បរទេស៖រដ្ឋមន្ត្រីការបរទេស អ៊ីតាលី លោក Luigi Di Maio កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការចោទប្រកាន់ ទៅលើប្រទេសរុស្សីថា បានប៉ុនប៉ងក្នុងការជ្រៀតជ្រែការ បោះឆ្នោត របស់ប្រទេសអ៊ីតាលី ដែលគ្រោង នឹងឈានចូលមក ដល់ថ្ងៃទី២៥ ខែកញ្ញាខាងមុខនេះ ហើយបន្ទាប់ ពីអតីតប្រធានាធិបតី លោក Dmitry Medvedev បានធ្វើការអំពាវនាវ...
បរទេស ៖ នាយករដ្ឋមន្ត្រីនៃប្រទេស អ៊ីតាលី លោក Mario Draghi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសក្នុងការបញ្ចេញជំនួយជាថវិកា ប្រមាណជា១៧ពាន់លានអឺរ៉ូ ឬត្រូវជា១៧,៣ពាន់លានដុល្លារ អាមេរិក ក្នុងផែនការ ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹង ការកើនឡើង នៃវិបត្តិអតិផរណាផង និងដើម្បីជួយគាំទ្រ ដល់កិច្ចការងារសង្គ្រោះបញ្ហា គ្រោះរាំងស្ងួត នៅក្នុងប្រទេសផង ។...
រ៉ូម៖ ជាមួយនឹងវិបត្តិរដ្ឋាភិបាល របស់ប្រទេសអ៊ីតាលី បានឈានចូលមកដល់ អ្នកវិភាគបានឲ្យដឹងថា ប្រទេសនេះទំនងជាជួបប្រទះនឹងរយៈពេល នៃភាពមិនច្បាស់លាស់ និងមើលឃើញពីភាពលំបាក សម្រាប់ដំណើរការ កំណែទម្រង់របស់ខ្លួន។ លោក Mario Draghi អតីតប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) បានលាលែងពីតំណែងជាផ្លូវការ ជានាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកាន់តំណែងរយៈពេល ១៧ខែ។ លោកនឹងបន្តការងារ ដើម្បីដឹកនាំរដ្ឋាភិបាលចាំផ្ទះ...
រ៉ូម ៖ ប៉ុន្មានថ្ងៃខាងមុខនេះ មើលទៅហាក់ដូចជា មានពពកដោយភាព មិនប្រាកដប្រជា សម្រាប់រដ្ឋាភិបាល របស់ប្រទេសអ៊ីតាលី ខណៈដែលនាយករដ្ឋមន្ត្រី របស់ប្រទេសនេះ បានស្នើសុំការលាលែង ពីតំណែងរបស់លោក ប៉ុន្ដែមានការបដិសេធ ដោយប្រមុខរដ្ឋ។ នាយករដ្ឋមន្ត្រីលោក Mario Draghi ដែលការលាលែង ពីតំណែងត្រូវបានបដិសេធ ដោយប្រធានាធិបតីលោក Sergio Mattarella...
រ៉ូម៖ ក្រុមហ៊ុនថាមពល របស់ប្រទេសអ៊ីតាលី ENI បានឲ្យដឹងថា ក្រុមហ៊ុនថាមពលយក្សរបស់រុស្ស៊ី Gazprom បានកាត់បន្ថយការចែកចាយឧស្ម័ន របស់ខ្លួនទៅកាន់ប្រទេសនេះប្រហែល មួយភាគបីកាលពីថ្ងៃចន្ទ បើធៀបនឹងបរិមាណមធ្យម ដែលបានផ្គត់ផ្គង់ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ។ កាលពីថ្ងៃច័ន្ទផងដែរ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបាន រាយការណ៍ព័ត៌មានលំអិតនៃផែនការ ដែលបានគូសបញ្ជាក់ដោយអាជ្ញាធរជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ ថាមពលក្នុងស្រុកក្នុងរដូវរងាបន្ទាប់ ក្នុងករណីមានការកាត់បន្ថយបន្ថែមទៀត ចំពោះការនាំចូលឧស្ម័នពីរុស្ស៊ី។ ក្រុមហ៊ុនបានឲ្យដឹងនៅក្នុង...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសអ៊ីតាលី កាលពីថ្ងៃចន្ទបានធ្វើការ ប្រកាសដាក់រដ្ឋក្នុងកម្រិតអាសន្ន ក្រោយពិនិត្យមើលឃើញថា តំបន់ភាគខាងជើងរបស់ ប្រទេសកំពុងទទួលរង នូវបញ្ហាអាកាសធាតុដ៏អាក្រក់ រលកកំដៅខ្លាំងព្រមទាំងគ្រោះរាំងស្ងួត យ៉ាងធ្ងន់ធ្ងរនោះផងដែរ។ ការប្រកាសអាសន្ននេះមានន័យថា នឹងអនុញ្ញាតិឲ្យរដ្ឋាភិបាល ក្នុងការបញ្ចេញលុយជំនួយគាំទ្រ រហូតទៅដល់ចុងឆ្នាំក្នុងការបន្ថែម ការគាំទ្រទៅដល់ពលរដ្ឋ និងកសិករដែលកំពុងរងគ្រោះ ដោយសយារលក្ខខណ្ឌ ប៉ះពាល់ពីអាកាសធាតុហើយ ជាពិសេសគឺផលិតផលកសិកម្ម ដែលបច្ចុប្បន្នត្រូវបានគេជឿជាក់ថា មានការថយចុះនៃការផលិត ក្នុងស្រុករហូតទៅដល់មួយភាគបី។...
