កាប៊ុល៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ពលរដ្ឋជាស្ត្រីជនជាតិអាហ្គានីស្ថានជាច្រើនរយនាក់បានចូលរួម នៅក្នុងបាតុកម្មមួយនៅរដ្ឋធានីក្រុងកាប៊ុលដើម្បីប្រឆាំងទៅនឹង ការបង្កកទ្រព្យសម្បត្តិ របស់អាហ្គានីស្ថានដោយសហរដ្ឋអាមេរិក។ គួរឲ្យដឹងដែរថា ចាប់តាំងតែពីពេលបាន ធ្លាក់ចូលទៅក្នុងការដឹកនាំ របស់ក្រុមតាលីបង់មកសេដ្ឋកិច្ចរបស់អាហ្គានីស្ថាន ត្រូវបានជាប់គាំងយ៉ាងខ្លាំង ជាពិសេសទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់ខ្លួន ប្រមាណជា៩ពាន់លានដុល្លារ ត្រូវបានរារាំងដោយសហរដ្ឋអាមេរិកព្រមទាំងការលប់ចោល នូវជំនួយដែលមានតម្លៃ រាប់រយលានដុល្លារផ្សេងទៀតផង។ បាតុករជាស្ត្រីទាំងនោះ បាននាំគ្នាកាន់បដាដោយសរសេរថា ការបង្កកទ្រព្យសម្បត្តិរបស់អាហ្គានីស្ថាន គឺជាសកម្មភាព...
បរទេស៖ នាយរដ្ឋមន្ត្រីស្តីទីរបស់ប្រទេសអាហ្វហ្គានីស្ថាន លោក Mullah Hasan Akhund នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលអន្តរជាតិនានា ទទួលស្គាល់ជាផ្លូវការនូវរដ្ឋបាលពួកតាលីបង់របស់ប្រទេស ដោយនិយាយនៅក្នុងសន្និសីទកាសែតមួយ ក្នុងទីក្រុងកាប៊ុលថា គ្រប់លក្ខខណ្ឌទាំងអស់ត្រូវបានបំពេញ។ នៅក្នុងការបង្ហាញខ្លួនលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈដ៏ធំដំបូងរបស់លោក គិតចាប់តាំងពីលោកបានបន្តកាន់តំណែងនៅក្នុងខែកញ្ញាមកនោះ លោក Mullah Hasan Akhund បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំស្នើដល់រដ្ឋាភិបាលទាំងអស់ ជាពិសេសនោះគឺបណ្ដាប្រទេសឥស្លាមថា ពួកគេគួរតែចាប់ផ្តើមទទួលស្គាល់”។...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស១២នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥,៦រ៉ិចទ័របានវាយប្រហារមកលើខេត្ត Badghis ភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ។ ចៅហ្វាយស្រុក Mohammad Saleh Purdil បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួថា “តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺតំបន់ Badruk, Darband-e-Safed និង Khak Polak...
បរទេស៖ ពួកតាលីបង់ នៅថ្ងៃសុក្រនេះ បានជំរុញទីក្រុងវ៉ាស៊ីនតោន ឲ្យស្តាប់សំណើររបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ បញ្ចេញមូលនិធិ សម្រាប់អាហ្វហ្គានីស្ថាន ដែលបានបង្កកនៅសហរដ្ឋអាមេរិក ស្របពេលដែលវិបត្តិមនុស្សជាតិ កាន់តែធ្ងន់ធ្ងរឡើង។ អាជ្ញាធរសហរដ្ឋអាមេរិក បានបង្កកទ្រព្យសម្បត្តិ អាហ្វហ្គានីស្ថានមានទំហំទឹកប្រាក់ រាប់ពាន់លានដុល្លារ ក្រោយពួកតាលីបង់ ដណ្ដើមអំណាចនៅក្នុងខែសីហា ឆ្នាំ២០២១ ក្រោយការដកចេញរបស់ កងកម្លាំងទ័ពរបស់បរទេស មានសហរដ្ឋអាមេរិកជាដើម។ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ...
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានឲ្យដឹងថា គ្មានបុគ្គលិកយោធាណា ដែលពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះដ្រូន ដែលបានសម្លាប់ជនស៊ីវិល ១០ នាក់ រួមទាំងកុមារ ៧ នាក់នៅក្នុងទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថានក្នុងខែសីហា នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសឡើយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានអនុម័តអនុសាសន៍ពីប្រធានបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Kenneth McKenzie និងមេដឹកនាំបញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក លោកឧត្តមសេនីយ Richard Clarke...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសឥណ្ឌា ប្រទេសរុស្ស៊ី និងប្រទេសចិន នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវក្តីព្រួយបារម្ភ ចំពោះភាពយ៉ាប់យ៉ឺន កាន់តែខ្លាំង នៃស្ថានភាពមនុស្សជាតិ នៅអាហ្វហ្គានីស្ថាន និងការរីករាលដាល នៃការជួញដូរថ្នាំញៀន នៅក្នុងប្រទេសនោះ។ ប្រទេស អាហ្វហ្គានីស្ថាន បានធ្លាក់ចូលក្នុងវិបត្តិ ដោយបាត់បង់ភ្លាមៗ នូវជំនួយបរទេសរាប់ពាន់លានដុល្លារ ក្រោយពីការដួលរលំ...
