បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានធ្វើការលើកឡើង នៅឯមហាសន្និបាតអង្គការ សហប្រជាជាតិ (UNGA) ថា គណៈកម្មការអឺរ៉ុប គួរតែទិញកសិផល របស់ប្រទេសអ៊ុយក្រែន ដែលប្លុកអឺរ៉ុបនេះ និយាយថា វាមិនត្រូវការ ហើយបញ្ជូនវាទៅបណ្តា ប្រទេសអាហ្វ្រិក។ យោងតាមការចេញផ្សាយ របស់ RT...
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានព្រមានថា ទីក្រុងអង់ការ៉ាអាចបោះបង់ចោលដំណើរការជាសមាជិកភាពសហភាពអឺរ៉ុប ដ៏យូរអង្វែងរបស់ខ្លួននោះដើម្បីទុកជាការឆ្លើយតបទៅនឹងរបាយការណ៍ពីទីក្រុងប្រ៊ុចសែល ដែលថ្កោលទោសចំពោះដំណើរធ្លាក់ចុះ នៃផ្នែកសិទ្ធិមនុស្សរបស់ប្រទេសលោក។ យោងតាមការចេញផ្សាយរបស់ RT លោក Erdogan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថាសហភាពអឺរ៉ុបកំពុងព្យាយាមបំបែកខ្លួនចេញពីតួគីដោយបន្ថែមថាយើងនឹងធ្វើការវាយតម្លៃរបស់យើងប្រឆាំងនឹងការវិវឌ្ឍន៍ទាំងនេះ ហើយប្រសិនបើចាំបាច់ យើងអាចចែកផ្លូវជាមួយអឺរ៉ុបតែម្តង។ កាលពីដើមសប្តាហ៍កន្លងមកនេះ សភាអ៊ឺរ៉ុបបានបោះឆ្នោតអនុម័តរបាយការណ៍ដែលបានស្តីបន្ទោសតួគីសម្រាប់វិធានការកាត់បន្ថយសេរីភាពជាមូលដ្ឋាន សិទ្ធិមនុស្ស និងសេរីភាពស៊ីវិល ក៏ដូចជាដោយសកម្មភាពរបស់ខ្លួនដែលប្រឆាំងនឹងច្បាប់អន្តរជាតិ...
ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងរំពឹងថា សហភាពអឺរ៉ុប នឹងលុបចោលការរឹតបន្តឹងទាំងអស់ លើការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន និងផលិតផលកសិកម្មផ្សេងទៀត បន្ទាប់ពីថ្ងៃសុក្រស្អែកនេះ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ជំហានបែបនេះនឹងបញ្ឈប់ការរំលោភ លើកិច្ចព្រមព្រៀងសមាគម សហភាពអឺរ៉ុប-អ៊ុយក្រែន ក៏ដូចជាគោលការណ៍ និងបទដ្ឋាននៃទីផ្សារតែមួយ របស់សហភាពអឺរ៉ុប” ។ ក្រសួងបានស្វាគមន៍ការសម្រេចចិត្តរបស់ប៊ុលហ្គារី ក្នុងការបន្តការនាំចូលគ្រាប់ធញ្ញជាតិ អ៊ុយក្រែនឡើងវិញ ហើយបានអំពាវនាវឱ្យប្រទេសសមាជិក សហភាពអឺរ៉ុបផ្សេងទៀតធ្វើតាមគំរូ...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Olga Stefanishina បានថ្លែងប្រាប់ក្រុមអ្នកកាសែតនិងត្រូវបានយកមកចេញផ្សាយដោយ RT កាលពីថ្ងៃម្សិលមិញនេះថា អ៊ុយក្រែន នឹងអាចត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលរួមជាសមាជិកពេញសិទ្ធរបស់អឺរ៉ុប នៅក្នុងរយៈពេល២ឆ្នាំខាងមុខ។ លោកស្រី Stefanishina បានពោលបែបនេះថា៖ ខ្ញុំជឿថា រយៈពេលពីរឆ្នាំនឹងគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួនពេញលេញ” ។ លោកស្រីក៏បានប្តេជ្ញាថានឹងធ្វើ កិច្ចការងារឲ្យបាន១០ដងច្រើនជាងការងារបច្ចុប្បន្នដើម្បីសម្រេចបាននូវ គោលដៅនៅពេលដែលជម្លោះជាមួយទីក្រុងម៉ូស្គូ បានបញ្ចប់។ យោងតាមការលើកឡើងបន្ថែមដោយលោកស្រី...
