់ពលរដ្ឋដែលចូលមកក្នុងប្រទេសមកពីប្រទេសអាហ្រ្វិកខាងជើង ដោយបន្ថែមថា អ្នកឆ្លងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ហើយអ្នកពាក់ព័ន្ធដែលជិតស្និទ្ធទាំងនោះត្រូវបានធ្វើតេស្ត ។ ក្រសួងអំពាវនាវដល់សាធារណជនឲ្យបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា។...
បរទេស៖ រដ្ឋាភិបាលអ៊ីរ៉ាក់ គ្រោងនឹងធ្វើការចុះហត្ថលេខាលើកិច្ចសន្យាថាមពលមួយ មានទំហំទឹកប្រាក់ដល់ទៅរាប់សិបពាន់លានដុល្លារ ជាមួយប្រទេសអារ៉ាប៊ិសាអូឌីត នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ាក់ ឈ្មោះ Al-Sabah ចេញនៅថ្ងៃចន្ទនេះ។ រដ្ឋមន្ត្រីប្រេងនៃប្រទេសអ៊ីរ៉ាក់ លោក Ihsan Abdul Jabbar បានមានប្រសាសន៍ប្រាប់កាសែតរដ្ឋនោះថា ប្រទេសអ៊ីរ៉ាក់ កំពុងតែពិភាក្សាគ្នាអំពីភាពជាដៃគូជាមួយក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត Saudi Aramco ដើម្បីរុករកនិងអភិវឌ្ឍទីតាំងឧស្ម័នធម្មជាតិ នៅលើតំបន់វាលខ្សាច់ភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់។...
បរទេស៖ ក្រុមរដ្ឋមន្ត្រីលីបង់ នៅថ្ងៃសៅរ៍នេះ បានជួបប្រជុំគ្នាដើម្បីពិភាក្សា ពីជម្លោះការទូតដ៏ខ្លាំងក្លា ជាមួយអារ៉ាប៊ីសាអូឌីត ដែលគេឃើញប្រទេសអារ៉ាប៊ីសាអូឌីត បណ្ដេញប្រេសិតលីបង់ចេញ និងហាមឃាត់ការនាំចូល ទំនិញលីបង់ទាំងអស់។ មន្ត្រីនាំពាក្យស្ថានទូត សហរដ្ឋអាមេរិក១រូប តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា លោក Richard Michaels ជាអនុប្រធាននៃបេសកកម្មអាមេរិក នៅក្នុងប្រទេសលីបង់ បានចូលរួមក្នុងកិច្ចប្រជុំ ស្តីពីវិបត្តិនោះផងដែរ ប៉ុន្តែបដិសេធ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសអង់គ្លេស លោកស្រី Liz Truss តាមសេចក្តីរាយការណ៍ នឹងធ្វើទស្សនកិច្ចប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសកាតា នៅក្នុងសប្ដាហ៍នេះ ព្យាយាមធ្វើកិច្ចព្រមព្រៀង ជំនួញបន្ថែម ជាមួយបណ្ដាប្រទេស នៅតំបន់ឈូងសមុទ្រ និងធ្វើឲ្យចំណងការទូតកាន់តែ មានភាពស៊ីជម្រៅឡើង។ ការិយាល័យកិច្ចការបរទេស បាននិយាយប្រាប់ថា លោកស្រី Liz Truss ដែលជាអតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម...
បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការប្រកាសជាផ្លូវការ ខ្លួនបានពិភាក្សាដោយផ្ទាល់ ជាលើកដំបូង ជាមួយនឹងរដ្ឋាភិបាលថ្មី នៃប្រទេសអ៊ីរ៉ង់ រួចរាល់ហើយ កាលពីសប្តាហ៍មុន។ អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ទៀតថា កិច្ចពិភាក្សាជុំទី១នេះ ធ្វើឡើងជាផ្នែកមួយនៃដំណើរការចាប់ផ្តើម នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលប់និងកាត់បន្ថយ ភាពតានតឹងរវាងប្រទេស ក្នុងតំបន់ឈូងសមុទ្រហ្គោល្វ្ល ជាមួយនឹងរដ្ឋាភិបាល ក្រុងតេហ៉រ៉ង់។ ជំនួបគ្នាចុងក្រោយបំផុត ធ្លាប់ត្រូវបានធ្វើឡើងតាំងតែពិខែមេសា ឆ្នាំ២០១៦មកម្ល៉េះ...
បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឈានទៅដល់កិច្ចព្រមព្រៀងមួយ ជាមួយនឹងក្រុមហ៊ុនផលិត ឱសថធំៗលើលោកដូចជា AstraZeneca និង Pfizer ផងដើម្បីធ្វើការលើក ស្ទួយដល់កិច្ចការងារ វិនិយោគទៅលើវិស័យសុខាភិបាល។ កិច្ចព្រមព្រៀងដែលបាន ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ តាំងពិពណ៍ដ៏ធំមួយនៅក្នុងទីក្រុង Riyadh ឆ្នាំ២០២១ ដែលបានដំណើរការ ចាប់ពីថ្ងៃអង្គារទៅដល់ ថ្ងៃព្រសហ្បតិ៍ នេះបើយោងតាមការ បញ្ជាក់ដោយក្រសួង...