បរទេស៖ យោងតាមការបញ្ជាក់ដោយតាលីបង់កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះបានជឿជាក់ថាអាមេរិក នឹងបន្តផ្តល់ជំនួយមនុស្សធម៍ ទៅដល់ពលរដ្ឋ អាហ្គានីស្ថាន ដែលក្រីក្រខ្លាំងក្នុងពេលដែលប្រទេស កំពុងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ បែបនេះ។ ទោះបីជាយ៉ាងណាក្តីក្រុងតាលីបង់ បានបញ្ជាក់ទៀតដែរថាដោយឡែក ចំពោះបញ្ហានយោបាយវិញទោះបីជា បានពិភាក្សាគ្នារួចរាល់ហើយ ក្តីប៉ុន្តែរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន គឺនឹង នៅតែមិនព្រមទទួលស្គាល់រដ្ឋាភិបាលថ្មីដែល ដឹកនាំដោយក្រុមតាលីបង់នោះឡើយ។ សេចក្តីប្រកាសនេះត្រូវបានគេដឹងថា បានធ្វើឡើងនៅក្រោយនៃកិច្ចប្រជុំ ដោយផ្ទាល់មួយរវាងភាគីទាំងពីរអាមេរិក និងតាលីបង់គិតចាប់តាំងតែ...
បរទេស៖ យោងតាមការបញ្ជាក់ដោយក្រុមហ៊ុនអ្នកឲ្យ កំចីដ៏ធំមួយរបស់ប្រទេសអាហ្គានីស្ថានបានឲ្យដឹងថាប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេសអាហ្គានីស្ថាន កំពុងកៀកជិតទៅដល់ភាពដួលរលំហើយ ក្រោយជួបវិបត្តិអស់រយៈ ពេលជាច្រើនសប្តាហ៍ចុងក្រោយមកនេះ។ បុរសដែលមិនបានបញ្ចេញអត្តសញ្ញាណមួយនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នក កាសែតបរទេសព្រមទាំង BBC ផងថាបច្ចុប្បន្នមិនមានការបញ្ចូលលុយឬដាក់លុយ ចូលធនាគារនោះឡើយគឺមាន តែសកម្មភាពដកលុយប៉ុណ្ណោះ ហើយភាគច្រើននៃធនាគារក៏មិនមាន ដំណើរការទៀតឡើយ។ លោកបានបន្តថាបញ្ហាកាន់តែធ្ងន់ធ្ងរ នៅពេលដែលសហរដ្ឋអាមេរិក បានធ្វើការបង្កកទុកនូវប្រាក់បម្រុងរបស់ធនាគារ កណ្តាលនៃប្រទេសអាហ្គានីស្ថាន ដល់ទៅចំនួន ១០ ពាន់លានដុល្លារ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា កញ្ចប់ជំនួយមនុស្សធម៍ទៅកាន់ ប្រទេសអាហ្គានីស្ថាន បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែជាក់ស្តែងចំនួនមនុស្ស ដែលអត់ឃ្លាននិងមិនមានអ្វី គ្រប់គ្រាន់ដើម្បីទទួលទាននោះ ក៏មានចំនួន នៅតែច្រើននៅឡើយដដែល។ ការបញ្ជាក់ដែលត្រូវបាន ធ្វើឡើងដោយអង្គការសហប្រជាជាតិ បានបន្តទៀតថាកញ្ចប់ថវិកា ព្រមទាំងកញ្ចប់សំភារៈ និងចំណីអាហារតាមផ្លូវអាកាស បានកើនឡើងជារៀងរាល់ថ្ងៃ និងនៅតាមគ្រប់ខេត្តរបស់ អាហ្គានីស្ថានរួមទាំងកាប៊ុលផង។ ទោះបីជាយ៉ាងណាក្តីតំណាង...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃពុធ បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Recep Tayyip បានបញ្ជាក់អំពីបំណង របស់លោកចង់ឲ្យមហាអំណាច លោកខាងលិច ក្នុងការផ្តល់និងផ្គត់ផ្គង់ជំនួយ ទៅឲ្យអាហ្គានីស្ថានដោយផ្អែក ទៅលើដំណើរការនយោបាយ ដែលកំពុងប្រព្រឹត្តទៅ។ ថ្លែងនៅក្នុងកិច្ចប្រជុំនៃ អង្គការសហប្រជាជាតិលោក Erdogan បាននិយាយថា ពលរដ្ឋអាហ្គានីស្ថានត្រូវបាន ពិភពលោកទុកចោល អស់រយៈពេលជាង ៤ទសវត្សមកហើយ...