បរទេស៖ ប្រទេសអ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថាន នាពេលថ្មីៗនេះ បានប្រារព្ធធ្វើសមយុទ្ធយោធា នៅជិតព្រំដែនអតីតជាប់ ប្រទេសអាហ្វហ្គានីស្ថាន ដោយបង្ហាញពីការឆ្លើយតប ចំពោះការលុកលុយឈ្លានពាន នេះបើយោងតាម ក្រសួងការពារជាតិអ៊ូសបេគីស្ថាន និយយានៅថ្ងៃពុធនេះ។ បណ្ដាប្រទេសអាស៊ីកណ្ដាល ដែលមានព្រំដែនជាប់ នឹងអាហ្វហ្គានីស្ថាន រួមគ្នាជាមួយប្រទេសរុស្ស៊ី បានប្រារព្ធធ្វើសមយុទ្ធយោធា ជាបន្តបន្ទាប់ នៅជិតព្រំដែនអាហ្វហ្គានីស្ថាន ចាប់តាំងពីពួកតាលីបង់ កាន់កាប់ទីក្រុងកាប៊ុល ស្របពេលដែលប្រទេសភាគច្រើន...
បរទេស៖ មន្រ្តីទូតរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានព្រមានថា ក្រុមភេរវកររដ្ឋឥស្លាមកំពុងសម្រុកទៅមុខទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដោយបង្កើតតំបន់កាន់កាប់ខ្លួនឯង “ស្ទើរតែទាំងអស់” នៅក្នុងខេត្តរបស់ខ្លួន ខណៈដែលការកើនឡើងនៃការវាយប្រហារច្រើនជាង 5 ដងកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ តំណាងពិសេសរបស់ស្ថាប័នសម្រាប់អាហ្វហ្គានីស្ថាន លោកស្រី Deborah Lyons...
បរទេស៖ ប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ ធ្វើការរៀបចំទទួលមន្ត្រីសន្តិសុខជាន់ខ្ពស់ មកពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងប្រទេសអាស៊ីកណ្ដាលចំនួន៥ ដើម្បីធ្វើការពិភាក្សាគ្នាស្តីពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែមិនមានការអញ្ជើញតំណាងអាហ្វហ្គានីស្ថានឲ្យចូលរួមនោះទេ។ ចំណែកប្រទេសប៉ាគីស្ថាននិងប្រទេសចិន ដែលជាគូសត្រូវជាយូររបស់ឥណ្ឌា ក៏បានបដិសេធមិនចូលរួមក្នុងប្រជុំពិភាក្សាសន្តិសុខកក្នុងតំបន់របស់ទីក្រុងញូដេលី ស្តីពីប្រទេសអាហ្វហ្គានីស្ថាន ដែលប្រារព្ធធ្វើឡើងនៅថ្ងៃពុធនេះផងដែរ បន្ទាប់ពីការដួលរំលំនៃរដ្ឋាភិបាលគាំទ្រដោយអាមេរិក និងពួកតាលីបង់កាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន។ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសឥណ្ឌា លោក Ajit Doval បានធ្វើការអញ្ជើញប្រធានផ្នែកសន្តិសុខ មកពីប្រទេសអ៊ីរ៉ង់...
បរទេស៖ ក្រុមតាលីបង់បានហាមប្រាម ការប្រើប្រាស់រូបិយប័ណ្ណបរទេស (លុយបរទេស) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជាវិធានការមួយដែលអាច រំខានដល់សេដ្ឋកិច្ចបន្ថែមទៀត ដែលឈានទៅដល់ការដួលរលំ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមពួកតាលីបង់ ដែលបាននិយាយថា “ស្ថានភាពសេដ្ឋកិច្ច និងផលប្រយោជន៍ជាតិ នៅក្នុងប្រទេស តម្រូវឱ្យជនជាតិអាហ្វហ្គានីស្ថានទាំងអស់ ប្រើប្រាស់រូបិយប័ណ្ណអាហ្វហ្គានីស្ថាន រាល់ការជួញដូររបស់ពួកគេ”។ សេដ្ឋកិច្ចកំពុងជួបការលំបាក...