បរទេស៖ ទីបញ្ជាការយោធាធំបំផុតរបស់អាមេរិក មន្ទីរប៉ង់តាហ្គោនកាលពីថ្ងៃចន្ទ បានធ្វើការប្រកាសហើយថាដំណើរការ ដកកងកម្លាំងយោធារបស់ សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្គានីស្ថាន គឺបានបញ្ចប់ទៅទាំងស្រុង។ មេបញ្ជាការលោក Kenneth McKenzie បានបញ្ជាក់នៅក្នុងសន្និសិទកាសែតកាលពីថ្ងៃចន្ទដដែលថា៖ខ្ញុំនៅទីនេះដើម្បី ប្រកាសថាដំណើរការដក ខ្លួនរបស់អាមេរិកចេញពីអាហ្គានីស្ថានគឺ បានបញ្ចប់ទៅជាផ្លូវការទាំងការ ជន្លៀសពលរដ្ឋរបស់ខ្លួនផងដែរនិងក៏ដូចជាពលរដ្ឋអាហ្គានីស្ថានមួយចំនួនទៀត។ លោកបន្តថាជើងហោះហើរចុងក្រោយដែលអាមេរិក បានរៀបចំគឺយន្តហោះ C-17 ដែលបានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋាន Hamid Karzai កាលពីថ្ងៃទី៣០...
បរទេស៖ តុលាកំពូលនៃក្រសួងការពារជាតិ នៃប្រទេសរូម៉ានី កាលពីថ្ងៃពុធបានប្រកាស សម្រេចចិត្តក្នុងការបញ្ជូន យោធារបស់ខ្លួនប្រមាណជា ២០០នាក់ ដើម្បីទៅចូលរួមក្នុង បេសកកម្មជន្លៀសពលរដ្ឋអាហ្គានីស្ថាន ដែលជាអ្នកធ្វើការងារ ឲ្យអង្គការណាតូឲ្យចេញពីប្រទេសនេះ។ មន្ត្រីជាន់ខ្ពស់របស់រូម៉ានី បានបញ្ជាក់ថា ប្រតិបត្តិការរបស់អង្គការណាតូ នៅពេលនេះគឺចំពោះមុខ ធ្វើយ៉ាងណាជន្លៀស ពលរដ្ឋអាហ្គានីស្ថាន ដែលជាអ្នកធ្វើការឲ្យខ្លួន នោះអាចទៅស្នាក់នៅបណ្តោះអាសន្ន ក្នុងប្រទេសគុយវ៉ែត និងកាតាជាមុនសិន និងបន្ទាប់មកគឺស្វែងរកកន្លែងស្នាក់នៅអចិន្ត្រៃយ៍ឲ្យពួកគេ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា មកដល់ពេលនេះដៃគូព្រមទាំង អង្គការមនុស្សធម៍ជាច្រើន នៅតែបន្តធ្វើសកម្មភាព ក្នុងការដឹកជញ្ជូនកញ្ចប់ជំនួយ ជាច្រើនបន្ថែមទៀតទៅ ឲ្យពលរដ្ឋជនជាតិអាហ្គានីស្ថាន ដែលកំពុងបន្តភៀសខ្លួន ចេញពីរដ្ឋធានីក្រុងកាប៊ុល។ ប្រធានអ្នកនាំពាក្យរបស់ អង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយថា ត្រឹមតែខែកក្កដាកន្លងទៅនេះ មនុស្សប្រមាណជា ១៧៥០០នាក់ បានធ្វើការភៀសខ្លួនចេញពីទីក្រុងកាប៊ុល ហើយប្រមាណជា...
បរទេស៖ មនុស្ស៨នាក់ បានស្លាប់នៅអាកាសយានដ្ឋានក្រុងកាប៊ុល ជាកន្លែងដែលប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលអស់សង្ឃឹម បាននាំគ្នាប្រវេសប្រវាសឡើងយន្តហោះយោធាអាមេរិក ហើយកងទ័ពអាមេរិកបានបាញ់ព្រមានលើអាកាស ចំពេលមានភាពច្របូកច្របល់ដើម្បីភៀសខ្លួនពីពួកតាលីបង់។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកលួចឡើងយន្តហោះចំនួន ៣ នាក់ ត្រូវបានគេជឿថា បានធ្លាក់ចុះពីលើយន្តហោះរហូតដល់ស្លាប់ ដោយវីដេអូបង្ហាញពីសាកសពធ្លាក់ពីក្រោមយន្តហោះដឹកអ្នកដំណើររបស់ USAF ខណៈដែលយន្តហោះបានហោះឡើងលើមេឃលើទីក្រុងដែលបានធ្លាក់កាលពីថ្ងៃច័ន្ទ។...