បរទេស៖ អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy បាននិយាយប្រឆាំងនឹងការចូលជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ របស់អ៊ុយក្រែន ដោយលើកហេតុផលថា វិធានការនេះនឹងមិននាំមកនូវសន្តិភាពដល់អឺរ៉ុប ទេ ហើយនឹងបំផ្លាញឯករាជ្យភាពរបស់ទ្វីបនេះថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ France 5 TV កាលពីថ្ងៃពុធ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថា សហភាពអឺរ៉ុប កំពុងតាមដានស្ថានការណ៍ បន្ទាប់ពីការធ្លាក់យន្តហោះស្លាប់ របស់ពាណិជ្ជករជនជាតិ រុស្ស៊ី លោក Evgeny Prigozhin ហើយមិនទាន់ធ្វើការ សម្រេចចិត្តថា តើត្រូវដកទណ្ឌកម្ម ដែលខ្លួនដាក់មកលើរូបគាត់ ឬអត់នោះទេ ។ ប្រភពដដែលបានបន្តទៀតថា គណកម្មការនេះ...
ភ្នំពេញ ៖ លោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចប់អាណត្តិប្រចាំកម្ពុជា បានបង្ហាញជំហរដ៏មុតមាំ របស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធបន្ថែមទៀត ជាមួយកម្ពុជា ជាពិសេសក្រោមការដឹកនាំផ្ទាល់ របស់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត...
បរទេស៖ យោងតាមការដកស្រង់ព័ត៌មានរបស់ RTពីសំណាក់កាសែតដ៏ធំមួយនៅលោកខាងលិច កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា ក្រុមមន្ត្រីរបស់សហភាពអឺរ៉ុប ហាក់ដូចជាកំពុងមានក្តីព្រួយបារម្ភខ្លាំងថា ប្រធានាធិបតីអាមេរិក លោក Joe Biden អាចនឹងរុញច្រានឲ្យអ៊ុយក្រែន ទទួលយកការចរចាដើម្បីសន្តិភាពនៅឆ្នាំក្រោយ។ ប្រភពដដែលបានឲ្យដឹងតៀតដែរថានេះគឺជាប្រភពព័ត៌មានដ៏ច្បាស់ ការទី២ហើយពីលោកខាងលិច ក្នុងសប្តាហ៍នេះថា យោធាអាមេរិកនិងជំនួយរបស់ខ្លួនទៅឲ្យប្រទេសអ៊ុយក្រែន នឹងមានចំនួនតិចទៅៗក្នុងពេលឆាប់បំផុត។ មេដឹកនាំអឺរ៉ុបជឿជាក់ថា ដោយសារតែប្រសិទ្ធភាព នៃការវាយប្រហាររបស់អ៊ុយក្រែន ទៅលើប្រទេសរុស្សី មានដំណើរការតិចតួចផងព្រមទាំងសំពាធពីសំណាក់ក្រុមប្រឆាំងបក្សសាធារណៈនៅជិតការមកដល់...
គៀវ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានទទួលប្រាក់ចំនួន ១២ពាន់លានអឺរ៉ូ ប្រហែល ១៣ពាន់លានដុល្លារអាមេរិក នៅក្នុងជំនួយថវិកាពីសហភាពអឺរ៉ុប ចាប់តាំងពីដើមឆ្នាំនេះ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្នុងចំណោមទឹកប្រាក់សរុបចំនួន ១,៥ពាន់លានអឺរ៉ូត្រូវបានបង់ទៅឱ្យអ៊ុយក្រែន នៅមុនថ្ងៃដែលជាជំនួយទី៧ នៃកញ្ចប់ជំនួយម៉ាក្រូហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ដូចក្នុងរយៈពេលមុនដែរ អ៊ុយក្រែន នឹងដឹកនាំកម្ចីដើម្បីផ្តល់ហិរញ្ញប្បទានដល់ការចំណាយថវិកាជាអាទិភាពរបស់ខ្លួន រួមទាំងវិស័យសង្គម និងមនុស្សធម៌។ នៅខែធ្នូឆ្នាំ២០២២ សហភាពអឺរ៉ុប បានបែងចែក ១៨...
បរទេស៖ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោក Peter Stano បានឲ្យដឹងថា សហភាពអឺរ៉ុប មិនមែនជាអង្គការសន្តិសុខនោះទេ ហើយដូច្នេះមិនអាចផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន បានឡើយ។ លោក Stano បានឲ្យដឹងនៅក្នុងសន្និសីទខ្លីមួយថា “សហភាពអឺរ៉ុប កំពុងគាំទ្រអ៊ុយក្រែន ក្នុងវិស័យមួយចំនួន ប៉ុន្តែបញ្ហាធានាសន្តិសុខមិនមែនជាបញ្ហាមួយ សម្រាប់សហភាពអឺរ៉ុបនោះទេ។ លោកបានលើកឡើងថា “យើងមិនមែនជាអង្គការសន្តិសុខ នោះហើយជាមូលហេតុ ដែលការពិភាក្សាអំពីការធានាសន្តិសុខ...