បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសបិទស្ថានទូតរបស់ខ្លួនជាអចិន្ត្រៃយ៍ក្នុងទីក្រុង New Delhi បន្ទាប់ពីអ្នកការទូតមុនអាណត្តិមុនដែលធ្វើការជាមួយរដ្ឋាភិបាលតាលីបង់បច្ចុប្បន្នមិនបានធានាការបន្តទិដ្ឋាការ។ ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើគេហទំព័រ Xស្ថានទូតបាននិយាយថាក្រុមការងារកំពុងដំណើរការបិទដោយសារតែសម្ពាធឥតឈប់ឈរពីទាំងក្រុមតាលីបង់ និងរដ្ឋាភិបាលឥណ្ឌាដើម្បីបោះបង់ការគ្រប់គ្រងទីនេះ។ លោកFarid Mamundzay ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំប្រទេសឥណ្ឌា បាននិយាយថា ការផ្លាស់ប្តូរនេះត្រូវបានបង្កឡើងដោយ បញ្ហាប្រឈមនូវភាពលំបាកជាប់លាប់ពីរដ្ឋាភិបាលឥណ្ឌា ។ គួរឲ្យដឹងដែរថាឥណ្ឌាមិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់ទេ ហើយបានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត និងបុគ្គលិកបេសកកម្មស្នាក់នៅបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងឆ្នាំ...
អាហ្វហ្គានីស្ថាន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ថា ការវាយប្រហារដោយ គ្រាប់បែកអត្តឃាតនៅខាងក្រៅ ក្រសួងការបរទេសអាហ្វហ្កានីស្ថាន ក្នុងក្រុងកាប៊ុលបានបណ្តាលឲ្យ មានមនុស្សស្លាប់អស់ជាច្រើននាក់ ។ ប៉ូលិសបានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិលចំនួន ៥នាក់ ត្រូវបានសម្លាប់ ប៉ុន្តែមន្ត្រីតាលីបង់ម្នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២០នាក់ ។ ការវាយប្រហារនៅក្នុងតំបន់ របស់ក្រុមរដ្ឋឥស្លាម...
បរទេស ៖ នៅក្នុងលិខិត ជាសាធារណៈមួយ ដែលបានធ្វើឡើងដោយអ្នកជំនាញ សេដ្ឋកិច្ចប្រមាណជា៧០នាក់ បានធ្វើការទាមទារឲ្យរដ្ឋាភិបាល ទីក្រុងវ៉ាស៊ិនតោន ក្នុងការបញ្ឈប់ការបង្កកទ្រព្យសម្បតិ្ត របស់ពលរដ្ឋអាហ្កានីស្ថាន និងរដ្ឋាភិបាលអាហ្គានីស្ថាន ដែលធ្វើឡើងតាំងតែ ពីឆ្នាំទៅនោះ ទៀតទៅហើយប្រគល់ ទៅឲ្យពលរដ្ឋ អាហ្គានីស្ថានវិញទាំងអស់ ។ ការបង្កកទ្រព្យសម្បត្តិ ដែលបានធ្វើឡើងតាំងតែពីពេល ដែលក្រុមតាលីបង់ បានធ្វើការគ្រប់គ្រង ប្រទេសអាហ្គានីស្ថាន...
បរទេស៖ ទីបំផុតរបាយការណ៍ ដែលត្រូវបានគេទន្ទឹងរងចាំ អស់រយៈពេលជាយូរមកហើយនោះ ត្រូវបានបង្ហាញជាផ្លូវការហើយ ដោយមន្ទីរប៉ង់តាហ្គោន ដោយក្នុងនោះអាវុធសរុប ដែលមានតម្លៃរហូតទៅដល់ ជាង៧ពាន់លានដុល្លារ ដែលកំពុងនៅសេសសល់ នៅក្នុងប្រទេសអាហ្គានីស្ថាន គិតចាប់តាំងពីក្រោយការចាកចេញ កាលពីខែសីហា។ យោងតាមការចេញផ្សាយរបស់ rt.com នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ចន្លោះពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២១ បានផ្គត់ផ្គង់អាវុធ ទៅក្នុងប្រទេសអាហ្គានីស្ថាន ប្រមាណជា១៨,៦ពាន់លានដុល្លារ...
បរទេស៖ យោងតាមការបញ្ជាក់ របស់ប្រទេសប៉ាគីស្ថាន នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ខ្លួននឹងដឹកនាំការអំពាវនាវ សុំឲ្យបណ្តា ប្រទេសមូស្លីមទាំងឡាយ ដើម្បីជួយដល់បញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ និងក៏ដូចជាវិបត្តិមនុស្សធម៍ នៅក្នុងប្រទេសអាហ្គានីស្ថានផងដែរ។ ក្នុងនោះផងដែរដ្ឋាភិបាលអ៊ីស្លាម៉ាបាដ ក៏បានធ្វើការអំពាវនាវដល់ មេដឹកនាំតាលីបង់ ក្នុងការបន្ទន់ឥរិយាបទបន្តិច ដើម្បីអាច ទាក់ចិត្តការមើលឃើញ របស់ពិភពលោកផងដែរ។ គួរឲ្យដឹងដែរថា នៅថ្ងៃអាទិត្យនេះបណ្តាប្រទេស មួយចំនួនមកពីសមាជិកទាំង៥៧ នៃក្រុមប្លុកប្រទេសមូស្លីម នឹងត្រូវជួបប្រជុំគ្នានៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ...