បរទេស៖ប្រេសិតអង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បានជួបជាមួយរដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្គានីស្ថានថ្មី ដែលជាមនុស្សម្នាក់ ក្នុងចំណោមពួកសកម្មប្រយុទ្ធឥស្លាមដែលពិភពលោកចង់ចាប់ខ្លួនបំផុត អស់រយៈពេលជាច្រើនឆ្នាំ ហើយបច្ចុប្បន្ននេះ គឺជាផ្នែកនៃរដ្ឋាភិបាល ដែលកំពុងព្យាយាមទប់ស្កាត់វិបត្តិមនុស្សជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រនៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនាំពាក្យពួកតាលីបង់ លោក Suhail Shaheen បាននិយាយប្រាប់ថា ជំនួបរវាងលោកស្រី Deborah Lyons ជាប្រមុខបេសកកម្មអង្គការសហប្រជាជាតិប្រចាំអាហ្វហ្គានីស្ថាន និងលោក Sirajuddin...
បរទេស៖ ក្រុមស្ត្រីដែលជាកីឡាករ និងសមាជិកនៃក្រុមបាល់ទាត់នារី របស់ជម្រើសជាតិអាហ្គានីស្ថាន ប្រមាណជា ១១៥នាក់ ត្រូវបានគេទូរទស្សន៍ BBC ចេញផ្សាយថា គឺបានធ្វើដំណើរ គេចខ្លួនទៅដល់ប៉ាគីស្ថាន បានសម្រេចហើយ។ ក្រុមស្ត្រីទាំងនោះត្រូវបានគេដឹងថា បាននាំគ្នាសំងំលាក់ខ្លួនគេច ចេញពីសកម្មភាពប្រឆាំង និងបង្ក្រាបរបស់ក្រុមតាលីបង់ ដែលបានគ្រប់គ្រងប្រទេស អស់រយៈពេល១ខែ នេះមុនពេលដែលអាចជោគជ័យ ក្នុងការបញ្ចុះបញ្ចូលរដ្ឋាភិបាល បាគីស្ថានក្នុងការទទួលយក ពួកគេក្រោមរូបភាពសប្បុរសធម៌...
បរទេស៖ អតីតប្រធានាធីបតីអាមេរិកលោក Donald Trump នៅក្នុងបទសំភាសមួយជាមួយនឹងអ្នកកាសែតកាលពីប៉ុន្មាន ថ្ងៃមុននេះ បានធ្វើការរិះគន់ខ្លាំងទៅលើរដ្ឋាភិបាល របស់លោកប្រធានាធិបតីអាមេរិក បច្ចុប្បន្ន Joe Biden ទៅលើបញ្ហាសម្រេចចិត្តដកទ័ពអាមេរិក ចេញពីអាហ្គានីស្ថាន។ លោក Trump បានបន្តទៀតថាការដកទ័ពរបស់អាមេរិក ចេញពីអាហ្គានីស្ថានបានក្លាយទៅជាឱកាសសម្រាប់ ដល់ក្រុមអ្នកវិស្វកម្មនៃប្រទេសរុស្សី និងចិន ក្នុងការចូលទៅជួសជុលនឹងប្រើប្រាស់ឩបករណ៍ យោធាទាំងឡាយដែលអាមេរិកបានបន្សល់ទុកនៅក្នុងប្រទេសមួយនេះ។ លោកបញ្ជាក់ថាការដកទ័ព...