រ៉ូម៖ វិទ្យាស្ថានស្ថិតិជាតិ (ISTAT) របស់ប្រទេសអ៊ីតាលី បានរាយការណ៍ឲ្យដឹងថា តម្លៃនៅក្នុងប្រទេសអ៊ីតាលី គឺខ្ពស់ជាង ៨ភាគរយនៅក្នុងខែមិថុនាជាងឆ្នាំមុននេះ ដែលជាការកត់សម្គាល់ ការកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលមួយខែនៃតម្លៃ ក្នុងរយៈពេលជាង ៣ទសវត្សរ៍។ ការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គឺខ្ពស់ជាងកាលពីខែឧសភា នៅពេលដែលតម្លៃបានកើនឡើង ៦,៨ភាគរយ ដែលជាកម្រិតមួយដែលខ្លួនវាគឺជាការកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលមួយខែចាប់តាំងពីប្រទេសអ៊ីតាលី បានទទួលយករូបិយប័ណ្ណអឺរ៉ូ ក្នុងឆ្នាំ១៩៩៩។ ប៉ុន្តែចុងក្រោយនេះ...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលីលោក Mario Draghi កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា មកដល់ពេលនេះមានតែរដ្ឋាភិបាលទីក្រុងរ៉ូម ប៉ុណ្ណោះដែលគាំទ្រអ៊ុយក្រែនឲ្យ ក្លាយទៅជាសមាជិក នៃសហភាពអឺរ៉ុបខណៈដែលសមាជិកផ្សេងទៀត សុទ្ធតែប្រឆាំងទាំងអស់។ ទោះបីជាយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតដែរថា មន្ត្រីតំណាងរបស់អ៊ឺរ៉ុប នឹងធ្វើការព្យាយាមធ្វើការពង្រាង សំណើដ៏លឿនមួយដើម្បីធ្វើយ៉ាងណា ឲ្យរដ្ឋាភិបាលទីក្រុងគៀវ អាចចូលរួមសមាជិកនេះបាន ក្នុងខែមិថុនាខាងមុខនេះ។ លោក Draghi បាននិយាយបែបនេះថា...
រ៉ូម៖ យោងតាមរបាយការណ៍ ព័ត៌មានបានឲ្យដឹងថា ប្រទេសអ៊ីតាលី កំពុងនាំចូលប្រេងពីរុស្ស៊ី ៤ដង ច្រើនជាងមុនពេលជម្លោះ រវាងរុស្ស៊ីនិងអ៊ុយក្រែន ចាប់ផ្តើម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រឿងមួយដែលត្រូវបានចេញ ផ្សាយនៅក្នុងកាសែត Financial Times បានរាយការណ៍ថាប្រទេសអ៊ីតាលី បានបង្កើនចំនួនប្រេងឆៅរបស់រុស្ស៊ី ដែលខ្លួនបាននាំចូលដល់ទៅ ៤៥ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។ របាយការណ៍បានឲ្យដឹងថា ការកើនឡើងយ៉ាងខ្លាំង គឺដោយសារការបង្ខូចឥទ្ធិពល...
រ៉ូម ៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi បានអំពាវនាវ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់បទឈប់បាញ់ ជាបន្ទាន់ក្នុងប្រទេសអ៊ុយក្រែន ដើម្បីបើកការចរចា បញ្ចប់វិបត្តិនៅទីនោះ ។ ថ្លែងសុន្ទរកថា បើកការជជែកដេញ ដោលក្នុងព្រឹទ្ធសភា (សភាជាន់លើ នៃសភាទ្វេរបស់ប្រទេស) ជុំវិញតួនាទី របស់អ៊ីតាលី ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន លោក...