អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ថា អង្គការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា វិបត្តិជំនួយសង្គ្រោះនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន កំពុងតែយ៉ាប់យ៉ឺនយ៉ាង ឆាប់រហ័សបំផុត ដោយមានប្រជាជនចំនួន ១២,២លាននាក់ ជួបនឹងវិបត្តិអសន្តិសុខស្បៀង ។ ខណៈដែលមនុស្សរាប់ពាន់នាក់ ត្រូវបានគេរាយការណ៍ថា កំពុងភៀសខ្លួន ឬប៉ុនប៉ងរត់ឆ្លងកាត់ អាកាសយានដ្ឋានក្រុងកាប៊ុល ការិយាល័យសម្របសម្រួល...
ឡុងដ៌៖ ខណៈដែលភាពវឹកវរនៅតែបន្ត នៅអាកាសយានដ្ឋាន ក្រុងកាប៊ុល ចំពេលមានការដកទ័ពអាមេរិក អង់គ្លេស និងណាតូ នៅអាហ្វហ្កានីស្ថាន និងការកាន់កាប់យ៉ាងលឿនរបស់ក្រុមតាលីបង់ នៅអាហ្វហ្គានីស្ថាន ក្រុមអ្នកជំនាញនៅអង់គ្លេស បានបដិសេធការអន្តរាគមន៍យោធាដែលដឹកនាំដោយអាមេរិក នៅក្នុងប្រទេសអាស៊ីចាប់តាំងពីឆ្នាំ២០០១ ដោយហៅវាថា ជាកំហុស ដ៏ធំមួយ”។ លោក Paul Rogers សាស្រ្តាចារ្យល្បីឈ្មោះនៅសាកលវិទ្យាល័យ Bradford នៃចក្រភពអង់គ្លេស...
អូតាវ៉ា៖ កងកម្លាំងប្រដាប់អាវុធកាណាដា បានបន្តការហោះហើរទៅកាន់អាហ្វហ្គានីស្ថាន នេះបើយោងតាមនាយករដ្ឋមន្រ្តីលោក Justin Trudeau ដែលការបន្ដហោះហើរនេះ ធ្វើឡើងបន្ទាប់ពីក្រុមតាលីបង់ បានដណ្ដើមយកអំណាចពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានមកវិញជាស្ថាពរ។ លោក Trudeau បានលើកឡើងថា ទ្រព្យសម្បត្តិ និងបុគ្គលិករបស់កងកម្លាំងប្រដាប់អាវុធកាណាដាបានមកដល់មូលដ្ឋាននៅអាហ្វហ្គានីស្ថាន ដើម្បីសម្របសម្រួលនៅកម្រិតយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក និងដៃគូសម្ព័ន្ធមិត្តដទៃទៀតដោយជួយ“ ធ្វើឱ្យជនជាតិកាណាដា អាហ្វហ្គានីស្ថាន និងគ្រួសាររបស់ពួកគេមានសុវត្ថិភាព” ។ លោក Trudeau...
វ៉ាស៊ីនតោន៖ កិច្ចពិភាក្សានុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង នឹងស្ថិតនៅពីក្រោយបញ្ជីអាទិភាព របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថា នឹងផ្តោតលើការដោះស្រាយ ជាមួយនឹងផលវិបាកបន្ទាប់ពី ការដកកងទ័ពរបស់ខ្លួនចេញ ពីអាហ្វហ្គានីស្ថាន។ លោក Harry Kazianis នាយកជាន់ខ្ពស់នៅមជ្ឈមណ្ឌល ដើម្បីផលប្រយោជន៍ជាតិគិតគូរពីបញ្ហានេះ បានលើកឡើងនៅក្នុងសិក្ខាសាលា តាមអ៊ីនធឺណិត ដោយលើកឡើងថា វិបត្តិធំមួយពាក់ព័ន្ធនឹងជនភៀសខ្លួន និងការចាប់ពង្រត់អាចកើតឡើង...
