បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បាននិយាយថា មនុស្សជាង៣០០០នាក់ត្រូវបានសម្លាប់ ហើយអគារសាធារណៈ យោធា និងរដ្ឋាភិបាលជាច្រើនត្រូវបានបំផ្លាញក្នុងអំឡុងពេលបាតុកម្មដ៏ហិង្សាដែលបានវាយប្រហារប្រទេសអ៊ីរ៉ង់កាលពីដើមឆ្នាំនេះ។ ការតវ៉ាដ៏ធំដែលបានចាប់ផ្តើមនៅចុងខែធ្នូ ត្រូវបានបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចយូរអង្វែង និងការដួលរលំនៃរូបិយប័ណ្ណរបស់ប្រទេសគឺប្រាក់រៀល (rial) របស់អ៊ីរ៉ង់។ ការតវ៉ាបានកើនឡើងទៅជាកំដៅនយោបាយភ្លាមៗ ដែលបណ្តាលឲ្យមានអំពើហិង្សាប្រហែលពីរសប្តាហ៍នៅទូទាំងទីក្រុងជាច្រើនរបស់អ៊ីរ៉ង់។ ទីក្រុងតេហរ៉ង់បានស្តីបន្ទោសភាពចលាចលលើការជ្រៀតជ្រែកពីបរទេស ពោលគឺដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល...
បរទេស៖ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានប្រាប់កិច្ចប្រជុំអ្នកការទូតបរទេសនៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់មានភស្តុតាងយ៉ាងទូលំទូលាយដែលបង្ហាញថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាន «ផ្តល់ជំនួយយ៉ាងច្រើន» នៅក្នុងភាពចលាចលថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះកើតឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមបាតុករ និងអាជ្ញាធរបានផ្ទុះឡើងនៅចុងខែមុន ដែលនាំឱ្យមានការស្លាប់រាប់រយនាក់ក្នុងចំណោមកងកម្លាំងសន្តិសុខអ៊ីរ៉ង់ និងអ្នកនៅជិតកន្លែងតវ៉ា។ វិហារអ៊ីស្លាមជាច្រើន មជ្ឈមណ្ឌលវេជ្ជសាស្ត្រ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអីរ៉ង់ លោក Abbas Araghchi បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមទេ ប៉ុន្តែអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ជម្លោះបើកចំហ បន្ទាប់ពីក្នុងអំឡុងសង្គ្រាមរយៈពេល ១២ ថ្ងៃជាមួយអ៊ីស្រាអែលកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោកបានកើតឡើងបន្ទាប់ពីការគំរាមកំហែងជាច្រើនលើកដោយប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីធ្វើអន្តរាគមន៍យោធាលើការបង្ក្រាបរបស់រដ្ឋាភិបាលអ៊ីរ៉ង់លើកុបកម្មដ៏សាហាវដែលកំពុងធ្វើឱ្យរង្គោះរង្គើប្រទេស ដែលទីក្រុងតេអេរ៉ង់បានអះអាងថា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃអាទិត្យបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួនថា កំពុងព្យាយាមកសាងសណ្តាប់ធ្នាប់អន្តរជាតិ «ផ្អែកលើកម្លាំងយោធា» នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងនៅក្នុងសន្និសីទអន្តរជាតិមួយដែលមានចំណងជើងថា «ច្បាប់អន្តរជាតិស្ថិតនៅក្រោមការវាយប្រហារ៖ ការឈ្លានពាន និងការការពារ» នៅទីក្រុងតេអេរ៉ង់ លោកបានលើកឡើងថា បរិយាកាសពិភពលោកបច្ចុប្បន្នឆ្លុះបញ្ចាំងពីគោលនយោបាយ «ប្រឆាំងច្បាប់អន្តរជាតិ» ដែលទីក្រុងវ៉ាស៊ីនតោន និងដៃគូរបស់ខ្លួនបានជំរុញឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជាចលនាមួយដែលគាំទ្រដល់សណ្តាប់ធ្នាប់...