ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត បាញ់រារាំងមីស៊ីល ឆ្លងទ្វីប ២គ្រាប់ ដែលហោះចេញពីយេមែន

បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃបានប្រកាសថា ខ្លួនបានធ្វើការរារាំងបាន យ៉ាងជោគជ័យនូវការ ប៉ុនប៉ង់វាយប្រហារ តាមអាកាសពីសំណាក់ យន្តហោះចម្បាំងរបស់ក្រុម Houthi ដែលមានប្រភពមកពី ប្រទេសយេមែន។

មីស៊ីប្រភេទ Shrapnel ចំនួន២គ្រឿង ត្រូវបានបាញ់ទំលាក់ក្បែរ ទៅនឹងតំបន់ជិតទីក្រុងអាប៊ូដាប៊ី ប៉ុន្តែមិនមានរបាយការណ៍ អ្នកស្លាប់និងរបួសដោយសារ ហេតុការណ៍នេះហើយ បើយោងតាមការបញ្ជាក់ដោយ ក្រសួងការពារជាតិនៅព្រឹកថ្ងៃចន្ទនេះ។

ទោះបីជាយ៉ាងណាក្តីមក ដល់ពេលនេះនៅមិនទាន់មាន ការឆ្លើយតបនិងអះអាងណាមួយ ពីសំណាក់ក្រុមឧទ្ទាម Houthi នៅឡើយ ទេប៉ុន្តែកាលពីសប្តាហ៍មុន ហេតុការណ៍វាយប្រហារស្រដៀងគ្នានេះ ធ្លាប់បានធ្វើឡើងម្តងទៅហើយ និងបានបំផ្ទុះទីតាំងតំបន់នាំចេញប្រេង
មួយរបស់អាប៊ូដាប៊ីផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top