បរទេស៖ យោងតាមការចេញផ្សាយរបស់ RTកាលពីថ្ងៃម្សិលមិញនេះក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងដាក់ពង្រាយកងវរសេនាតូចរថក្រោះចំនួនពីរទៅកាន់ប្រទេសលីទុយអានី ហើយបង្កើតវាទៅជាកងពលតូចថ្មីមួយ រួមជាមួយនឹងក្រុមសមរភូមិ Forward Presence រួមរបស់ណាតូ ដែលឈរជើងរួចហើយនៅក្នុងប្រទេសបាល់ទិក។ អង្គភាពថ្មីនេះ ដែលត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅក្នុងឆ្នាំ២០២៥នឹងមានបុគ្គលិកយោធាសរុបចំនួន៤៨០០នាក់។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារក្រសួងបាននិយាយថា កងវរសេនាតូចរថក្រោះ២០៣និងកងវរសេនាតូចថ្មើរជើងមេកានិច១២២នឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសលីទុយអានី”។ អង្គភាពរថក្រោះថ្មីដែលជាលទ្ធផលនឹងត្រូវបានដាក់ឈ្មោះថា Tank Brigade ៤២ហើយកងទ័ពបន្ថែមនឹងចូលរួមជាមួយអង្គភាពណាតូ ដែលដឹកនាំដោយអាល្លឺម៉ង់នឹងត្រឡប់មកវិញ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់ត្រូវបានដាក់ឱ្យដំណើរការ។ គួរឲ្យដឹងដែរថាបច្ចុប្បន្ននេះមានកងទ័ពប្រហែល១៧០០នាក់មកពីប្រទេសសមាជិកណាតូចំនួន៦ដែលឈរជើងនៅក្នុងតំបន់ប្រទេសបាល់ទិកហើយប្រមាណជា ប្រហែលពាក់កណ្តាលនៃពួកគេគឺជាសមាជិកកងកម្លាំងយោធារបស់ប្រទេសអាល្លឺម៉ង់៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលក្រុងទីក្រុងប៊ែរឡាំង បានចេញមកសម្តែងការគាំទ្ររបស់ខ្លួនចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ចំពេលមានជម្លោះបន្តរវាងស្ថាប័នអន្តរជាតិ និងអ៊ីស្រាអែល។ ប្រភពដដែលបានសរសេរទៀតថា អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Hebestreit បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ការអំពាវនាវឱ្យលោក Guterres លាលែងពីតំណែងគឺវាខុសពីការពិតហើយ។ មន្ត្រីរូបនេះបាននិយាយដោយអត្ថាធិប្បាយអំពីស្ថានភាពថា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិមានការទុកចិត្ត ពីរដ្ឋាភិបាលសហព័ន្ធប៉ុន្តែក្នុងស្ថានភាពជុំវិញការអត្ថាធិប្បាយរបស់លោក Guterres...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៤ ខែតុលា បានជួបពិភាក្សាការងារជាមួយលោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានាទីស្តីការក្រសួង។ ក្នុងជំនួបនោះភាគីអាល្លឺម៉ង់ បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលអាល្លឺម៉ង់ជាមួយក្រសួងការងារលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដើម្បីជំរុញបង្កើនប្រសិទ្ធភាពនិងបរិយាកាសកាន់តែប្រសើរនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជា។ ក្នុងកិច្ចពិភាក្សាដ៏ស្និទ្ធស្នាល លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ និងទីភ្នាក់ងាររបស់ខ្លួនដែលបានជួយជ្រោមជ្រែងក្នុងចង្កោមសកម្មភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អតីតអធិការបតី អាល្លឺម៉ង់លោក Gerhard Schroeder បានប្រកែកនៅក្នុងបទ សម្ភាសន៍កាសែតថា រដ្ឋាភិបាលអាមេរិកមិន អនុញ្ញាតឲ្យមានការ សម្របសម្រួលណាមួយ ដែលអាចនាំមកនូវការបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែននោះឡើយពោល គឺចាប់តាំងតែពីប៉ុន្មានសប្តាហ៍ បន្ទាប់ពីការវាយលុកយោធា របស់ទីក្រុងម៉ូស្គូ បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយ...