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា រដ្ឋាភិបាលលោកខាងលិចបានបន្តការអំពាវនាវឱ្យបន្តកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ បន្ទាប់ពី «បរាជ័យ» ក្នុងការសម្រេចគោលបំណងរបស់ពួកគេតាមរយៈសកម្មភាពយោធាថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA។ លោក Araghchi បានលើកឡើងថា ការអំពាវនាវឱ្យមានការសន្ទនាគឺជា «ធម្មជាតិ» បន្ទាប់ពីមហាអំណាចលោកខាងលិច «មិនបានសម្រេចអ្វីដែលពួកគេចង់បានទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ តាមរយៈការវាយប្រហារយោធា» ដោយបន្ថែមថា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានហៅការអះអាងថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ត្រូវបានជំរុញដោយការគំរាមកំហែងនុយក្លេអ៊ែរ ដែលជិតមកដល់ថាជា “ការភូតកុហកដ៏អាក្រក់”។ លោកបានធ្វើការកត់សម្គាល់នៅលើ X ដោយថា ការអះអាងនេះត្រូវបាន “បដិសេធយ៉ាងពេញលេញ” ដោយអគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ នឹងមិនវិលត្រឡប់មកតុចរចាវិញទេ លុះត្រាតែសហរដ្ឋអាមេរិក បោះបង់ចោល “ការទាមទារហួសហេតុ” និង “សំណើមិនសមហេតុផល”របស់ខ្លួន ។ លោកបានធ្វើការកត់សម្គាល់នៅពេលមកដល់ទីក្រុង Mashhad ភាគឦសានរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមសន្និសីទមួយ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ។...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាឧ្យដឹងកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់មិនមានផែនការធ្វើកិច្ចចរចាជាមួយបារាំង អង់គ្លេស និងអាល្លឺម៉ង់នោះទេ បន្ទាប់ពីការផ្លាស់ប្តូររបស់ពួកគេ ដើម្បីបន្ដយន្តការ “snapback” ដើម្បីដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិ។ លោក Baghaei បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់ថា អ៊ីរ៉ង់កំពុង “ពិចារណាលើផលប៉ះពាល់ និងផលវិបាក” នៃអ្វីដែលលោកហៅថា សកម្មភាពប្រឆាំងអ៊ីរ៉ង់នាពេលថ្មីៗនេះ ដោយមហាអំណាចទាំងបីរបស់អឺរ៉ុប...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្កោលទោសក្រុមប្រទេសទាំង៧ (G7) សម្រាប់ការគាំទ្រការស្តារឡើងវិញ នូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ លើទីក្រុងតេអេរ៉ង់។ កាលពីថ្ងៃពុធ សេចក្តីថ្លែងការណ៍ដែលចេញដោយរដ្ឋមន្ត្រីការបរទេស G7 បានសម្តែងការគាំទ្រចំពោះការធ្វើឱ្យសកម្មនៃយន្តការ “snapback” ដោយបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលហៅថា E3 ដើម្បីដាក់ទណ្ឌកម្មឡើងវិញរបស់ អង្គការសហប្រជាជាតិលើអ៊ីរ៉ង់។...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឧ្យដឹងថា ខ្លួនចាត់ទុកចំណាត់ការដែលធ្វើឡើងដោយបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលហៅថា E3 និងសហរដ្ឋអាមេរិក ដើម្បីបញ្ចូលដំណោះស្រាយដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លើអ៊ីរ៉ង់ថាជា “ខុសច្បាប់ និងមិនសមហេតុផល”។ ក្រសួងបានធ្វើសេចក្តីប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ុន្មានម៉ោងបន្ទាប់ពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងអ៊ីរ៉ង់បានចូលជាធរមានវិញក្នុងរយៈពេល ១០ឆ្នាំបន្ទាប់ពីត្រូវបានលុបចោលក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) រវាងប្រទេស និងមហាអំណាចពិភពលោក។ ប្រភពបានឧ្យដឹងថាអ៊ីរ៉ង់...