បរទេស៖នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យបណ្តាប្រទេសក្នុងតំបន់អាស៊ីមួយចំនួនបានបង្ហាញនូវការតាំងចិត្ត ខ្លាំងចំពោះជំនួយទៅដល់ប្រទេសអាហ្គានីស្ថានដោយបញ្ជាក់ថារដ្ឋាភិបាលរបស់អាហ្គានីស្ថានដឹកនាំដោយតាលីបង់កំពុង ជួបបញ្ហាធ្ងន់ធ្ងរ រាប់ចាប់តាំងពីបញ្ហាអសន្តិសុខម្ហូបអាហារនិងវិបត្តិសេដ្ឋកិច្ចផង។ មេដឹកនាំរបស់ប្រទេសមកពីអ៊ីរ៉ង់តួកគីតូមិននីស្ថាននិងប៉ាគីស្ថានផងដែរជាសមាជិកមកពីអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ECO បានជួបជុំគ្នាកាលពីថ្ងៃអាទិត្យម្សិល មិញនៅក្នុងប្រទេសតូមិននីស្ថានហើយបានថ្លែងថាពួកគេមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះ ការផ្តល់ជំនួយទៅដល់ប្រទេសអាហ្គានីស្ថាន ដើម្បីអាចជួយ ឲ្យប្រទេសនេះគេចផុតពីបញ្ហាសេដ្ឋកិច្ចបន្ថែមទៀតព្រមជាពិសេសបញ្ហា ជនអន្តោប្រវេសដ៏រាំរ៉ៃ។ ក្នុងនោះផងដែរប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងថាអាហ្គានីស្ថានបច្ចុប្បន្នកំពុងត្រូវការយ៉ាងខ្លាំងនូវចំណី អាហារប្រេងសាំងនិងវត្ថុចាំបាច់ជា ច្រើនទៀតជាពិសេសក្នុងរដូវរងានេះ។ ដោយឡែកលោកប្រធានាធិបតីប៉ាគីស្ថាន Arif Alvi ក៏បានអំពាវនាវទៅកាន់បណ្តាប្រទេសផ្សេងទៀតក្នុងការផ្តល់ជំនួយមនុស្សធម៍...
បរទេស៖ យោងតាមការអះអាង ដោយអ្នកនាំពាក្យរបស់ ក្រសួងការបរទេសអាមេរិកលោក Ned Price កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថា ប្រេសិតពិសេសរបស់អាមេរិក តំណាងឲ្យកិច្ចការងារប្រទេសអាហ្គានីស្ថាន នឹងត្រូវមានជំនួបគ្នាជាមួយនឹង មេដឹកនាំតាលីបង់ នៅសប្តាហ៍ក្រោយ។ ប្រភពដដែលបានបញ្ជាក់ទៀតថា កិច្ចពិភាក្សានេះនឹងធ្វើឡើង នៅក្នុងទីក្រុងដូហាជាមួយ នឹងរយៈពេលពិភាក្សារហូតទៅដល់ ២សប្តាហ៍ជាប់គ្នា ទៅលើប្រធានបទផ្សេងៗ ដូចជាបញ្ហាសន្តិភាពការ ប្រយុទ្ធប្រឆាំងទៅនឹងភេវរកម្ម និងក៏ដូចជាសន្តិសុខសុវត្ថិភាព...
បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអាហ្គានីស្ថានលោក Amir Khan Muttaqi កាលពីថ្ងៃពុធបាន ធ្វើដំណើរមកដល់ប្រទេសប៉ាគីស្ថាន ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ដើម្បីជួបពិភាក្សាជាមួយនឹងមេដឹកនាំ របស់ប៉ាគីស្ថាន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប។ នៅក្នុងពេលមកដល់លោក Mohammad Sadiqដែលជាតំណាងពិសេស របស់ប៉ាគិស្ថានសម្រាប់កិច្ចការងារ អាហ្គានីស្ថាននិងលោក Abdul Razak Dawood ប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីប៉ាគិស្ថាន...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian និងសមភាគីប៉ាគីស្ថានលោក Shah Mehmood Qureshi កាលពីថ្ងៃអង្គារ បានជួបពិភាក្សាគ្នាដោយ លើកយកប្រធានបទស្តីពី ចំណងទំនាក់ទំនងទ្វេភាគី ព្រមទាំងបញ្ហាផ្សេងទៀត រួមទាំងអាហ្គានីស្ថានផងដែរ។ ជំនួបគ្នាលើកនេះ បានកើតឡើងនៅមុនពេល កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាមួយ នឹងអាហ្គានីស្ថានដែលគ្រោងនឹង ធ្វើឡើងនៅថ្ងៃពុធនេះ ក្នុងរដ្ឋធានីនៃទីក្រុងតេហរ៉ង់។ នៅក្នុងសន្និសិទកាសែតរួម...
បរទេស៖ ផែធំបំផុតរបស់ឥណ្ឌា និងតំបន់សេដ្ឋកិច្ចពិសេស របស់ឥណ្ឌា Adani កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសច្បាស់ហើយថា នឹងមិនទទួលយកកុងទីន័រ ដែលជាកម្មសិទ្ធរបស់ ប្រទេសអ៊ីរ៉ង់ប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្គានីស្ថាន ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ។ អ្នកនាំពាក្យរបស់ Adani Group ទោះបីជាយ៉ាងណាក្តី មិនបានផ្តល់មូលហេតុ ឲ្យបានលំអិត និងព័ត៌មានបន្ថែមទៀតនោះទេ ប៉ុន្តែអះអាងថា ផែសមុទ្ររបស់ខ្លួនបានសម្រេចចិត្ត...