បរទេស៖ នៅក្នុងសារធ្វីតធ័រមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានមានប្រសាសន៍ថា ចក្រភពអង់គ្លេស នឹងបង្កើនទ្វេដងនូវជំនួយមនុស្សធម៌ និងអភិវឌ្ឍន៍របស់ខ្លួន ឲ្យដល់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងទំហំទឹកប្រាក់ ២៨៦លានផោន នៅក្នុងឆ្នាំនេះ។ តាមសេចក្តីរាយការណ៍ លោក បាននិយាយប្រាប់នៅថ្ងៃពុធសប្ដាហ៍នេះ យ៉ាងដូច្នេះថា “យើងអំពាវនាវឲ្យប្រទេសដទៃ ដើរតាមការនាំមុខរបស់យើង ដើម្បីធានាថា ប្រជាជនអាហ្វហ្គានីស្ថាន...
បរទេស៖ ប្រធានាធិបតីអាមេរិកលោកចូបៃដិន បាននិយាយថា កងទ័ពអាមេរិកអាចស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានលើសពីកាលកំណត់នៃការដកខ្លួន ព្រោះថាក្រុមយុទ្ធជនតាលីបង់ប្រដាប់ដោយអាវុធ បានរារាំងជនភៀសខ្លួនដែលអស់សង្ឃឹមមិនឱ្យទៅដល់អាកាសយានដ្ឋានទីក្រុងកាប៊ុល។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោកបៃដិន ចង់ឱ្យកងកម្លាំងអាមេរិកចេញពីអាហ្វហ្គានីស្ថាននៅចុងខែនេះ ប៉ុន្តែពលរដ្ឋអាមេរិករហូតដល់ ១៥ ០០០ នាក់ នៅជាប់គាំងនៅក្នុងប្រទេស។ ប្រធានាធិបតីអាមេរិកបានប្រាប់សារព័ត៌មាន ABC ថា...
ព្រុចសែល ៖ អស្ថេរភាពនៅអាហ្វហ្គានីស្ថាន ទំនងជានាំឱ្យមានសម្ពាធ ចំណាកស្រុកកើនឡើង ហើយសហភាពអឺរ៉ុប (EU) កំពុងរៀបចំ សម្រាប់ សេណារីយ៉ូទាំងអស់ នេះបើតាមការបញ្ជាក់ របស់ស្នងការអឺរ៉ុប ទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោកស្រី Ylva Johansson ។ លោកស្រី Johansson បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីមហាផ្ទៃរបស់សហភាពអឺរ៉ុប ដោយលើកឡើងថា...
បរទេស ៖ របាយការណ៍មុន ៗ បានរៀបរាប់លម្អិតថា អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បានភៀសខ្លួន ចេញ ពីប្រទេសអាហ្វហ្គានីស្ថាន ជាមួយនឹងប្រាក់ច្រើន ដែលជាតួលេខ ដែលគេប៉ាន់ប្រមាណថា មានចំនួនប្រហែល ១៦៩ លានដុល្លារ ។ ដំបូងវាត្រូវបានគេជឿជាក់ថា លោកបានភៀស ខ្លួនទៅប្រទេស...
បរទេស៖ យោងតាមអតីតប្រធានាធិបតី អាមេរិចអាមេរិក គឺសហរដ្ឋអាមេរិកបានផ្តល់ឱ្យ ទាហានអាហ្វហ្គានីស្ថាននូវ “ សំណាង” ប្រភេទ“ សូកប៉ាន់” ពួកគេដើម្បីការប្រយុទ្ធ។ រឿងនេះកើតឡើងចំពេល មានការរិះគន់យ៉ាងខ្លាំងថា សហរដ្ឋអាមេរិកបានចាកចេញ ពីអាហ្វហ្កានីស្ថាន ដែលបានជួយកងទ័ពអាមេរិក ដល់ជោគវាសនារបស់ពួកគេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា...
កាប៊ុល៖ អ្នកនាំពាក្យក្រុមតាលីបង់ បានឲ្យដឹងថា ក្រុមតាលីបង់ មិនចង់មានសត្រូវខាងក្នុង ឬខាងក្រៅឡើយ ហើយមានបំណងបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នាមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូង របស់ខ្លួនចាប់តាំងពីក្រុមតាលីបង់ បានដណ្ដើមយកផ្នែកភាគច្រើននៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យរបស់ក្រុមនេះលោក Zabihullah Mujahid បានលើកឡើងថា ពួកគេមិនចង់បានសត្រូវខាងក្នុង ឬខាងក្រៅណាមួយឡើយ ហើយពួកគេចង់មានទំនាក់ទំនងល្អជាមួយអ្នករាល់គ្នា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសម្រេចបាននូវវិបុលភាព។...