តេហរ៉ង់ៈ អ្នកនាំពាក្យរបស់សភាជាតិរបស់ប្រទេសអ៊ីរ៉ង់លោក Mohammad Baqer Qalibaf កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសបញ្ជាក់ពីជំហរបស់អ៊ីរ៉ង់ថានឹងធ្វើការគាំទ្រទៅដល់ពលរដ្ឋអាហ្គានីស្ថានឲ្យអាចគេចចេញពីការប៉ុនប៉ងរបស់បរទេសក្នុងការបង្កើតឲ្យមានអស្ថេរភាពនិងអសន្តិសុខនៅក្នុងប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះលោកបានបញ្ជាក់បែបនេះ៖អ្វីក៏ដោយដែលពលរដ្ឋអាហ្គានីស្ថានចង់បានគឺជាអ្វីដែលអ៊ីរ៉ង់ចង់បានដូចគ្នាហើយពួកយើងសង្ឃឹមទុកថាអាហ្គានីស្ថានដែលជាប្រទេសជិតខាងរបស់យើងនឹងទទួលបានអនាគតដ៏ល្អនិងរឹងម៉ាំជាមិនខាន។ នៅក្នុងការប្រយុទ្ធគ្នាថ្មីៗបំផុតនិងចុងក្រោយនៅក្នុងប្រទេសអាហ្គានីស្ថានលោក Qalibaf លើកឡើងថាសុទ្ធតែជាសកម្មភាពអាយ៉ងរបស់អាមេរិកទាំងអស់ហើយបញ្ជាក់ថាការដាក់ពង្រាយដោយតាលីបង់គឺធ្វើឡើងបានយ៉ាងរលូនក្រោយការបញ្ចប់ទៅនៃការកាន់កាប់យោធាដោយអាមេរិក២០ឆ្នាំមកហើយនោះ។ គួរឲ្យដឹងដែរថាកាលពីថ្ងៃសៅរ៍មុននោះមួយថ្ងៃលោកប្រធានាធិបតីអ៊ីរ៉ង់់ Ebrahim Raisi ក៏បានលើកឡើងអំពីបញ្ហារបស់អាហ្គានីស្ថានដែរថាដំណោះស្រាយនៅអាហ្គានីស្ថាននៅពេលនេះគឺស្ថិតនៅលើការបង្កើតរដ្ឋាភិបាលមួយដែលត្រូវបានសម្រេចចិត្តនិងបោះឆ្នោតឡើងដោយពលរដ្ឋអាហ្គានីស្ថានដោយខ្លួនឯងប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត បរទេសនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាបណ្តាប្រទេសជិតខាង របស់អាហ្គានីស្ថានបានបន្តបិទទ្វា ព្រំដែនរបស់ពួកគេនៅឡើយដើម្បីរារាំងមិនឲ្យមានសកម្មភាព អន្តោប្រវេសខុសច្បាប់កើតឡើងឡើយ។ បណ្តាប្រទេសទាំងនោះបានបង្ហាញពីជំហដើម្បីរង ចាំជាមុនរហូតដល់មានការធានាឲ្យមានសិទ្ធជ្រកកោនពីសំណាក់បណ្តា ប្រទេសនៅលោកខាងលិចជាមុនសិនហើយធ្វើឲ្យច្បាស់លាស់ថាពលរដ្ឋអាហ្កានីស្ថាន ដែលភៀសខ្លួននឹងមិនជាប់គាំង នៅក្នុងប្រទេសពួកគេលើសពី១០ថ្ងៃឡើយ។ យោងតាមការឆ្លើយឆ្លងរបស់ BBC បានបញ្ជាក់ថាប្រទេសដែលបានបន្តបិទព្រំដែននោះមានដូចជាUzbekistan, Tajikistan, Turkmenistan និង Pakistan ផងដែរពីព្រោះថា ពួកគេមិនទាន់ច្បាស់ទេថាសហរដ្ឋអាមេរិក អង់គ្លេសនិងអាល្លឺម៉ង់នឹងទទួលយកជន...
បរទេស៖ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បាននិយាយនៅថ្ងៃពុធនេះថា សហភាពអឺរ៉ុប ត្រូវតែចាត់វិធានការដើម្បីត្រៀមខ្លួនឲ្យកាន់តែល្អឡើង សម្រាប់ប្រតិបត្តិការយោធាជម្លៀសពលរដ្ឋរបស់ខ្លួន ក្នុងស្ថានភាពនានា ដូចជាដែលបានកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ លោក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់វេទិកាយុទ្ធសាស្ត្រ នៅប្រទេសស្លូវេនីដូច្នេះថា “តាមទស្សនៈរបស់ខ្ញុំ យើងមិនត្រូវការព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយបែបនេះមួយផ្សេងទៀត ដើម្បីយល់ថា សហភាពអឺរ៉ុបត្រូវតែប្រឹងប្រែង សម្រាប់ស្វយភាពបង្កើតការសម្រេចចិត្ត និងសមត្ថភាពកាន់តែធំ សម្រាប់ចំណាត់ការនៅក្នុងពិភពលោកនោះទេ”។...