បរទេស៖ កាសែត Bild បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពសន្តិសុខថា រដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចចិត្ត ដាក់ពង្រាយអង្គភាពកងកម្លាំងពិសេស កំពូលរបស់ប្រទេស ទៅកាន់ប្រទេស ស៊ីប ខណៈដែលខ្លួនរៀបចំសម្រាប់ស្ថានភាពវិបត្តិ ដែលអាចកើតមាននៅក្នុងប្រទេសអ៊ីស្រាអែល ហ្គាហ្សា និងមជ្ឈិមបូព៌ា នេះបើតាមកាសែត Bild បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពសន្តិសុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា...
បរទេស៖ សារព័ត៌មានរុស្សី RT ដែលបានដកស្រង់របាយការណ៍ ចេញពីទីភ្នាក់ងារព័ត៌មាន DPA បានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញថាថា រដ្ឋាភិបាលអាល្លឺម៉ង់ចង់ផ្តល់អាទិភាព ដល់ការចែកចាយអាវុធទៅឲ្យអ៊ីស្រាអែល ចំពេលមានជម្លោះជាមួយក្រុមហាម៉ាស ជាជាងជម្លោះនៅអ៊ុយក្រែន។ យោងតាមមន្ត្រីរដ្ឋាភិបាល ដែលមិនបញ្ចេញឈ្មោះដែលត្រូវបានសម្ភាស ដោយសារព័ត៌មាននេះ បានបញ្ជាក់ថា៖ លិខិតស្នើសុំពាណិជ្ជកម្មពីក្រុមហ៊ុន សម្រាប់ការនាំចេញអាវុធនឹង ត្រូវបានដំណើរការ និងអនុម័តជាអាទិភាព ចំពោះស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។ របាយការណ៍នេះបានធ្វើឡើង បន្ទាប់ពីអធិការបតីអាល្លឺម៉ង់លោក...
បេរ៉ាត់ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានជាតិ បានរាយការណ៍មកថា ប្រមុខយោធាអាល្លឺម៉ង់ កាលពីថ្ងៃពុធបានប្រកាសផ្តល់ជំនួយ ដូចជា ប្រេង និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត សម្រាប់កងទ័ព របស់ប្រទេសលីបង់ ។ ការលើកឡើង របស់ប្រមុខយោធាអាល្លែម៉ង់ បានធ្វើឡើងនៅក្នុងអំឡុង ពេលជួបជាមួយមេបញ្ជាការ កងទ័ពលីបង់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយកាលពីថ្ងៃចន្ទថា អនាគតរបស់អ៊ុយក្រែន ស្ថិតទៅលើ សហភាពអឺរ៉ុប ដោយបន្ថែមថា ប្លុកនេះនឹងបញ្ចូលតំបន់ ដែលបានចូលរួមជាមួយរុស្ស៊ី នៅឆ្នាំ២០២២ឆាប់ៗនេះ ប៉ុន្តែក៏ជាតំបន់ ដែលតែត្រូវបានទាមទារ ដោយរដ្ឋាភិបាលក្រុងគៀវ នៅឡើយដែរ។ លោកស្រី...
បរទេស ៖ ការផ្គត់ផ្គង់ ឧស្ម័នធម្មជាតិរាវ ឬដែលយើងហៅថាហ្គាស (LNG) របស់រុស្ស៊ី អាចនៅតែត្រូវបានដឹកជញ្ជូន ទៅកាន់ស្ថានីយស្តុក របស់ប្រទេសអាល្លឺម៉ង់ ទោះបីជាមានការសន្យាដោយក្រុមហ៊ុន Uniper ធំក៏ដោយ នេះបើយោងតាមនាយកប្រតិបត្តិ របស់ខ្លួនគឺលោក Michael Lewis ។ យោងតាមការចេញផ្សាយរបស់ RTលោកបាននិយាយ កាលពីថ្ងៃសៅរ៍នៅក្នុងបទសម្ភាសន៍ ជាមួយកាសែត...
ប៊ែរឡាំង ៖ សកម្មជនអាកាសធាតុមក ពីក្រុមបរិស្ថាន Last Generation ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ខែ ដោយគ្មានការដោះលែង នៅទីក្រុងប៊ែរឡាំង ហើយអ្នកនាំពាក្យតុលាការ បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា ការវិនិច្ឆ័យនៅតែរង់ចាំ។ ស្ត្រីអាយុវ័យ ៤១ឆ្នាំរូបនេះ បានចូលរួមក្នុងការបិទផ្លូវជាច្រើន ក្នុងខែតុលា ឆ្នាំ២០២២ ក្នុងករណីពីរដែលភ្ជាប់ខ្លួនលោកស្រី ទៅនឹងផ្លូវជាមួយកាវស្អិត ក្នុងអំឡុងពេលសវនាការ...