ភ្នំពេញ ៖ លោក ឥន្ទ សុផល អ្នកស្រាវជ្រាវ ប្រវត្តិសាស្ត្រ និង តាម ដាន ស្ថានការណ៍ នយោបាយ ពិភពលោក ដែលកំពុងរស់នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បានលើកឡើងថា អាមេរិកពុំដែលចាញ់សង្គ្រាម នៅវៀតណាមនិងអាហ្គានីស្ថាននោះទេ អ្នកដែលចាញ់ពិតប្រាកដ គឺមេដឹកនាំដែលមើល មិនឃើញនយោបាយ ការបរទេសរបស់...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson កាលពីចុងសប្តាហ៍ បានលើកឡើងថាគ្មានអ្នកណាម្នាក់ដែលមាន បំណងចង់ទុកឲ្យប្រទេសអាហ្គានីស្ថាន នៅតែម្នាក់ឯងនោះទេនិងកំពុងក្លាយទៅ ជាទីកន្លែងសម្រាប់ចិញ្ចឹម ដល់ក្រុមភេវរកម្មទៅវិញ។ ថ្លែងនៅក្នុងកិច្ចប្រជុំជាបន្ទាន់ មួយជាមួយនឹងគណកម្មការ Cobra Committee លោកនាយករដ្ឋមន្ត្រីបានបន្តថា ស្ថានភាពបច្ចុប្បន្នកំពុងតែមានភាព លំបាកខ្លាំងមែនទែនហើយជឿជាក់ ថាវានឹងកាន់តែអាក្រក់ឡើង បន្ថែមទៀតជាមិនខាន។...
ភ្នំពេញ៖ លោក ហេង វ៉ាន់ ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យាស្ថានវ៉ាន់ដា ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយទាំងជាតិ-អន្តរជាតិ បានលើកឡើងថា ឥឡូវនេះ ប្រជាជនអាហ្វហ្គានីស្ថាន ដូចប្រជាជនភ្នំពេញ ជំនាន់១៩៧៥ ក្រោយសហរដ្ឋអាមេរិករត់ចោល។ លោក ហេង វ៉ាន់ ដា លើកឡើងបែបនេះ ក្រោយពីសង្កេតឃើញថា ប្រទេសអាហ្វហ្គានីស្ថាន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាក្រុមកងកម្លាំងតាលីបង់កាលពីថ្ងៃអាទិត្យម្សិលមិញនេះត្រូវបានគេដឹងថា បានវាយសម្រុកចូលកាន់កាប់ទីក្រុង Taluqan រដ្ឋធានីរបស់ខេត្ត Takhar ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំតែមួយថ្ងៃប៉ុណ្ណោះ។ ពលរដ្ឋនៅក្នុងខេត្តដែលបានធ្វើការរាយការណ៍ប្រាប់ផ្ទាល់ មកកាន់ស៊ិនហួបានអះអាងថាក្រុមតាលីបង់បានចូលកាន់កាប់ អគារការិយាល័យរបស់រដ្ឋភិបាលស្ទើរតែទាំងអស់ នៅត្រឹមល្ងាចថ្ងៃអាទិត្យហើយពួកគេ ក៏បានសម្រុកចូលបំបែកគុកដើម្បីដោះលែងក្រុមអ្នកទោស ទាំងអស់ផងដែរ។ ដោយឡែកអ្នកតំណាងរបស់ តាលីបង់វិញបានអះអាង បញ្ជាក់នៅលើបណ្តាញ សង្គមរបស់ខ្លួនថាតាលីបង់បានគ្រប់គ្រងទាំងស្រុង លើខេត្ត Takhar ហើយ បន្ទាប់ពីបានវាយបែក ចូលដល់រដ្ឋធានីកាលពីល្ងាច...
បរទេស ៖ ប្រធានាធីបតីអាហ្គានីស្ថាន កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើសេចក្តីថ្លែងការណ៍មួយ ក្នុងអត្ថន័យស្តីបន្ទោស ឲ្យទៅអាមេរិកដោយបញ្ជាក់ថាយោធាអាមេរិកបានធ្វើការដកទ័ព ចេញពីអាហ្គានីស្ថានលឿនខ្លាំងពេក ដែលវាបានធ្វើឲ្យប្រទេសរបស់លោកបានធ្លាក់ ចូលទៅក្នុងអំពើហិង្សាដាក់គ្នា។ ទោះបីជាយ៉ាងណាក្តីប្រធានាធិបតី រូបនេះក៏បានបញ្ជាក់ដែរ ថា រដ្ឋាភិបាលរបស់លោក នឹងធ្វើការប្តេជ្ញាចិត្តនិង ផ្តោតការយកចិត្ត ក្នុងការរារាំងនិង ការពារ ទីក្រុង ផ្សេងទៀតរបស់ខ្លួន ដែលកំពុងប្រឈមមុខទៅនឹង ការវាយដណ្តើមពីសំណាក់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថាយោធារបស់ប្រទេស អាល្លឺម៉ង់បានដក ខ្លួនចេញពីប្រទេស អាហ្គានីស្ថានរួចរាល់អស់ ហើយបន្ទាប់ពីរយៈ ពេលជិត២ទសវត្ស។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោក Annegret Kramp Karrenbauer ដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃម្សិលមិញ នោះផងដែរបានបញ្ជាក់ ទៀតថាវាគឺជាសង្គ្រាមដែល បានឆក់យកជីវិតយោធាអាល្លឺម៉ង់ ច្រើនបំផុតគិតចាប់តាំងតែ ពីពេលបញ្ចប់ទៅ នៃសង្គ្រាមលោកទី២។...